Header Ads

តើអ្នកណាជាអ្នកទទួលខុសត្រូវ នៃការអត់ឃ្លាន?



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ដើម្បីដោះស្រាយការអត់ឃ្លាន គេត្រូវពង្រីកផលិតកម្ម កសិកម្ម នៅក្នុងសម័យអនានិគមនិយម ពួកមូលធន
បរទេស ឬក្នុងស្រុក បានបង្កើតផលសម្រាប់កើបយកចំណេញផ្ទាល់ខ្លួន និងធ្វើឲ្យទ្វីបអ៊ឺរ៉ុបលូតលាស់​សម្បូរ ហូរហៀ។ មុននឹងចោទដាក់កំហុសដល់ប្រទេស ទន់ខ្សោយអំពីស្ថានភាពក្រីក្រ យើងនឹងលើកយកបញ្ហាសេ ដ្ឋ​​កិច្ចមូលធននិយមមកវែកញែក។

សេដ្ឋកិច្ចមូលធននិយម តែងតែបានជួបវិបត្តិដែលគេបានដាក់ឈ្មោះថា ផលិតកម្មកើនច្រើនហួស តែចំ​ពោះ 

ផលិតកម្មច្រើនហួសនេះ មនុស្សភាគច្រើនត្រឡប់ជារងទុក្ខអត់ឃ្លានដេកស្លាប់ទៅវិញ។ វិបត្តិសេដ្ឋកិច្ច លើសាកលលោកដែលកើតមានក្នុងឆ្នាំ១៩២៩ ជាឧទាហរណ៍ច្បាស់លាស់ណាស់ ភាពអត់ឃ្លានទុរ្ភិក្សដែល កើតមានក្នុងសម័យអាណានិគមនិយម ជាមូលហេតុមួយយ៉ាងត្រឹមត្រូវដែកពួកអ្នកស្នេហាជាតិ តែងលើក យកមកឃោសនាបំបះបំបោររាស្ត្រ ដើម្បីងើបតតាំង​ប្រឆាំង និងពួកអាណានិគមនិយមបរទេសស្បែកស។

ពួកគេច្រើនពោលថា កូនក្មេងក្រីក្រ រស់នៅក្រុងអាល់ហ្សេ ពុំមានអាហារបរិភោគគ្រប់គ្រាន់ ដើម្បីរស់ពួក​ក្មេង
ដែលមានអាយុពី ៦ឆ្នាំទៅ៧ឆ្នាំ ចេះដើររកស៊ីផាត់ស្បែកជើង ឬជួយសែងរែកឥវ៉ាន់ក្នុងផ្សារ​

ដើម្បីប្រឆាំងពួកអាណានិគមនិយម លោក ហ៊ូ គ្រុង (Jean Hougron, Soleil au venter, paris, 1952) 

បានសរសេរពីមេរៀន នយោបាយ ដែលពួកអាស៊ីបានយកមកឃោសនា ដូចតទៅ៖

ស្នងការនយោបាយ (commisaire polique) ម្នាក់បានពោលទៅកាន់កូនទាហានឈ្មោះ ហ៊ុន ថាៈ

១ រស់នៅក្នុងភូមិរបស់ឯង ឯងសប្បាយចិត្តឬទេ ហ៊ុន? តើឯងបានបរិភោគគ្រប់គ្រាន់ឬទេ? ឯងមានលុយ
ច្រើនឬទេ? តើរាល់ថ្ងៃ ជីវិតឯងសប្បាយដូចពិធីបុណ្យឬទេ? តើឯងមានសេរីភាពពិតប្រាកដឬទេ?

សំណួរពាក្យចុងក្រោយ បានធ្វើឲ្យ ហ៊ុន រន្ធត់ចិត្ត ហើយឆ្លើយតបមកវិញដោយសម្លេងញ័រៈ

- គ្មានទេ! ព្រះតេជគុណ ហ៊ុនជាកូនទាហាន មានមុខស្គមតូច ភ័យព្រួយរូបចាស់មុនអាយុ

២ កសិករ ដែលរស់នៅជុំវិញឯង តើគាត់ជាមនុស្សសម្បូរណ៍សប្បាយឬទេ?

