ទ្រឹស្តីម៉ាល់ទុស្សនិយម
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោកម៉ាល់ ទុស្ស (Thomas
Robert Malthus) នៅប្រទេសអង់គ្លេស ក្នុងឆ្នាំ១៧៦៦ គាត់បានសរសេរទ្រឹ
ស្តីក្នុងសៀវភៅ “ការសាកល្បងសិក្សាអំពីមូលហេតុប្រជាជន” ហើយទ្រឹស្តីនេះបានបញ្ជាក់ឲ្យដឹងថា ចំនួនប្រជា ជនកើតតាមចង្វាក់ ១,២,៤,៨,១៦… និងចំណែកផលិតកម្មវិញ លូតលាស់តាមចង្វាក់ ១,២,៣,៤,៥.. .។
អាហារកើនយឺត
ការអត់ឃ្លានពុំអាចចៀសវាងបាន ដើម្បីបំបាត់ការអត់ឃ្លាន គេត្រូវបន្ថយកំណើតទារក ចំ
ណែកមនុស្សមានកូនច្រើន ជាមនុស្សខ្វះវិចាណញ្ញាណ ជាជនឧក្រិដ្ឋ
ដែលគិតតែបង្កើតការអត់ឃ្លាន ហេតុនេះ គេត្រូវតែខំរិះរកមធ្យោបាយដាក់ទណ្ឌកម្ម
ដល់ពួកជនឧក្រិដ្ឋទាំងនោះ ដោយបណ្តោយឲ្យពួកនេះកើត ជម្ងឺឈឺស្លាប់ បង្កើតចំបាំង
និងហាមឃាត់កុំឲ្យមនុស្សល្មោភបង្កើតកូនច្រើនពេក។
ទ្រឹស្តីនេះ
បានបញ្ជាក់ឲ្យយើងដឹងនូវការភ័យខ្លាចចំពោះការរីកចំរើន តែផ្ទុយទៅវិញ ទ្រឹស្តីនេះ
នឹងផ្តល់គ្រោះ
ថ្នាក់យ៉ាងធំក្នុងពេលអនាគត់ ដោយចំនួនមនុស្សចាស់កាន់តែកើនឡើង
សេដ្ឋកិច្ចពុំអាចលូតលាស់បានលឿ នឡើយ
នៅទីបញ្ចប់ជីវភាពមនុស្សក៏ត្រូវធ្លាក់ចុះអោនថយជាលំដាប់៕
Post a Comment