Header Ads

សមុទ្ទ ជាប្រភពជង្រុកអាហារ របស់មនុស្ស​


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


សត្វ នៅក្នុងសមុទ្រអាចផ្តល់ជាតិប្រូតេអ៊ីនបានយ៉ាងច្រើន ហើយសមុទ្ទលាតសន្ទឹង ៧១ភាគរយ នៃផ្ទៃសា
កលលោក ចំពោះផ្ទៃសមុទ្រមួយហិកតា អាចផ្តល់ផលបីដង ច្រើនជាងដីមួយហិកតាទៅទៀត។

សព្វថ្ងៃ យើងបរិភោគត្រីតិចណាស់ គឺពីរភាគរយនៃម្ហូបដែលយើងបានបរិភោគ ចំនួនត្រី៩០ភាគរយ ដែលជា
ចំណីរបស់យើង គឺបានមកពីសមុទ្រខាងជើង។ ក្នុងមួយឆ្នាំៗ ប្រជាជនជប៉ុន បានបរិភោគត្រីអស់ជាង ៥០ ០០០០តោន ប្រទេសនេះមាននាវានេសាទប្រដាប់ដោយ សម្ភារៈស្វ័យប្រវត្តិអេឡិចត្រូនិច ដែលអាចធ្វើ​ដំ​ណើរបានឆ្ងាយ និងអាចស្គាល់ទីកន្លែងដែលសម្បូណ៍ត្រី។

ម្យ៉ាងវិញទៀត ឧស្សាហកម្មបង្កើតម្ហូបអាហារថ្មីកំពុង​ចាមផ្តើមលូតលាស់ ត្រីដែលគេយកខ្លាញ់ចេញអស់ បាន​​
ត្រូវគេយកមកកិនឲ្យម៉ដ្ឋដូចម្សៅ។​ ម្សៅត្រីនេះ មានជាតិប្រូតេអ៊ីន ប្រាំដង ច្រើនជាងត្រីដែលនៅស្រស់។ ម្សៅ​​​​​​​ត្រីនេះ គេយកមកធ្វើនំ ទុកជាអាហារដ៏ប្រសើរសំរាប់ជួយបំពេញការខ្វះខាតប្រូតេអ៊ីន របស់មនុស្ស។

បច្ចេកទេសត្រជាក់ ដែលលោក តែល លីយ៉េ (Charles Albert Tellier) បានបង្កើតឡើង អាចរក្សាត្រីច្រើន 
ពាន់តោនទុកកុំឲ្យស្អុយ សម្រាប់ចែកចាយដល់ប្រជាជននៃប្រទេសក្តៅ។​ ដោយសារវិធីនេះ ត្រីដែលនេសាទ បាននៅក្រុងឆាត (Tchad) អាចត្រូវគេបញ្ជូនដឹកនាំមកចិញ្ចឹមពួក នៅអាហ្វ្រិកផ្នែកកណ្តាលបានទាំងអស់៕

No comments

Powered by Blogger.