- អត់ទេ! ព្រះតេជគុណ

៣ តើហេតុដូចម្តេច ​ក៏ឯងជាមនុស្សអភ័ព្វ?

-​ ហ៊ុន ធ្វើមុខង៉េមង៉ាម ដោយពុំយល់ ឬមួយយល់ដែរ តែពុំទាន់ហ៊ានឆ្លើយតប? ស្នងការនយោបាយ ពុំមាន

 ចិត្តអំណត់នឹងរង់ចាំចម្លើយរបស់ ហ៊ុន គាត់ក៏ពោលថា៖

ចុះពួកស្បែកស ដែលរស់ក្នុងភូមិឯង ពួកនេះជាជនអភ័ព្វដូចឯងដែរឬទេ? ហើយពួកនេះ មានសំលៀកបំ 

ពាក់ស្អាត់បាត និងមានអាហារល្អៗ សម្រាប់បរិភោគឬទេ?

- បាទ! មាន! ព្រះតេជគុណ

៤ តើអ្នកណា ជាអ្នកបង្កើតផលសម្រាប់ចិញ្ចឹមយើងរាល់គ្នា? គឺពួកស្បែកសឬ?

- ពុំមែនទេ! ព្រះតេជគុណ

៥ ចុះអ្នកណាទៅ?

- គឺពួកកសិករ!ព្រះតេជគុណ

៦ តើពួកកសិករ ជាអ្នកមានសម្បូរណ៍សប្បាយដូចជនស្បែកសឬ?

- អត់ទេ! ព្រះតេជគុណ! ពួកនេះ ក្រហើយអភ័ព្វណាស់!

៧ តើហេតុទាំងនេះ ជាការត្រឹមត្រូវឬទេ?

-​​ ពុំត្រឹមត្រូវទាល់តែសោះ! ព្រះតេជគុណ

៨ បើយ៉ាងដូច្នេះមែន ពួកយើងទាំងអស់គ្នាដែលនាំគ្នាបះបោរនេះ គឹពុំមែនដើម្បីស្វែងរកយុត្តិធម៌ទេឬ?

-​ បាត ពិតប្រាកដមែន! ព្រះតេជគុណ

នៅប្រទេស ទុយនីស៊ី (Tunisie) ក្នុងសម័យអាណានិគមនិយមបារាំងសេស គេបានបង្កើតជំរុំមួយសម្រាប់ 
ទទួលអ្នកក្រីក្រអត់ឃ្លាន។ ក្រោយពីបានពិនិត្យជំរុំនោះ លោក ហ្សែល លូឡា (Ain Zellola) បានសរសេរ ដូចតទៅ៖

ក្នុងមណ្ឌលអត់ឃ្លាននោះ មនុស្សច្រើនលាននាក់រស់នៅស្មើឋានៈនឹងសត្វធាតុ ពួកនេះគ្មានកម្លាំងដើម្បីលើក 

ដៃសូមទានផង។ ពួកនេះត្រូវគេប្រមូលយកទៅទុកឲ្យរស់នៅឆ្ងាយពីកន្លែងជង្រុកស្រូវ ក្នុងប្រទេស ដែល​សម្បូ​រណ៍ផលដំណាំ និងសកម្មភាពពាណិជ្ជកម្ម។ ដើម្បីកុំឲ្យទស្សនីយភាពអត់ឃ្លានទាំងនេះ រំខានដល់ការ រស់នៅសម្បូរណ៍សប្បាយរបស់គហបតី ពួកអ្នកត្រួតត្រាប្រទេស ទុយនីស៊ី បានធ្វើអំណោយទានមួយភាគតូ ចនៃចំនួនដប់ភាគ ដែលអ្នកក្រីក្រត្រូវការ។ ការដែលពុំអាចកែខៃនូវអំពើអយុត្តិធម៌ទាំងនេះ ពុំមែនជាការអា មាស់មុខមួយយ៉ាងធំ នៃអរ្យធម៌មនុស្សលោកទេឬ? តើប្រទេសបារាំង ពុំត្រូវទទួលខុសត្រូវចំពោះទុក្ខសោក នៃប្រជាជន ទុយនីស៊ីទេឬ? ប្រទេសបារាំង គ្មានសិទ្ធិពុំទទួលស្គាល់ភាពភ័យអាសន្នទាំងនេះទេ ហើយ ប្រជាជនបារាំង ក៏ពុំមានសិទ្ធិរស់នៅយ៉ាងសប្បាយលើទុក្ខវេទនារបស់ប្រជាជនទុយនីស៊ីដែរ?
នៅប្រទេស អាហ្សង់ទីន (Argentine) ចលនាដែលបានពង្រឹងរបបគ្រប់គ្រងរបស់ លោក ប៉េរ៉ុង (Eva Peron, La Raison de ma vie) បានសរសេរថា៖

