Header Ads

រមណីយដ្ឋានធ្នេរខ្សាច់កោះទ្រង់ គ្មានភ្ញៀវមកកំសាន្ត




ខេត្តក្រចេះ

ដោយ៖ សេង ស៊ីដារ៉ូ


ធ្នេរខ្សាច់កោះទ្រង់ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព ស្ថិតនៅក្នុងទីរួមខេត្តក្រចេះ ដែលទទួលបានការ​គាំ​ទ្រពីភ្ញៀវជាតិ និងភ្ញៀវបរទេសនោះឡើយ ព្រោះតែរមណីយដ្ឋានមួយនេះ មានទីតាំង និងបរិស្ថាន​ល្អ ដែល​អាច​ទាក់ទាញភ្ញៀវមកលេងលើផ្ទៃទឹកដ៏ល្អស្អាត។

រមណីយដ្ឋានកោះទ្រង់ មានភូមិសាស្ត្រគួរឲ្យមានការចំណាប់អារម្មណ៍ច្រើន ទើបភ្ញៀវជាតិ និងអន្តរជាតិ​ចូល​ចិត្ត​មក​​កំសាន្តលើកោះនេះ។

លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍កោះទ្រង់ បានឲ្យដឹងថា ដើមឆ្នាំ២០២០ក្នុងរដូវចូលឆ្នាំចិន មានភ្ញៀវជាតិ និងបរទេសចូលមកកំសាន្ត​លេងច្រើន សរុបប្រមាណ ៦០០០នាក់ ដោយឡែកចាប់ពីថ្ងៃ ០១ ខែមីនា ដល់ថ្ងៃ១០ ខែមីនា និងចំថ្ងៃសិទ្ធិនារី ៨មីនា ផងនោះ ពេញមួយថ្ងៃរមណីយដ្ឋាននេះ​ទទួលបានភ្ញៀវ​ប្រមាណជា ៣០០០នាក់ ទៅ ៤០០០នាក់ ក៏ប៉ុន្តែក្រោយពីថ្ងៃ១០ ទល់ថ្ងៃ២០ ខែមីនា ស្ថានភាពលើ​កោះ​ទ្រង់​នេះ ប្រែជាស្ងាត់មានភ្ញៀវក្នុងស្រុកមកលេងមួយៗ គ្មានភ្ញៀវបរទេសនោះឡើយ។

មួយរយៈនេះ ដែលមានការផ្ទុះមេរោគកូវីត១៩ រីករាលដាលជាសាកល​ ទើបធ្វើឲ្យគ្រប់ទីកន្លែងមានសភាព​ស្ងប់ស្ងាត់ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណានេះ។ ហើយលោក ប៊ុន បាន សង្ឃឹមថា ក្រោយពីមេរោគកូវីត១៩ បាន​សាប​រលាបអស់ទៅ នឹងមានភ្ញៀវចូលមកកំសាន្តច្រើនវិញ ជាក់ជាមិនខាន៕


No comments

Powered by Blogger.