Header Ads

ឆ្កួតវង្វេងនឹងវរៈភាព មិនថាសត្វ ឬមនុស្សនោះទេ គឺកើតចេញពីការអត់ឃ្លាន


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ពាក្យថា អាម៉ុក! អាម៉ុក! (Amok) គឺដើម្បីកត់សំគាល់បញ្ជាក់ពីភាពឆ្កួតវង្វេងនៃអ្នកអត់ឃ្លាន ឬការឆ្កួត​វង្វេង​​
នឹងវរៈភាព ដែលខ្លួនមាន។

ការអត់ឃ្លាន បានធ្វើឲ្យកម្លាំងកាយ និងសុខភាពរបស់មនុស្សចុះទ្រុឌទ្រាម បានធ្វើឲ្យកម្លាំងប្រាជ្ញាស្មារតី
អាកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់សត្វលោក ប្រែប្រួលខុសប្រក្រតី។

លោក ប៉េ រេរ៉ា (Joaquim JoePereira) បានសរសេរបញ្ជាក់ពីផលវិបាកអាក្រក់កើតមកពីការរាំងស្ងួត ក្នុង
ឆ្នាំ១៧៩២ នៅប្រទេសប្រេស៊ីល ដូចតទៅ៖

នៅពេលអត់ឃ្លាន សត្វប្រចៀវដែលមានទម្លាប់រកស៊ីតែពេលយប់ ប្រែជាហោះហើរចេញចរទាំងថ្ងៃ ទាំងក្រុម 

ប្រយុទ្ធខាំមនុស្ស និងសត្វដែលជួបប្រទះ ហើយដែលពីដើមសត្វនេះធ្លាប់តែខ្លាច។ នៅឆ្នាំ១៨៧៧ ព្រឹត្តការ 

ណ៍ដូចគ្នានេះ ក៏កើតមានក្នុងប្រទេស៊ីល ដដែរ៖ សត្វពស់វែកក្រោយពេលអត់ឃ្លានបានចេញពីរូង ដែលខ្លួន 

ធ្លាប់ពួន ដេញតាមចិកសម្លាប់មនុស្សយ៉ាងកាចសាហាវ (មនុស្ស និងសត្វពុំខុសគ្នាទេ)


អាកប្បកិរិយាតែងតែប្រែប្រួលតាមកំរិតនៃការអត់ឃ្លាន ការខ្វះវីតាមីនបណ្តាលឲ្យខូចសរសៃប្រសាទ ឆាប់ខឹង 

ហើយអាចប្រែក្លាយទៅជាឆ្កួតវង្វេងយ៉ាងសាហាវ។ គេតែងសង្កេតភាពទុក្ខព្រួយ ស្រងេះស្រងោច ស្រគត់ស្រ 

គុំ និងភាពឆ្កួតលីលាយ៉ាងកម្រោលរបស់មនុស្សអត់ឃ្លាន រស់ក្នុងភូមិភាគចំការកៅស៊ូ ឬចំការអំពៅ នៃប្រ​ទេ​ស

