ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយវិធានបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩ ខេត្តសៀមរាប និងកំពង់ធំ
ខេត្តកំពុងធំ
ដោយ៖ ហុង ចំណាប់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
បានដាក់បញ្ជាឲ្យមន្ត្រីនាយកដ្នានថែទាំសុខភាពជនបទ សហការជាមួយមន្ទីរ
អភិវឌ្ឍន៍ជនបទ
ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 ដល់ពលរដ្ឋនៅតាមភូមិ ឃុំ នៅខេត្តសៀមរាប និងកំពង់ធំ។
បន្ទាប់មកក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ
សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើយុទ្ធនា
ការផ្សព្វផ្សាយវិធានការបង្ការ
និងទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំនៃ
ខេត្តទទាំង២
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។
នៅថ្ងៃនេះ
ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែកចេញជា
២ក្រុម
ដោយក្រុមទី១ បើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការបង្ការ
និងទប់ស្កាត់ការរាតត្បាតជំងឺ Covid-19
បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅឃុំកកោះ, ឃុំជ្រាប់, ឃុំតាំងក្រសាំង, ឃុំប្រាសាទ និងឃុំកំពង់ថ្ម ក្នុងស្រុកសន្ទុក
ខេត្តកំពង់ធំ។
ដោយឡែកក្រុមការងារទី២
បានបើកយុទ្ធនាការនៅផ្សព្វផ្សាយនៅឃុំលាងដៃ, ឃុំស្វាយចេក,
ឃុំជប់តាត្រាវ
និងឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
ក្រោមការគាំទ្រពីអង្គការ Plan អន្តរជាតិ៕
Post a Comment