ជំនឿសម្លាប់អាត្មា ព្រោះតែសាសនា
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ក្នុងការប្រយុទ្ធកំចាត់
ជម្ងឺការអត់ឃ្លាន នឹងអាចទទួលជោគជ័យបាន ពុំមែនឋិតនៅលើការខំបង្កើនបុគ្គលិកនិង
សម្ភារៈពេទ្យ
ឬការខំពង្រីកផលិតកម្មតែប៉ុណ្ណោះទេ កត្តាធំគឹ ត្រូវបំបាត់ភាពល្ងង់ខ្លៅ អវិជ្ជា
កំចាញ់ជំនឿ ពុំមានហេតុផលនៃសង្គមចាស់ លប់បំបាត់វណ្ណៈ ឋានៈ ដែលជាឧបស័គ្គនៃការលូតលាស់។
មនុស្ស ពុំមាន សុខភាព គឺមិនគ្រាន់តែពុំបានបរិភោគអាហារគ្រប់គ្រាន់តែប៉ុណ្ណោះទេ
ជួនកាលកើតមកអំពីមនុស្សនោះ ពុំបានទទួលការអប់រំច្បាស់លាស់។
ជំនឿ និងសាសនា
មានឥទ្ធិពលយ៉ាងធំក្នុងការបរិភោគអាហាររបស់មនុស្ស ដែលរស់នៅក្នុងសង្គម។ ហេតុ
នេះសុខភាព និងជម្ងឺមនុស្ស តែងមានការទាក់ទងលើជំនឿ និងទ្រឹស្តីសាសនា។
ដើម្បីបំបាត់ជម្ងឺ អ្នកខ្លះពុំ បានយកបច្ចេកទេសវិទ្យាសាស្ត្រ មកអនុវត្តន៍ហើយគេត្រឡប់បែរជារៀបចំពិធីបួងសួង
រំលឹកគុណវត្ថុសាកសិទ្ធិ៍ ឲ្យដេញកំចាត់ពលបិសាច ដែលបានរំលោភយាយីដល់ កូនចាប។
ការល្ងង់ខ្លៅ និងទំលាប់គ្មានសមហេតុសមផល
បណ្តាលឲ្យជម្ងឺស្រួលទទួលជ័យជំនៈ ហើយជនជាតិសៀម
ផ្នែកខាងជើង
ដែលរស់ក្នុងអាណាខេត្តមានជីជាតិល្អ ច្រើនមានជម្ងឺហើមស្ពឹក ដោយមកពីពួកនេះ មានទម្លាប់
បរិភោគអង្ករសំរិតសល្អ
ខ្វះជាតិកន្ទក់ ដែលសម្បូរណ៍វីតាមីន B1។
ក្នុងសង្គមខ្លះ គេហាមឃាត់ស្ត្រីមានផ្ទៃពោះ និងមាតាទារក ពុំឲ្យបរិភោគសាច់សត្វ
ទឹកដោះ ដែលសម្បូរណ៍ជាតិប្រូតេអ៊ីន ហើយសុខភាពស្ត្រីនោះ ត្រូវកា
រជាចាំបាច់ខានពុំបាន។
ដោយសារជំនឿពួកក្មេងៗ
នៃទ្វីបអាហ្វ្រិក មានទម្លាប់យល់ថា ការបរិភោគឪឡឹកបេះថ្មីៗ នាំឲ្យកើតជម្ងឺគ្រុន
ស្វាយលាយទឹកដោះ
ជាអាហារពុល ក្រូចពុំត្រូវបរិភោគនៅពេលព្រឹកព្រលឹម ផ្លែឈើដែលពុំទាន់ទុំនាំឲ្យឈឺចុកពោះ
ទឹកអំពៅ នាំឲ្យឈឺរាគរុះ។ល។
ទម្លាប់នេះ
បានធ្វើឲ្យម្ចាស់ចៅកែចំការសប្បាយចិត្តក្រៃលែង គ្មានភ័យព្រួយបារម្ភថា ភោគផលរបស់គេនឹង
ត្រូវជនដទៃ យាយីប៉ះពាល់។ ម្ចាស់ចំការអំពៅ នៅទ្វីបអាមេរិកខាងត្បូងខ្លះ
ដោយខ្លាចពួកទាសករលួចកាត់
អំពៅស៊ី ដែលទុកសម្រាប់ដឹកនាំចេញទៅលក់ក្រៅប្រទេស
បានបំភ័យដល់ពួកក្រីក្រឲ្យមានជំនឿយល់ថា អំ
