Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបពិភាក្សាការងារជាមួយតំណាង UNICEF ប្រចាំកម្ពុជា



ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី Cristian Munduate តំណាងមូលនិធិសហ​ប្រជា​ជាតិ ដើម្បីកុមារ (Unicef) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

មូលនិធិសហប្រជាជាតិដើម្បីកុមារ(Unicef)​ជាដៃគូរដ៏សំខាន់ឆ្លើយតបទៅនឹងគោលនយោបាយ ​របស់រាជ​រដ្ឋា​ភិបាល ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ​លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជន​បទ។

លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការស្វាគមន៍ លោកស្រី Cristian Munduate​ និងសហការី ព្រមទាំងថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិ ដើម្បីកុមារ​ (Unicef) ​ដែលតែងតែ​ផ្ដល់​ការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ជាពិ​សេស​នាពេលថ្មីៗនេះ មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (Unicef) ​ នឹងមានវិធានការណ៍នៃការរីក​រាល​ដាលជំងឺកូវីដ ១៩។

ការជួយគាំទ្រទប់ស្កាត់ជំងឺនេះ(Unicef)​សហការណ៍បានយ៉ាងល្អ ​ជាមួយនាយកដ្ឋានថែទាំសុខភាពជនបទ​នៃក្រសួងអភិវឌ្ឍន៍ជនបទ​ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ក្នុងការចុះផ្សព្វផ្សាយវិធានការនានា​ដោយបានចំណាយទាំងថវិកា និងសម្ភារៈរហូតទទួលបានលទ្ធផលល្អប្រសើរ។
លោកស្រី Cristian Munduate ​បានកត់សម្គាលយ៉ាងខ្លាំងអំពីតួនាទីរបស់នាយកដ្ឋាន​ថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ដែលបានចុះផ្សព្វផ្សាយវិធានការណ៍​ការពារជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់មូលដ្ឋាន ក្នុងសហគមន៍ជនបទ។​

លោកស្រី បានសម្ដែងការសោកស្ដាយចំពោះបេសកកម្មរបស់លោកស្រី នៅកម្ពុជា ដោយសារតែលោស្រីមាន​ធុរៈផ្ទាល់ខ្លួន ​ក្នុងគ្រួសារនៅប្រទេសប៉ាណាម៉ា។ លោកស្រី ​បានបន្តថា កម្ពុជា ជាប្រទេសដែលមានប្រជាជន​គួរឲ្យស្រឡាញ់ និងរាប់អានណាស់។ លោកស្រី បានចុះទៅដល់សហគមន៍ផ្ទាល់ ដោយសង្កេតឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទ ពិតជាសហការបានយ៉ាងល្អជាមួយ(Unicef)​​លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនា​ម័យ​ជនបទ។ លោកស្រី បាន​បញ្ចប់បេសកកម្មក៏ពិតមែន​តែមានអ្នកមកស្នងតំណែងលោកស្រី ដើម្បីបន្តកិច្ច​សហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្តី បានរំលឹកផងដែរ អំពីតួរនាទីជាសហប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលត្រូវជួបពិភាក្សាគ្នា តែដោយសារតែបញ្ហាកូវីដ ទើបត្រូវអាក់ខាន។ ក្រុមការងារនេះ​នៅតែបន្តបេសកកម្មរបស់ខ្ឡួន ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីរកពិធីសាស្រ្ដកៀរគររកការគាំទ្រ ពីរាជរដ្ឋា​ភិ​បាល​ ក៏ដូចជាដៃគូរនានា ដើម្បីប​ន្តអនុវត្តន៍ផែនការសកម្មភាព​ជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទលើកទី២ ឆ្នាំ២០១៩-២០២៣ ឲ្យទទួលបានជោគជ័យ៕



No comments

Powered by Blogger.