សែលកាត ប្រូម៉ូសិនពិសេស នៃការការភ្ជាប់គម្រោងពេញមួយឆ្នាំ ឥតគិតថ្លៃ
ដោយ៖
សេង ស៊ីដាណារ៉េ
ដើម្បីឲ្យអតិថិជនកាន់តែសប្បាយរីករាយថែមទៀត
ក្រុមហ៊ុនសែលកាត ធ្វើការផ្តល់ជូននូវការភ្ជាប់គម្រោង
Cellcard 4U ចំនួន ៥
រង្វាន់ ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃនៅក្នុង ខែឧសភានេះ។
ប្រូម៉ូសិនពិសេសនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់អតិថិជនឲ្យបានជ្រាបច្បាស់
នូវអត្ថប្រយោជន៍ដែលនឹងទទួលបាន
រួមជាមួយនឹងការផ្តល់ជូនគាប់ចិត្តបន្ថែមចំនួនពីរទៀតគឺ
១ អតិថិជនអាចរក្សាទឹកប្រាក់នៅសល់
ដោយយកទៅបូកបញ្ចូលនៅក្នុងគម្រោងបន្ទាប់។ ហើយពួកគេថែម
ទាំងអាចបូកបញ្ចូលទៅក្នុងគម្រោងបន្ទាប់
បានក្នុងរយៈពេលរហូតដល់ទៅ ១២ខែ ទៀតផង។
២ សែលកាត
នឹងមិនគិតថ្លៃភ្ជាប់គម្រោងសម្រាប់រៀងរាល់សប្តាហ៍ទីបួន ពោលគឺមានន័យថាអ្នកបង់ប្រាក់
សម្រាប់រយៈពេលបីសប្តាហ៍
ហើយនឹងទទួលបានការប្រើប្រាស់មួយសប្តាហ៍ ដោយឥតគិតថ្លៃទាំងស្រុង។
បន្ទាប់មកអតិថិជន
ក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថ
ប្រយោជន៍បន្ថែមផងដែរ។
ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាង
ឈ្នះនូវរង្វាន់ប្រចាំថ្ងៃ ដែលមានចំនួនប្រាំរង្វាន់នេះ អតិថិជនត្រូវ
ភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប
Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U ហើយ
បន្ទាប់មកធ្វើការចែករំលែករូបភាពនេះ ជាមួយមិត្តភក្តិ នៅលើបណ្តាញសង្គម។
ស៊ុមរូបថត 4U មើលទៅទាក់ទាញគួរឲ្យចង់ប្រើ
និងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើននូវភាពរីក
រាយក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះ
ជាពិសេសសម្រាប់សិស្សនិស្សិត ដែលកំពុងឈប់សម្រាកក្នុងវិស្សមកាលនេះតែម្តង។
គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធដាក់ជូនឲ្យប្រើប្រាស់
នៅក្នុងអំឡុងនៃការចាប់ផ្តើមរាតត្បាតជម្ងឺកូ
វីដ-១៩។ គម្រោងនេះ
គឺជាផ្នែកមួយនៃយុទ្ធនាការជួយ ដល់អតិថិជនឲ្យរក្សានូវទំនាក់ទំនង បានល្អជាមួយ មនុស្សជុំវិញ
ទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញបានទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក។
សែលកាត
ក៏មានរៀបចំនូវភាពភ្ញាក់ផ្អើល និងរីករាយបំផុតមួយទៀត ដោយផ្តល់នូវទិន្នន័យអ៊ីនធើណិតចំនួន
៥០០ មេកាបៃដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ចំនួន ១០០០នាក់
ដែល
នឹងត្រូវជ្រើសរើសដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍ផងដែរ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត
បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនទាន់មានគម្រោងបណ្តាញទូរស័ព្ទចល័តណាមួយ
ដែលផ្តល់នូវភាពបត់បែន និងអត្ថប្រយោជន៍ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជននៅឡើយទេ។
“យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ
ដើម្បីបំពេញចិត្តអតិថិជន ជាមួយនឹងគុណតម្លៃ និងអត្ថប្រយោជន៍ ដ៏ច្រើនសម្បើម ស្របពេលដែលយើងទាំងអស់គ្នា
កំពុងទន្ទឹងរង់ចាំឲ្យស្ថានភាពប្រែទៅរកភាពល្អប្រសើរ ឡើងវិញ ក្នុងពេលខាងមុខនេះ”។ អតិថិជនទាំងអស់ ពិតជាអាចជឿជាក់បានថា សែលកាតនឹងនៅចាំបម្រើលោកអ្នកជានិច្ច
ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្មប្រកបដោយគុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ
4G LTE ដ៏លឿនជាងគេបំផុត។
លោក វ៉ាតសុន បានបន្តទៀតថា ក្រុមការងាររបស់សែលកាត
នឹងបន្តខិតខំរិះរកវិធីថ្មីៗ ដើម្បីជួយអតិថិជនឲ្យរក្សាទំនាក់ទំនងបានល្អជាមួយមនុស្សជុំវិញ
បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព និងប្រាស្រ័យទាក់ទងតាមបណ្តាញសង្គមទៅតាមតម្រូវការរបស់ពួកគេ។
អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play អ្នកឈ្នះរង្វាន់ចំនួន
៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែឧសភាតទៅ។
អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច *5000*1# ។
អតិថិជនថ្មី អាចតេមកកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយរបស់សែល
កាត ដើម្បីទទួលបានស៊ីមដោយឥតគិតថ្លៃ
និងចូលរួមទទួលអត្ថប្រយោជន៍ដ៏ច្រើនសម្បើមពីគម្រោង 4U៕
Post a Comment