អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ នៃពិធីគម្រប់ខួបរបស់កាកបាទក្រហមឆ្នាំ មានខ្លឹមសារ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា”
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ក្រហមកម្ពុជា
ដើម្បីចូលរួមអបអរសាទរខួបគម្រប់លើកទី ១៥៧ នៃទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក
ដែលនឹងប្រារព្ធឡើងនៅក្នុងទិវា៨ ឧសភា ឆ្នាំ២០២០ ខាងមុខ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាង
ជ្រាលជ្រៅ និងផ្តល់ជូនវិញ្ញាបនប័ត្រថ្លែងអំណរគុណដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះលោកអគ្គនាយក និងលោកជំទាវ
ដែលបានបន្តក្តីអាណិតអាសូរ និងជួយគាំទ្រយ៉ាងធំធេងដល់ប្រជាជាតិខ្មែរ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
បានសន្យាផ្តល់អំណោយជារៀងរាល់ឆ្នាំ ជូនដល់
កាកបាទក្រហមកម្ពុជា នៅរៀងរាល់ទិវា ៨
ឧសភា ដើម្បីជួយគាំទ្រដល់ការងារសប្បុរសធម៌ និងចាំបាច់នានានៅក្នុងប្រទេសកម្ពុជា ហើយពិធីគម្រប់ខួបរបស់កាកបាទក្រហមឆ្នាំនេះ
ដែលមានខ្លឹមសារ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។
អ្នកឧកញ៉ា គិត ម៉េង
បានបន្តថា “យើងបានយល់ច្បាស់ថា ក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិ
ខ្មែរ យើងត្រូវតែធានាថា
យើងអាចបន្តជួយគាំទ្រដល់អង្គការដែលមានភាពសក្ដិសម និងសមត្ថភាពអស្ចារ្យ
ដូចជាកាកបាទក្រហមកម្ពុជា ក្នុងគ្រាដ៏លំបាកបែបនេះ” ។
កន្លងមក អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
ធ្លាប់បានបរិច្ចាគនូវថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិ
បាលកម្ពុជា
ដើម្បីជួយដោះស្រាយជាមួយនឹងបញ្ហាជម្ងឺកូវីដ ១៩។ នេះបញ្ជាក់ឃើញថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយឲ្យប្រទេសកម្ពុជាមានសុខសុវត្ថិភាព
និងអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច។ លោកអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលលិខិតថ្លែងអំណរគុណ
ដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
មិនត្រឹមប៉ុណ្ណោះ អ្នកឧកញ៉ា
គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន កាលពីឆ្នាំ២០១៩ ក៏បានចូលរួមបរិច្ចាគ
ថវិកាចំនួន ១០ម៉ឺនដុល្លារ
ជួយដល់ជនរងគ្រោះក្នុងការបាក់រលំអគារ ៧ជាន់ នៅខេត្តកែប និង ៣ លានដុល្លារទៀត
សម្រាប់គម្រោងទំនើបកម្មនៃមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ៕
Post a Comment