អ្នកស្រី សុគន្ធ ថា ការបង្កើតសហគ្រាសផលិតប្រេងកូឡា ប្រេងខ្យល់សញ្ញារូបនាគនេះឡើង គឺចង់បង្ហាញពីស្នាដៃកូនខ្មែរ ក្នុងការចូលរួមប្រកួតប្រជែងលើទីផ្សារ ដូចផលិតផលក្រៅប្រទេស
ខេត្តបាត់ដំបងៈ
ដោយ៖ ហុង ចំណាប់
សហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់សញ្ញារូបនាគ
មានប្រភពដើមមកពីខេត្តបាត់ដំបង ជាផលិតផល
ស្នាដៃកូនខ្មែរពិត បានបង្កើតឡើងរយៈពេល១០ឆ្នាំមកហើយ
ព្រមទាំងបង្ហាញវត្តមានក្នុងពិព័ណ៌ផលិតផលខ្មែរជារៀងរាល់ឆ្នាំ។
អ្នកស្រី សុគន្ធ
នាយកសហគ្រាសផលិតផលប្រេងកូឡា និងប្រេងខ្យល់សញ្ញារូបនាគមានអាស័យដ្ឋាននៅទីរួម
ខេត្តបាត់ដំបង
បានបង្កើតឡើង១០ឆ្នាំ ដោយមានអតិថិជនស្គាល់ពីគុណភាពប្រេងកូឡា និងប្រេងខ្យល់នេះ
ក្នុងខេត្តបាត់ដំបង, ភ្នំពេញ, សៀមរាប, កំពង់ចាម,
និងខេត្តព្រះសីហនុ តាមរយៈពិព័ណ៌បង្ហាញជាច្រើនលើក
រួចមកហើយ។
អ្នកស្រី សុគន្ធ បានបញ្ជាក់ពីការផ្សំឡើងពីវត្ថុធាតុដើមក្នុងស្រុកមាន
ម៉ុងតុល,
កាប៊ូ, ប្រេងរកាំនិងប្រទាលខ្មែរ
បូរាណ១០៨មុខ
សម្រាប់ការផលិតនេះ គឺជាស្នាដៃកូនខ្មែរសុទ្ធសាធ។ ប្រេងកូឡា រូបនាគនេះ ១ដបថ្លៃ
២៥០០រៀល ចំពោះប្រេងខ្យល់ ១ដបថ្លៃ ៤០០០រៀលដោយបន្តចែកចាយតាមបណ្តាខេត្តនានា។
អ្នកស្រី សុគន្ធ បានប្រាប់បន្តទៀតថា
គោលបំណងនៃការបង្កើតសហគ្រាសខ្នាតតូចនេះឡើង គឺចង់បង្ហាញពី
ស្នាដៃកូនខ្មែរ ក្នុងការចូលរួមប្រកួតប្រជែងលើទីផ្សារ
ដូចផលិតផលថៃជាដើម ហើយក៏បានអំពាវនាវឲ្យប្រជា
ពលរដ្ឋ មេត្តាជួយគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក
ឲ្យបានច្រើនផង៕
Post a Comment