ពៅស៊ីមុនពេលបាយ នឹងបណ្តាលឲ្យកើតព្រូន(បានជាគេនិយាយដូច្នេះ ពីព្រោះគេខ្លាចពួកទាសករលួចកាច់
អំពៅស៊ីជំនួសបាយ)។
ការស៊ីអំពៅ
ពុំដឹងពេលវេលានឹងធ្វើឲ្យឈឺធ្មេញ ពួកក្រីក្រល្ងង់ខ្លៅ
ច្រើនជឿស្លុងលើការបំភ័យនេះណាស់ ហេតុ
នេះ ចំណីផ្អែមឆ្ងាញ់ៗ ត្រូវគេយកទុកសម្រាប់ជូនអ្នកមាន
និងលោកធំតែប៉ុណ្ណោះ។
មានមាតាបិតាភាគខ្លះ ខំប្រើស្នៀតយ៉ាងច្រើន
ដើម្បីបំភ័យក្មេងឲ្យខ្លាច កុំឲ្យស៊ីសាច់ច្រើននាំកើតព្រូន។ ជំនឿ
និងទម្លាប់នេះ
បានធ្វើឲ្យមនុស្សលះបង់ ពុំព្រមបរិភោគអាហារផ្លែឈើ ដែលមានឱជារសយ៉ាងសំខាន់ សម្រាប់លើកស្ទួយសុខភាពមនុស្ស
ហើយដល់យូរទៅផលិតកម្មទាំងនោះក៏ត្រូវវិនាសសាបសូន្យ។
ដើម្បីគោរពតាមបទបញ្ជានៃទ្រឹស្តីគម្ពីគររ៉ង់(Coran) ដែលបានហាមឃាត់មិនឲ្យសេពគ្រឿងស្រវឹង ទើបពួក
អ្នកកាន់សាសនាអ៊ីស្លាម
រស់នៅទ្វីបអាហ្វ្រិកខាងជើង ឈប់ដាំត្រពាំងបាយជូរ។ ផលិតកម្មនេះ ក៏ចាប់ផ្តើមរីកចម្រើនបរិបូរណ៍ក្នុងទ្វីបអ៊ឺរ៉ុបទៅវិញ
ដោយហេតុមកពីសាសនា យេស៊ូគ្រឹស្ត ត្រូវការស្រាទំពាំងបាយជូរ ជាចាំបាច់ក្នុងវីធីបុណ្យរំលឹកគុណព្រះ
គឺក្នុងគោលបំណងគោរពគម្ពី្ចរវេទ(veda) នេះហើយ ដែលធ្វើឲ្យប្រជាជនឥណ្ឌាកាន់សាសនា
ព្រាហ្មណ៍ សុខចិត្តដេកស្លាប់មុខទ័ព្វ ព្រះគោ ជាងពីររយលានក្បាល។
ដោយចាញ់បញ្ឆោតប្រុស
ស្រី ល្ងង់ខ្លៅនៅប្រទេសតង់ហ្គានិកា (Tangauanika)
និងអ៊ូគ្ហង់ដា (Ouganda)
ពុំហ៊ានផឹកទឹកដោះគោ
ដែលជាអាហារសំខាន់សម្រាប់លើកស្ទួយសុខភាព ដោយហេតុគេមានជំនឿយល់ថា ទឹកដោះគោនេះ
នឹងនាំឲ្យស្ត្រីគ្មានកូន។ នៅភូមិភាគខ្លះ នៃទ្វីបអាហ្វ្រិក គេពុំហ៊ានយកទឹក
និងទឹកដោះគោ មកលាយចូលគ្នាទេ ពីព្រោះធាតុទាំងពីរនេះត្រូវគេគោរពយ៉ាងតឹងរឹង។ ហេតុនេះ
ក្អមសម្រាប់ដាក់ទឹកដោះ គោ គេពុំបានយកទឹកទៅលាងទេ គេសុខចិត្តយកទឹកនោមគោទៅលាងវិញ
ដែលនាំឲ្យខ្វះអនាម័យ បណ្តាល ឲ្យមានជម្ងឹឆ្លងទៅវិញ(ទ្រឹស្តី លោក Moriohau.Beau
chant)។
ចំណែកនៅទ្វីបអាស៊ីវិញ
លោក Moriohau.Beau
chant ដដែល បានបញ្ជាក់ថា ជនជាតិនេះពុំព្រមទិញទឹក
ដោះគោឯណាគ្មានសញ្ញារូបចាប
ប្រចាំសំបុក បិទនៅលើកំប៉ុង។ នេះមកពីគេមានជំនឿដែលបានតម្រូវហាម
ឃាត់ពុំឲ្យផឹកទឹកដោះគោ ក៏ប៉ុន្តែទឹកដោះគោចាបវិញ គេគ្មានបានទទួលបញ្ញត្តិហាមឃាតឡើយ៕
Post a Comment