សែលកាត សហការជាដៃគូ ជាមួយ Orange Esports ទទួលជ័យជម្នះក្នុងការប្រកួត PUBG
ភ្នំពេញៈ
ដោយ៖ ហុង
ចំណាប់
Orange Esports PUBG
Mobile ដែលជាក្រុមកីឡាអេឡិចត្រូនិចដ៏លេចធ្លោជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា
នឹងឡើងបន្តទៅកាន់កម្មវិធី Southeast Asia World Finals
បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុង កម្មវិធីប្រកួត PMCO Spring Split 2020
Wild Card Finals នាថ្ងៃអាទិត្យ ទី ០៥ ខែមេសា នេះ។
ក្រុមហ៊ុនសែលកាត
បានចូលរួមសហការជាមួយក្រុម Orange Esports ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរស័ព្ទ
ជាដៃគូ ការនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហការយូរអង្វែង ដែលត្រូវបានប្រកាសកាលពីថ្ងៃទី
៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយលោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត
និងលោក Ian Tan Wei Lun នាយកគ្រប់គ្រងរបស់ក្រុម Orange
Esports។
ការប្រកួតនេះ
ត្រូវបានផ្សាយបន្តផ្ទាល់ជូនទស្សនាជាភាសាខ្មែរដោយឥតគិតថ្លៃ នៅលើទំព័រហ្វេសប៊ុករបស់
Cellcard
Play។
លោក Ice
Frogz និង Pro MENG ដែលជាអ្នកអត្ថាធិប្បាយជនជាតិខ្មែរ
ដ៏មានប្រជាប្រិយភាព ត្រូវបាន
អញ្ជើញឲ្យចូលរួមអត្ថាធិប្បាយសកម្មភាពនៃការប្រកួត ដើម្បីជួយបង្កឲ្យមានបរិយាកាសនៅក្នុងកម្មវិធីកាន់តែជក់ចិត្តខ្លាំងឡើង។
កិច្ចសហការជាដៃគូរបស់សែលកាត
ជាមួយក្រុម Orange Esports និងមានការគាំទ្រដល់សហគមន៍ PUBG
Mobile នៅកម្ពុជា
គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់វិស័យហ្គេម
និងសហគមន៍កីឡាអេឡិចត្រូនិច ក្នុងស្រុក ក៏ដូចជាពង្រឹងនូវជំហ៊ររបស់ក្រុមហ៊ុន ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទលឿនជាងគេបំផុត
នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនសែលកាត
ត្រូវបានទទួលស្គាល់ជាជ័យលាភីពានរង្វាន់ Ookla Speedtest Award Winner ប្រចាំ
ប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា
ដូច្នេះអ្នកគាំទ្រវិស័យហ្គេម ពិតជានឹងអាចរីករាយជាមួយបទ ពិសោធន៍នៃការលេងហ្គេមកំសាន្តដ៏រលូនបំផុត។
កម្មវិធីប្រកួត Southeast
Asia World Finals ត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធឡើងនៅថ្ងៃទី២
និងទី៣ ខែឧសភា ឆ្នាំ២០២០៕
Post a Comment