Header Ads

ម្នាស់ទឹកឃ្មុំស្ទឹងត្រែង កំពុងមានការចំណាប់រម្មណ៍យ៉ាងខ្លាំលើទីផ្សារ


ខេត្តស្ទឹងត្រែងៈ

ដោយ៖ សេង ស៊ីដារ៉ូ


ម្នាស់ទឹកឃ្មុំ ក្នុងខេត្តស្ទឹងត្រែង ភាគច្រើនមានការដាំជាលក្ខណៈគ្រួសារ ហើយម្នាស់នេះ​មានរសជាតិផ្អែម​ឆ្ងាញ់ និងផ្លែរបស់វាធំ ឥឡូវកំពុងមានការចំណាប់អារម្មណ៍លើទីផ្សារយ៉ាងផុសផុល។

លោក អ៊ុក ធីវី ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំ ក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជំហានដំបូងនៃការដាំម្នាស់ទឹកឃ្មុំ

គឺពូជបានពីក្នុងស្រុក និងយកមកពីឡាវខ្លះ ដែលដាំលើផ្ទៃដី ៣ហិកតា។ ក្នុងការដាំនេះ​ រូបលោក​ពុំប្រើប្រាស់

​ទុនសរុប​នោះទេ ដោយសារតែការដាំជាលក្ខណៈគ្រួសារ​ ដោយមិនប្រើប្រាស់កម្លាំងពលកម្មច្រើន​ទេ​ តាំងពី

​ឆ្នាំ១៩៩៩ រហូតដល់ ឆ្នាំ២០០៣ - ២០០៤ និងមានការអភិវឌ្ឍផ្លូវ​ ដល់ឆ្នាំ២០០៦ ទើបធ្វើ​ការចំណាយទុន​

ប្រមាណ​៥០លានរៀល។


នៅក្នុងផ្ទៃដី១ហិកតា អាចដាំបានម្នាស់ទឹកឃ្មុំចាប់ពី១៥០០០ដើម ​ទៅ ២ម៉ឺនដើម ដោយប្រើរយៈពេល​ជាង​

១ឆ្នាំទៅ២ឆ្នាំ ​ទើបអាចទទួលបានផល ដោយផ្លែម្នាស់មួយមានទម្ងន់ចាប់បី២,៥គីឡូក្រាមទៅ៥គីឡូក្រាម។
​ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មានអាយុកាល២ឆ្នាំ ក្នុងការដាំត្រូវការផ្លាស់ប្តូរដីថ្មីជាពិសេស ហើយត្រូវតែរក្សាដី ​ឲ្យ​មាន​ជីជាតិល្អ និងជ្រើសរើសទុកពូជកូនដាំល្អៗ។

លោក អ៊ុក ធីវី បានបន្តថា រដូវប្រមូលផលម្នាស់ទឹកឃ្មុំ ចាប់ផ្តើមពីខែកុម្ភៈ ដល់ ខែមិថុនា ឬខែកក្កដា តែបើ
​បាន​ផលគឺ ខែវិច្ឆិកា ឬរដូវរំហើយ រសជាតិម្នាស់ប្រែក្លាយទៅជាជូរ សាបពុំខានឡើយ ព្រោះជារដូវត្រជាក់។​ក្នុងទីផ្សារម្នាស់ទឹកឃ្មុំ ទម្ងន់៤គីឡូក្រាម អាចលក់ចេញបាន ១២០០០រៀលទៅ១៥០០០រៀល។ ត្បិតតែ​ការដាំដុះជាលក្ខណៈគ្រួសារ តែបានផលនឹងជួយលើកស្ទួយកម្រិតជីវភាពគ្រួសារ បានមួយកម្រិតផងដែរ៕


No comments

Powered by Blogger.