អ្នកស្រី វ៉ាត រ៉ុន ម្ចាស់សិប្បកម្ម ត្បាញកន្ត្រកផ្កា នៅស្រុកពញាឮ មានការគាំទ្រច្រើន
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
កន្ត្រកផ្កា ត្បាញចេញពីវត្ថុធាតុដើមពីវល្លិធ្នឹង
ដោយធ្វើការស្វែងរកវល្លិនេះ នៅក្នុងស្រុកអមលាំង ខេត្តកំពង់
ស្ពឺ។
អ្នកស្រី វ៉ាត រ៉ុន
អ្នកត្បាញកន្ត្រកផ្កានេះ បានលើកឡើងថា កន្ត្រកដាក់ផ្កា ត្បាញពីវល្លិធ្នឹងអាចត្បាញក្នុងមួយ
ថ្ងៃៗបានចំនួនពីរទៅបីកន្ត្រក
ហើយកន្ត្រកផ្កានេះ មានការគាំទ្រច្រើនពីអថិតិជន ព្រោះវា មានគុណភាពល្អ
ជាប់ជាងកន្ត្រកផ្កាផលិតអំពីជ័រ។
អ្នកស្រី វ៉ាត រ៉ុន បានបន្តទៀតថា សិប្បកម្មនេះ មានការផលិតកន្ត្រកផ្កា,
កន្ត្រកដាក់ផ្លែឈើ ក្នុងឱកាសសម្រាប់ហែរជំនូន និងវិធីផ្សេងៗទៀត ជាដើ។
លោកស្រី
ក៏បានប្រាប់ទៀតថា ដោយសារការផ្ទុះឡើងនៃវិរុសកូវីដ១៩ ទើបធ្វើឲ្យផលិតផលសិប្បកម្មកន្ត្រក
មានភាពស្ងាត់
ពុំសិនមានអ្នកកម៉្មង់នោះឡើយ ដែលធ្វើឲ្យការត្បាញកន្ត្រកមានការធ្លាក់ចុះយ៉ាងខ្លាំង។
មុននឹង
ធ្លាក់ចុះនេះ សិប្បកម្មត្បាញកន្ត្រកមានការកម៉្មង់ច្រើន
ពិសេសហាងម៉ាតឡាក់គីបញ្ជាទិញរាប់រយកន្ត្រក មិន
ត្រឹមប៉ុណ្ណោះ នៅតាមបណ្តាខេត្តនានា
ដូចជា សៀមរាប, កំពង់ចាម, ស្វាយរៀង, ភ្នំពេញ មានការកម្មង់ទិញ
ច្រើន ដោយកន្ត្រកដាក់ផ្កានេះ ខ្នាតធំមានតម្លៃ៥ដុល្លារ។
អ្នកស្រី វ៉ាត រ៉ុន បានបន្ថែមថា កន្ត្រកដាក់ផ្កានេះ
សំដៅលើវត្ថុធាតុដើមប្រភេទវល្លិធ្នឹង
ដែលដុះនៅឯព្រៃភ្នំ បើគ្មានអ្នកទៅបោចទេ ការផលិតសិប្បកម្មនេះនឹង
ត្រូវផ្អាកដោយស័្វយប្រវត្តិ
ព្រោះវល្លិធ្នឹងដុះតែក្នុងព្រៃ៕
Post a Comment