Header Ads

ដេកបាន និងសំរានពុំលក់​ កើតពីការអត់ឃ្លាន និងនយោបាយ



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


អ្នកក្រ អ្នកអត់ឃ្លាន ជាប្រភពនៃគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសង្គម ដូចជា គ្រោះថ្នាក់បង្កើតជម្ងឺ គ្រោះថ្នាក់ 

បង្កើតអសន្តិសុខ ចំពោះគ្រោះថ្នាក់នេះ អ្នកមានពុំចូលចិត្តរស់នៅជិកអ្នកក្រឡើយ។

លោក អន់ហ្គែល (F.Engels, La Situation des cl se laborieuses en Angleterre) បានសរសេរបញ្ជា
ក់ពីជម្ងឹអាសន្នរោគ ដែលកើតមាននៅក្រុងម៉ាន់ឆេសស្ទឹរ (Msnchester)​នៃប្រទេសអង់គ្លេសដូចតទៅ៖
ពេលជម្ងឺអាសន្នរោគ ចាប់ផ្តើមរាតត្យាតយ៉ាងខ្លាំង ពួកគហបតិរស់នៅក្នុងក្រុង​មានការតក់ស្លុតយ៉ាងខ្លាំង ពេល
នឹកឃើញដល់ការខ្វះអនាម័យនៃផ្ទះពួកអ្នកក្រភ្លាម ពួកគហបតីភ័យញ័រដោយដឹងថា សង្កាត់ក្រីក្រនេះ ជាប្រភពនៃជម្ងឺអាសន្នរោគ ដែលចាប់ផ្តើមបន្តការរាតត្បាត លើទីលំនៅវណ្ណៈរបស់ខ្លួន។

ជម្ងឺឆ្លង អាចផ្តល់គ្រោះថ្នាក់តែក្នុងមួយរយៈកាល ចំណែកគ្រោះថ្នាក់នយោបាយវិញ មានទំហំអោបពុំជុំ ពី 

ព្រោះវាមានជីវិតឋិតថេរ ជាអចិន្ទ្រៃយិ៍។​ ពួកគហបតី រស់នៅសង្ហា ​បរិភោគអាហារសម្បូរណ៍ហូរហៀប្រៀប 

បាននឹងម្ហូបពិធីបុណ្យដែលពួកអ្នកក្រកម្រជួប អ្នកមានច្រើនដុះពោះ​​ បរិភោគហួស សកម្មភាព​ដែលបាន​
បញ្ចេញ ចំពោះភាពសម្បូរណ៍ហូរហៀទាំងនេះ តើអ្នកអត់ឃ្លានអាចសង្កត់ចិត្ត រក្សាខន្តីក្តីអំណត់ហ្នឹងន+ បាន

ដែរឬទេ?

ពេលអត់ឃ្លាន ដែលទឹកដោះម្តាយពុំសូវចេញទារក ដែលពុំទាន់ទាំងដឹងក្តីផង មានចិត្តកាច បះបោរចង់កំហឹ
ងខាំទាញដោះម្តាយ ដើម្បីសំរាលទុក្ខ។ សត្វសេះ កាលណាបើគ្មានចំប៉ើង នៅក្នុងធ្នើតែងឈ្លោះប្រកែកគ្នា ចុះចំណែកសត្វមនុស្សវិញ នៅពេលអត់ឃ្លាន តើគេបានបញ្ចេញសកម្មភាពយ៉ាងណាដែរ?

ចុងសតវត្សទី១៦ តើពួកកសិករ ហូឡង់ដេ (Hollandais) ដែលបានបះបោរ ដោយសារពាក្យ ហ្វ្រូម៉ាហ្ស 

និងនំបុ័ង ទេឬ ដែលគេចង់បាន? នៅឆ្នាំ១៨៣០ ពួកបាតុករកានុត(canuts) ដែលបានបះបោរនៅទីក្រុង លីយ៉ុង(Lyon) នៃប្រទេសបារាំង បានស្រែកពេញបំពង់កថា៖ តើគេត្រូវផ្តល់អាហារ ឲ្យយើងរស់ឬមួយក៏គេ ត្រូវសម្លាប់យើង។

តាមន័យរបស់ពាក្យ នយោបាយ អ្នកក្រ អ្នកអត់ឃ្លាន ពុំមែនជាអ្នកនយោបាយពិតប្រាកដទេ ពួកនេះចង់ 

ដោះស្រាយ បញ្ហាបំពេញក្រពះតែប៉ុណ្ណោះ។ ហេតុនេះ នយោបាយ អាចចាត់ទុកជាធាតុវិសេសវិសាលមួយ សម្រាប់តែអ្នកមាន អ្នកបានបរិភោគអាហារគ្រប់គ្រាន់។ តែគេក៏ពុំត្រូវភ្លេចថា អ្នកអត់ឃ្លា​ននេះហើយ ដែលជា ស្នូលនៃកម្លាំងទាមទារ និងបះបោរមួយយ៉ាងធំ ប្រសិនបើមានអ្នកមេគំនិតដឹកនាំឯណាមួយ ចេះធ្វើឲ្យពួកគេ ស្ងើចសរសើរ និងគាំទ្រឥតសំចៃ ពួកអ្នកក្រីក្រ ច្រើនអំពាវនាវឲ្យគេរិះរកនឹងផ្តល់យុត្តិធម៌ដល់ការស្រេកឃ្លាន ដ៏ត្រូវត្រឹមរបស់ពួកគេ។

ឧទាហរណ៍ខាងលើ​នេះ ជាភស្តុតាងមួយយ៉ាងគ្រប់គ្រាន់អាចបញ្ជាក់ប្រាប់យើងថា ប្រតិកម្មផ្លូវចិត្ត ជម្លោះក្នុង 

សង្គម សភាពខ្លាំងក្លានៃជម្ងឺឆ្លង សុទ្ធសឹងមានដើមកំណើតចេញមកពីការអត់ឃ្លាត។ ការឈឺចាប់ និងក្តៅក្រ​ហា​យនៃពួកអ្នកក្រ ការភ័យព្រួយរបស់ពួកអ្នកមាន បានចែកសង្គមមនុស្សលោកជាពីរក្រុម ក្រុមមនុស្សដេក លក់ និងក្រុមមនុស្សសំរានពុំបាន៕

No comments

Powered by Blogger.