Header Ads

អ្នកដាំត្រកួន និងកញ្ឆែត អាចនឹងរុះរើចេញពីបឹងជើងឯក ដោយសារការអភិវឌ្ឍ


ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ



បឹងជើងឯកជាបឹងធម្មជាតិ ដែលជួយសម្រួលទៅដល់ជីវភាពប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ ​បានធ្វើចំណាកស្រុក​ពី
ខេត្តនានា ​​ចូលមករស់នៅក្នុងរាជធានីភ្នំពេញ ហើយពួកគេតែតែងប្រកបមុខរបរ​ដាំដំណាំ ដូចជា ឈូក ត្រកួន កញ្ឆែត ជាដើម។

លោក គាង រស់នៅភូមិព្រែតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកកាត់ដើម
​កញ្ឆែតរាល់ថ្ងៃ ដែលទទួលបានកំរ៉ៃពី៤ម៉ឺន ទៅ៥ម៉ឺនរៀល។ លោក លើកឡើងថា កញ្ឆែត​ដែលបងប្អូនយើង​ដាំ​ក្នុងទឹកបឹងជើងឯកនេះ ដូចជាត្រកួនដែរ មានឈ្មោះថា កញ្ឆែតខៀវ ក្នុងទីផ្សារមួយគីឡូថ្លៃ ១០០០រៀល ជាប្រភេទបន្លែបានផលឆាប់តែក្នុង១អាទិត្យប៉ុណ្ណោះ។ លោក គាង បានបញ្ចេញកម្លាំង ពលកម្ម កាត់កញ្ឆែត​ឲ្យគេរាល់ថ្ងៃ​ ព្រោះលោក ​រស់នៅទីនេះ ជាយូឆ្នាំមក​ហើយ រូបលោកក៏បានចាប់យកមុខរបរនេះជាប្រចាំ។

អ្នកស្រី ឃី ស៊្រុន បានធ្វើចំណាកស្រុកពីខេត្តស្វាយរៀង មករស់នៅភូមិព្រែកតាគង់នេះ ជាង១០ឆ្នាំមក​ហើយ
ដោយចាប់មុខរបរដាំតែត្រកួន និងជួលដីបឹងគេ ក្នុង១ឆ្នាំ២៥០ដុល្លារ។ អ្នកស្រី ស៊្រុន បានបញ្ជាក់ថា ក្នុង១ថ្ងៃបានផលពីត្រកួន សម្លរ និងត្រកួនចំណីជ្រូក បាន២ម៉ឺនរៀលដែរ ក្នុងចំនួន៥០ដុំតូចៗ។ ត្រកួន សម្លរបានថ្លៃពី៧០០ ទៅ ៨០០រៀល និងត្រកួនចំនីជ្រូក បាន១ដុំ ៤០០រៀល ​ទៅតាមឈ្មួញយកតិចឬច្រើន នៅពេលតំរូវការទីផ្សារត្រូវការច្រើន​ អាចលក់ត្រកួនក្នុង១ដុំ ចាប់ពី៨០០៛ ទៅ១០០០៛ សម្រាប់ត្រកួនសម្ល ហើយឈ្មួញទិញយកម្តងៗចាប់ពី២០០ដុំទៅ៥០០ដុំ។ អ្នកស្រី ស្រ៊ុន បានបន្តថា របរដាំត្រកួនក្នុងបឹង​នា​ពេល​បច្ចុប្បន្ននេះ មិនអាចផ្គត់ផ្គង់ក្នុងគ្រួសារ បានគ្រប់គ្រាន់នោះទេ ដោយសារបន្ទុកទៅនឹងការបង់ថ្លៃផ្ទះ ទឹក​ ភ្លើង និងកូនរៀនផងនោះ។

ប្រជាពលរដ្ឋ ដែលប្រកបមុខរបរដាំត្រកួន កញ្ឆែតនេះ បានលើកឡើងថា នៅពេលដែលតំបន់នេះ គេ​​អភិ​វឌ្ឍន៍
​ទៅ ពួកគាត់នឹងត្រូវទៅរកកន្លែងផ្សេងទៀត ដែលអាចដាំត្រកួនក្នុងទឹកបាន។ ពួកគាត់​ បានបន្តទៀតថា បើ​ការលុប​បឹងជើងឯកនេះហើយ រួចសាងសង់អគារតូចធំវិញនោះ ពួកគាត់ ក៏ត្រូវរើទីតាំង និងរកកន្លែងណា​ដែល​មានអំណោយផលក្នុងការដាំដុះបន្លែ ក្នុងទឹកបាន ក៏ព្រោះតែគ្មានអ្វីជាជំរើស ក្រៅពីមុខរបរនេះឡើយ៕


No comments

Powered by Blogger.