Header Ads

ដាំដើមសណ្តាន់ មានសារៈប្រយោជន៏ ការពារព្រៃលិចទឹក ជាប្រភេទបន្លែ និងម្ជូរសម្រាប់ធ្វើម្ហូប


ខេត្តត្បូងឃ្មុំៈ

ដោយ៖ សេង ស៊ីដារ៉ូ


ដើមសណ្តាន់ ១៣០០០ដើម បានដាក់ដាំក្នុងបឹងក្រពើម៉ឺន ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីជាប្រយោ​ជន៏​​​​​
ដល់សហគមន៏​ ក្នុងការការពារព្រៃលិចទឹក។

ការដាំដើមសណ្តាន់នេះ មានគម្រោងដាំលើផ្ទៃដី ២០០ហិចតា និងបានបង្ហាញពីសារប្រយោជន៍​ទុកឲ្យក្មេង​ៗ​​
ជំនាន់ក្រោយបានស្គាល់ពីដើមសណ្តាន់នេះ និងបានចូលរួមថែរក្សាពូជដើមឈើ ​ឲ្យបានយូរអង្វែង​ក្នុងការ​អភិរក្ស និងការពារមច្ឆាមិនឲ្យផុតពូជផងដែរ។

លោកស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បរិមាណកូនឈើសណ្តាន់ 

១៣០០០ដើម ទើបនឹងដាក់ដាំក្នុងបឹងក្រពើម៉ឺន ក្នុងនោះក៏មានដាំដើមរាំង, ដើមតស់ បន្ថែមទៀតដែរ។ លោក ស៊ុំ រ៉ា  បានបន្ថែមទៀតថា ក្នុងការដាំដើមសណ្តាន់នេះ គឺមានគោលបំណង ដើម្បីអភិរក្សមិនឲ្យបាត់​បង់​ដើម​​សណ្តាន់ ,ទី២ ដាំការពារព្រៃលិចទឹក, ទី៣ ជាជម្រកមច្ឆាជាតិ ហើយទី៤ ដើមសណ្តាន់ផ្តល់​ប្រយោ​ជន៍​ទាំង​ស្លឹក ​និងផ្លែជាម្ជូរសម្រាប់ទទួលទានបាន៕


No comments

Powered by Blogger.