នៅប្រទេស អាហ្សង់ទីន អ្នកមានភាគតិច អ្នកក្រភាគច្រើន ប្រទេសអាហ្សង់ទីន បានបង្កើតផលស្រូវភោជ​ 

សាលីសម្រាប់គ្រាន់តែបំពេញចំណង់ ការត្រូវការរបស់ពួកអ្នកមានឯកសិទ្ធិ និងពួកជនបរទេសតែប៉ុណ្ណោះ។ ចំណែកពួកកសិករក្រីក្រ ដែលបានសាបព្រោះ ច្រូតកាត់ស្រូវភោជសាលីវិញ ពួកនេះ ពុំមាននំបុ័ងសម្រាប់ចិ ញ្ចឹមកូនឡើយ។ ផលដទៃទៀត ដូចជាសាច់ ផ្លែឈើ និងទឹកដោះ ក៏ពួកនេះពុំបានស្គាល់ដែរ ហេតុនេះភោគ សម្បត្តិនៃដែនដីយើង គឺគ្រាន់តែជាការភូតកុហក និងបោកបញ្ឆោតដល់កូនយើងតែប៉ុណ្ណោះ។

ប្រទេសអៀឡង់ (Iran) សម្បូរណ៍ប្រេងកាត់ តែប្រជាជនអៀរ៉ង់រស់នៅរហេមរហាម។ លោក ម័ររឺយ បាន 

សរសេរពីស្ថានភាពនៃប្រទេសអៀរ៉ង់ ក្នុងកាសែតបារាំង ឈ្មោះ ឡឺម៉ុង (J.M. Demoreuil, ou` va l’Iran La Monde 25 juillet 1952)មានដូចតទៅ៖

នៅគ្រប់ទីកន្លែង ក្នុងក្រុង ក៏ដូចជានៅក្នុងជនបទដែលគេតែងប្រទះឃើញ ក្មេងតូចៗ នៃជនជាតិអៀរ៉ង់ មាន

ជម្ងឺលែងខ្លួនទទេ ឈរឈប់តាមមុខកញ្ចក់ទ្វារផ្ទះ អង្វរករសូមទាន។ ភាពផ្ទុយគ្នាស្រឡះរវាងរថយន្តអាមេរិក កាំង រាងសង្ហា បង្ហាញពណ៌រលើបរលោងភ្លឺចិញ្ចាច និងទស្សនិយភាពទុក្ខសោកដែលបានឃើញ ពុំអាចធ្វើឲ្យ ជីវិតបាក់ស្បាតរាងចាលឡើយ។ ជនអភ័ព្វ ស្លៀកពាក់តោកយ៉ាក ភ្នែកទាំងគូខូចបង់ សតិឡប់ ខំដើរផ្សង ព្រេងពាសពេញតាមផ្លូងរាល់ព្រឹករាល់ល្ងាច ដំបៅសង្គម ដែលមនុស្សបានឃុបឃិតខំបង្កើតឡើង បានជំរុញ មនុស្សឲ្យមានការខកចិត្តយ៉ាងខ្លាំង។ កសិករភាគច្រើន គ្មានអ្វីទាំងអស់សម្រាប់ធានាជីវិត គ្មានដីគ្មានផ្ទះ គ្មានលុយគ្រប់គ្រាន់សម្រាប់ទិញសំលៀកបំពាក់ ការរស់នៅមានលក្ខណៈខុសបន្តិចពីសត្វតិរច្ឆាន ត្រង់ពួក​នេះយកបាវកន្ទបមករុំព័ន្ធជុំវិញខ្លួន។ ចំពោះភាពដ៏ក្រៀមក្រំនេះ តើទ្រឹស្តីសង្គមនិយមដែលបានសាបព្រោះ មនោគមវិជ្ជា ភោគសម្បត្តិរួមនឹងកំចាត់ការអត់ឃ្លាន​ អាចធ្វើឲ្យទឹកចិត្តអ្នកក្រភ័យតក់ស្លុតដែឬទេ? តើគេមា នចំណង ចង់សាក់ល្បងលទ្ធិនេះដែរឬទេ?

