សែលកាត បើកវេទិកា PlayGame App សម្រាប់លេងកំសាន្ត
ភ្នំពេញៈ
ដោយ៖ ពិន ភក្តី
ក្រុមហ៊ុនសែលកាត
បានពន្លឿនផែនការរបស់ខ្លួន ក្នុងការផ្តល់ជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម នូវវេទិ
កា
(platform) សម្រាប់លេងហ្គេមកំសាន្ត នៅពេលសម្រាកពីការងារផ្សេងៗ។
PlayGame គឺជាវេទិកា
(Virtual gaming platform) សម្រាប់លេងហ្គេមកំសាន្តដំបូងគេបង្អស់នៅក្នុង
ប្រទេសកម្ពុជា ដែលអាចឲ្យមនុស្សគ្រប់វ័យ អាចលេងហ្គេមដែលពួកគេចូលចិត្ត នៅលើទូរសព្ទ័ស្មាតហ្វូន
ហើយថែមទាំងមានឱកាសឈ្នះនូវប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ទាប់។
ប្អូនៗយុវជននៅទូទាំងប្រទេសកម្ពុជា
សុទ្ធតែអាចចូលរួមនៅក្នុងវេទិការនេះ ដើម្បីលេងហ្គេមកំសាន្ត សប្បាយ
បាន
ដោយពួកគាត់គ្រាន់តែទាញយកកម្មវិធី PlayGame នៅលើហាងកម្មវិធីរបស់
iOS និង Android។
អ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័តគ្រប់ប្រព័ន្ធទាំងអស់
អាចបង់សេវា ដើម្បីចូលរួមលេងកំសាន្ត តាមរយៈការ
ប្រើកាតកោសរបស់សែលកាត
ឬការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអនឡាញ។ ក្នុងនោះ អ្នកលេងហ្គេមនឹងទទួល
បាននូវជម្រើសជាច្រើនដូចជា
ការលេងតែម្នាក់ឯង ការលេងជាក្រុមជាមួយមិត្តភក្តិ ឬការលេងជាមួយអ្នកដទៃ
ផ្សេងទៀតជាដើម។
កាន់តែពិសេសទៀតនោះ អ្នកដែលឈរនៅលើកំពូលគេ ក្នុងតារាងចំណាត់ថ្នាក់
នឹង
ទទួលបានប្រាក់រង្វាន់ ដែលនឹងទូទាត់ជូនដោយស្វ័យប្រវត្តិចូលទៅក្នុងគណនី PlayGame
របស់ពួកគាត់
ហើយប្រាក់រង្វាន់ទាំងនោះ
ក៏អាចដកយកជាសាច់ប្រាក់តាមរយៈវីងបានផងដែរ។
លោក Ian
Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបញ្ជាក់ឲ្យដឹងថា PlayGame
គឺជាការផ្តល់ជូន
ដ៏គួរឲ្យរំភើបបំផុតមួយ
ដែលឋិតនៅក្នុងយុទ្ធសាស្ត្រនៃការគាំទ្រ និងការពង្រីកវិស័យហ្គេមរបស់សែលកាត។ យើងបានសម្រេចចិត្តក្នុងការបើកសម្ពោធគម្រោងនេះ
លឿនជាងការរំពឹងទុក ព្រោះយើងចង់ជួយឲ្យប្អូនៗយុវជន ទទួលបានការកំសាន្តរីករាយ
បន្ទាប់ពីការសិក្សា និងអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។
“PlayGame មានផ្តល់ជូននូវហ្គេមគ្រប់ប្រភេទ
និងគ្រប់កំរិតដល់ប្អូនៗយុវជន អ្នកគាំទ្រទាំងអស់ ដោយក្នុង
នោះមានរាប់បញ្ចូលទាំងអ្នកលេងកីឡាអេឡិចត្រូនិចអាជីព
អ្នកលេងកម្រិតធម្មតា និងអ្នកលេងដែលមានបំណងគ្រាន់តែចង់កំសាន្តសប្បាយ ជាមួយប្រភេទវីដេអូហ្គេមងាយៗជាដើម។
សហគមន៍អ្នកគាំទ្រវិស័យហ្គេម
អាចរីករាយជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន
រួមទាំងទឹកប្រាក់រហូតដល់ទៅ ១០០០ដុល្លារ សម្រាប់ប្រភេទហ្គេមដែលកំពុងពេញនិយមបំផុតដូចជា
PUBG,
Mobile Legends និង Rules of Survival។
លោក Watson
បានបន្តថា “PlayGame គឺជាប្រភពនៃការកំសាន្តសប្បាយ
ដ៏អស្ចារ្យ ដែលអាចឲ្យសហគមន៍
អ្នកគាំទ្រវិស័យហ្គេមទូទាំងប្រទេសកម្ពុជា
អាចប្រមូលផ្តុំ ជួបជុំជជែកគ្នា ឬបង្កើនសមត្ថភាពលេងហ្គេមរបស់ពួកគេ
ដើម្បីក្លាយខ្លួនជាកីឡាករអេឡិចត្រូនិចអាជីពដូចក្រុម Orange Esports ជាដើម៕
Post a Comment