ឥណ្ឌូណេស៊ី។ នៅកោះម៉ាឡាកា(Malacca) និងកោះខ្លះទៀតនៃប្រទេសឥណ្ឌូណេស៊ី គេតែងប្រើពាក្យ 

អាម៉ុក! អាម៉ុក! (Amok) ដើម្បីកត់សំគាល់បញ្ជាក់ពីភាពឆ្កួតវង្វេងនៃអ្នកអត់ឃ្លាន។


លោក ស្វេត (Stefan Zweig, Amok, Paris, 1932) បានធ្វើអត្ថាធិប្បាយដូចតទៅ៖ អាម៉ុក គឺភាពស្រវឹង 
ភាពឆ្កួតលីលា អំពើឧក្រិដ្ឋ ដោយអចេតនាដែលគ្មានកម្លាំងតបតឯណាមួយអាចទប់ទល់បាន។​ មនុស្សទ័ល ក្រម្នាក់ មានទឹកមុខស្លូតបូត ស្រងូតស្រងាត់​ កំពុងអង្គុយផឹកស្រា បន្ទាប់ភ្លាមនោះ គាត់ស្ទុះចាប់កាន់កាំបិត ស្នៀត រត់ស្រេកតាមផ្លូវ សំដៅយ៉ាងលឿនទៅមុខជានិច្ច ចាក់សម្លាប់មនុស្សឬសត្វឯណដែលនៅរារាំងរំខាន មុខគាត់។ ដោយយល់ថា ពុំមានកម្លាំងឯណាមួយអាចបង្ក្រាបអំពើកម្រោលនេះបានទេ មនុស្សម្នាក្នុងភូមិ​តែង​តែ​រត់គេច​លាក់បំពួនខ្លួន ហើយស្រេកបន្លឺសញ្ញាអាសន្នថា អាម៉ុក! អាម៉ុក! ជាដំណឹងដល់អ្នកដទៃឲ្យ ប្រុង​ប្រយ័ត្ន។ អាម៉ុក នៅតែបន្តចាក់កាប់សម្លាប់អ្នកដទៃ លុះត្រាតែខ្លួនត្រូវគេសម្លាប់ ឬដួលដេកដោយសារ អស់កម្លាំង

អំពើឆ្កួតលីលា អំពើចោរកម្មខ្លះ ច្រើនមានដើមកំណើតមកពីការអត់ឃ្លាន។​ ក្នុងសម័យយុគកណ្តាល សៀវ ភៅ
រឿងច្រើនសរសេរពីមេដឹកនាំ ឬមេចោរខ្លះ ហ៊ានយកជីវិតទៅបូជា ទៅការពារប្រទេស និងមនុស្សទន់​ខ្សោយដែលត្រូវគេជិះជាន់ ចេះលួចទ្រព្យសម្បត្តិអ្នកមាន យកមកចែកដល់អ្នកក្រអត់ឃ្លាន។ មេចោរ ប្រភេទ នេះ ត្រូវបានពួកអ្នកស្រុកគោរព ស្ងើចសរសើរហើយចាត់ទុកជាវីរបុរសថែមទៀតផង។

លោក ហ្សង់ ប៉ូលសាត្រ (J P Sartre Le Diable et le bon dieu III, 5) សរសេរពីការសន្ទនាគ្នរវាងបុព្វ ជិត
កម្មករ (Goetz) និងអ្នកក្លាយហាន (Nasty) ដូចតទៅ៖

-(Goetz)= ក្បាលឯងត្រូវគេកាត់ថ្លៃហើយ។ តើព្រះមានបានឲ្យឯងដឹងមុនរទេ?

-( Nasty)= ព្រះពុំបាច់ប្រាប់ឲ្យខ្ញុំដឹងមុនទេ។ រឿងនេះ ខ្ញុំតែងដឹងជានិច្ចថាតើជីវិតខ្ញុំ ត្រូវបញ្ចប់របៀបណា?

-(Goetz)= ឯជាអ្នកចេះទាយឬ?

-( Nasty)= ខ្ញុំពុំមែនជាអ្នកទាយទេ។ ការស្លាប់របស់យើងមានពីយ៉ាង គឺ អ្នកណាដែលចេះអត់ទ្រាំគឺត្រូវ 
ស្លាប់ដោយអត់ឃ្លាន។ អ្នកណាដែលពុំចេះ អត់ទ្រាំ គឺស្លាប់ដោយត្រូវគេយកទៅព្យួរក។ កាលដប់ពីរឆ្នាំរំលង មក ឯងបានដឹងរួចហើយទេតើ ថា តើឯងចេះអត់ទ្រាំ បានឬពុំបាន?
និយាយចប់ Nasty បានបញ្ចុះបញ្ជូល ពួកកសិករ ឃ្លាន ឲ្យជ្រើសរើស Goetz ធ្វើជាមេដឹកនាំ៕

No comments

Powered by Blogger.