ចំពោះវិបត្តិកើតមកពីការអត់ឃ្លាន លោក Longfe`llow ក៏បានសរសេរថា៖

មានហ្វូងមនុស្សអត់ឃ្លាន បានឡោមព័ន្ធយើងគ្រប់ច្រកល្ហក ដោយទោសៈ ការអត់ឃ្លាន បានជិះជាន់មនុស្ស 

ច្រើនលាននាក់ ធ្វើឲ្យពួកនេះអត់ទ្រាំពុំបាន មានចំណង់ខ្លាំងក្លា ប្រាជ្ញាស្រា និងនំបុ័ងរបស់យើង។ពុំគ្រាន់តែ ប៉ុណ្ណោះ គេថែមទាំងចោទដាក់ទោសកំហុសដល់យើង ថាពួកយើងជាមនុស្សក្បត់ចំពោះការរស់នៅ និងការ ស្លាប់របស់គេ។ នៅក្នុងពិធីជប់លៀង ពេលដែលខ្ញុំអង្គុយតុបរិភោគ ក្នុងចំណោមម្ហូបអាហារសម្បូរណ៍ហូរ​ហៀ និងចំណោមសូរចម្រៀងយ៉ាងពិរោះ ខ្ញុំតែងស្រម័យឃើញនៅក្នុងភាពសប្បាយ និងក្រោមសម្លេងភ្លេង ដ៏ គ្រលួចនោះ នូវសម្រែកថ្ងូរ គួរឲ្យព្រួយបារម្ភរបស់ជនដែលអត់ឃ្លាន។ ខ្ញុំស្រម័យឃើញ ភ្នែកខូង លៀនកាច បើករំពៃស្ទុងស្ទាប ក្នុងចំណោមនៃពន្លឺចង្កៀង។​ ខ្ញុំស្រម័យឃើញដៃស្គមកំព្រឹង លូកលសន្សឹម ដេញតាមចាប់​ច្បាមកំទេចអាហារដែលជ្រុះនោះ។

ទាំងនេះឬ ជាកំហុសអ្នកក្រ? ប្រទេសទន់ខ្សោយប្រហែលជាឈប់អត់ធ្មត់ រក្សាខន្តីចិត្តបន្តទៅទៀតហើយ។

ស្របតាមសម្តី របស់លោក វេជ្ជបណ្ឌិត អំបេដការ (Dr. Ambedkar) ដែលបានពោលពីស្ថានភាពប្រទេស ឥណ្ឌា ដូចតទៅ៖

ទុក្ខសោកនៃជនជាតិឥណ្ឌា ពុំមែនជាហេតុថ្មីទេ ទុក្ខសោកនេះ មានអាយុយូរច្រើន សតវត្សមកហើយ អ្វីដែល 

ថ្មី គឹការចាប់ផ្តើមអត់ទ្រាំពុំបាននៃប្រជាជនឥណ្ឌា ចំពោះទុរគត៌ភាពរបស់ខ្លួន៕

No comments

Powered by Blogger.