ដាំដំណាំពោត ជាចំណីសត្វគោ បានថ្លៃខ្ពស់លើទីផ្សារ
ខេត្តកណ្តាលៈ
ដោយ៖ ហុង ចំណាប់
![]() |
បច្ចុប្បន្ន
ប្រជាកសិករយើងភាគច្រើន បានដំដាំពោតយកដើម ដើម្បីធ្វើជាចំណីគោ ហើយការដាំដើមពោត
ជា
ចំណីសាត្វនេះ លក់បានថ្លៃ និងងាយស្រួលជាងការដាំពោតគ្រាប់។
លោក ផល ជាកសិករដែលដាំដើមពោតយកដើម
សម្រាប់លក់នេះ រស់នៅក្នុងភូមិបតតាជី សង្កាត់តាក្តុល
ក្រុងតាខ្មៅ បានឲ្យដឹងថា
ការដាំពោតគ្រាប់ចំណាយទុនច្រើន ដល់ពេលប្រមូលផលទូទាត់ទៅស្ទើតែខាតដើមក៏មានដែរ
ព្រោះដោយសារតែទីផ្សារពោតឡើងចុះទៅតាមមាត់ឈ្មួញថា
ម្លោះហើយប្រជាកសិរយើងមើលឃើញពីការដាំដើមពោត ជាចំណីសត្វគោវិញ ដែលទទួលបានផលច្រើនជាងពោតផ្លែ។
ហើយមានភាពងាយស្រួលដល់អ្នកចិញ្ចឹមគោ ដែលមិនពិបាកទៅច្រូតស្មៅយកមកឲ្យគោស៊ី
ឥឡូវទីផ្សារដើមពោតនេះកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពគោ។
ការដាំដើមពោតនេះ
គឺប្រើប្រាស់ដើមទុនតិច ហើយទទួលបានផលរហ័ស តែក្នុងរយៈពេល១ខែយើងអាចច្រូត
យកទៅលក់បាន
វាមានការងាយស្រួលច្រើនក្នុងការថែទាំ គ្រាន់តែស្រោចទឹកដំបូង បន្ទាប់ទៀតគឺដុះទៅតាមធម្មជាតិរបស់វា
ហើយក៏មិនពិបាកជំរះគល់ ដូចជាការដាំដើមពោតគ្រាប់នោះឡើយ។ ដើមពោតនេះ ក្នុងរយៈមួយខែអាចច្រូតកាត់ម្តង
ក្នុងរយៈពេលពេញ១រដូវយើងអាចច្រូតកាត់បានច្រើនដងជាចំណីគោ។
អ្នកស្រី វួច
លីម ដែលជាអ្នកទទួលទិញស្មៅគោ ចំណីគោ ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស
ខណ្ឌដង្កោ
រាជធានីភ្នំពេញ បានឲ្យដឹងថា ស្មៅចំរុះមានស្មៅសំបុកមាន់
ស្មៅបារាំង ស្មៅពក លក់ចេញក្នុងមួយបាច់៩០០រៀល ហើយស្មៅដែលថ្លៃជាងគេ
គឺដើមពោតនេះឯង ដោយក្នុង១បាច់តូចអាចលក់បាន១២០០រៀល អ្នកដែលទិញយកដើមពោតនេះ
ភាគច្រើនជាអ្នកចិញ្ចឹមពូជគោល្អ ទើបបានជាទិញចំណីគោដែលល្អៗ ដើម្បីសម្រាប់បំប៉នសុខភាពគោទាំងនោះ។
ទីផ្សារចំណីដើមពោតនេះ
មានតាំងពីខេត្តតាកែវ កំពត កំពង់ស្ពឺ ដែលបានមកទិញ
ដល់ស្តង់លក់ស្មៅចំរុះក្នុង
សង្កាត់ព្រែកកំពឹសនេះតែម្តង៕

Post a Comment