Header Ads

ឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន សែន ​និងរដ្ឋមន្រ្តីក្រសួង​អភិ​វឌ្ឍន៍​ជន​បទ អញ្ជើញ​ពិនិត្យ​ស្ថានភាពផ្លូវ នៅត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ


ខេត្តត្បូងឃ្មុំៈ

ដោយ៖ ហុង ចំណាប់


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គនាយក 

ដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ  និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យ ស្ថាន​

ភាពផ្លូវមួយខ្សែស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ ជាប្រភេទផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ DBST
មានប្រវែងសរុប ៦៨ គ.ម ចាប់ពីស្ពានគីហ្សូណា ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានព្រែកតាកុច ភូមិទី ១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដោយសារតែ​កំ​
ណាត់ផ្លូវនេះ បានទទួលរងនូវការលិចលង់ និងមានចរាចរណ៍ច្រើន ហើយមានលក្ខណៈតូចចង្អៀតនោះ រាជ​រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការជួសជុលជាបន្ទាន់ ​ដោយពង្រីកចិញ្ចើម​ផ្លូវ​ទាំង​សងខាងនៃតួរផ្លូវ ដែលមានប្រវែងសរុប ៦៨ គ.ម តភ្ជាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានព្រែកតាកុច ភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល​ដល់ប្រជា​ពល​រដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលក្នុងស្រុកទៅកាន់ទីផ្សារ និងទីប្រជុំជនបានទាន់ពេលវេលា។                            
កាលពីចុងឆ្នាំ២០១៩ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចចែកដល់ក្រុមអ្នកទទួលការជួសជុល

​កំណាត់​ផ្លូវនេះ ក្នុងនោះមាន៖ កំណាត់ផ្លូវទី១ ពីស្ពានគីហ្សូណា -ឃុំទន្លេបិទ-ឃុំជីរោទ៍១ ជាប្រភេទផ្លូវបេតុង 

ប្រវែង ១១,៤ គ.ម អនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។ កំណាត់ផ្លូវទី២ ពីឃុំបឹងព្រួល-ឃុំពាម
ជីលាំង-ឃុំកំពង់ទ្រាស់ ទៅឃុំព្រែកអាជី ប្រវែង ២២,៨៦គ.ម និងសាងសង់ផ្លូវបេតុងមាន៣ កំណាត់​ប្រវែង ៣០៨ម៉ែត្រ  ដោយក្រុមហ៊ុន គីម ឆាយ។ កំណាត់ផ្លូវទី៣ ពីឃុំទ្រា-ឃុំក្រូចឆ្មារ ទៅឃុំស្វាយឃ្លាំង​ប្រវែង ១៨,០៤ គ.ម ជួសជុលក្រឡុក និងជញ្ជើមសងខាងផ្លូវ។ ផ្លូវពីប៉ឹស២ ទៅឃុំឈូកប្រវែង ៩ គ.ម ជួស​ជុលក្រួសអាចផ្កាយ និងជួសជុលសងខាងក្បាលស្ពានចំនួន ៩កន្លែង ដោយនាយកដ្ឋានផ្លូវលំជនបទ ​នៃ ក្រសួង​អភិវឌ្ឍន៍ជនបទ។

កំណាត់ផ្លូវទី៤ ពីឃុំប៉ឹស២ ទៅឃុំរកាខ្នុរប្រវែង ១៧,២ គ.ម និងស្ថាបនាផ្លូវថ្មី វាងស្ពានស្ទឹងត្រង់ ប្រវែង 

,២៤ គ.ម ដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយ លោក  សឿត រឿត និងផ្លូវបេតុងចាប់ ពីវត្តនាគវន្ត័ ទៅស្ពានព្រែកតាកុចភូមិទី១ មានប្រវែង ១០ គ.ម អនុវត្តន៍ដោយ ក្រសួងសាធារណៈការ និង ដឹក​ជញ្ជូន។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ
សហការជាមួយអាជ្ញាធរមូលដ្ឋានជួសជុលផ្លូវ ដែលមានស្ថានភាពខូចតិចទួចឡើងវិញ និងបានផ្ដាំផ្ញើ​ដល់​គ្រប់​​ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមជួយថែរក្សាផ្លូវនេះ ឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ​ប្រើ​ប្រាស់​បានយូអង្វែង។ ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកថវិកា  និង​គ្រឿង​ឧបភោគបរិភោគ រួមមាន អង្ក  ត្រីខ ទឹកស៊ីអ៊ីវ និងក្រមាទៅប្រគល់ជូនគ្រួសារក្រីក្រ ដែលរងផលប៉ះ ពាល់ជំងឺកូវីដ ១៩ ចំនួន ៥គ្រួសារនៅភូមិទី៧ ឃុំរកាខ្នុរ  ស្រុកក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ៕


No comments

Powered by Blogger.