Header Ads



ខេត្តពោធិសាត់ៈ

ដោយ៖ សេង ស៊ីដារ៉ូ


សិប្បកម្ម សាន ពៅ បានបង្ហាញពីស្នាដៃក្នុងការកែច្នៃដើមត្នោត ទៅជាគ្រឿងសង្ហារឹមផ្សេងៗ  និង​សម្ភារៈ​ផ្ទះ
បាយ សម្រាប់តាំងលម្អរផ្ទះ ឲ្យកាន់តែមានសោភ័ណភាពល្អស្អាតបន្ថែមទៀត។ ដែលមានតម្លៃ​ខ្ពស់​ចាប់ពី ៤០០០ដុល្លារ ទៅ ៥០០០ដុល្លារ ដោយសារដើមត្នោតមានអត្ថប្រយោជន៍ច្រើនលើសលុប និង​ជាអត្តសញ្ញាណ សម្រាប់សម្គាល់ប្រទេសជាតិទៀតផង។

លោក សាន ពៅ ម្ចាស់សកិប្បកម្មនេះ បានឲ្យដឹងថា សិប្បកម្មនេះ រូបលោក បានបង្កើតឡើងជាង ១០ឆ្នាំ​
មកហើយ​ រូបលោក មានកម្មករ ជាអ្នកផលិតជាង ២០០នាក់។ លោក ពៅ បានបន្តថា ដើមត្នោតកែច្នៃជា​វត្ថុអនុស្សាវរីយ៍បានគ្រប់បែបយ៉ាង ដូចជា គ្រែប្រអប់ បង្កាន់ដៃ ផ្ទះ ទូ កៅអី តុ ត្បាល់ ស្លាបព្រាបាយ ។ល។ ឥឡូវសិប្បកម្ម របស់លោក កំពុងមានការចំណាបអារម្មណ៍យ៉ាងខ្លាំង និងបានធ្វើឲ្យអតិថិជន​មាន​ការកម្ម៉ង់ទិញច្រើន ពិសេស នៅក្រៅប្រទេសតែម្តង។

ចំណែកក្នុងការផលិតទូតាំងវិញ រូបលោក បានប្រើរយៈពេល ១ខែ ដោយលក់ចេញក្នុងតម្លៃពី ៤០០០​
ដុល្លារ ទៅ ៥០០០ដុល្លារ។

ម្ចាស់សិប្បកម្ម សាន ពៅ ថា ដើមត្នោតមិនខ្វះនោះទេ មិនថាខេត្តពោធិសាត់ និងខេត្តផ្សេងៗទៀត ដែល​
សម្បូរដើមត្នោតដុះពាសពេញវាលស្រែ ជួនពេលខ្លះ បងប្អូនយើងដឹកយកមកលក់ ដល់កន្លែងសិប្បកម្ម​តែ​ម្តងក៏មានដែរ។

កាលពីដើម រូបខ្ញុំ ធ្លាប់លឺចាស់ៗ បាននិយាយថា បើបានយកដើមត្នោត ធ្វើទៅជារនាបផ្ទះវិញ ​គឺជាប់​បាន
​យូរ ហើយខ្លឹមល្អណាស់​ នៅពេលយើងធ្វើការដុសខាត់វាយូរទៅ រលោងភ្លឺ។

លោក សាន​ ពៅ បានបញ្ជាក់ទៀតថា សិប្បកម្មរបស់ លោក មិនត្រឹមតែផលិតកែច្នៃពីដើមត្នោតទៅជា 
គ្រឿង​សង្ហារឹមទេ ពោលគឺមានគ្រឿងផ្ទះបាយ មាន វែក ស្លាបព្រា ត្បាល់បុក ដែលមានតម្លៃសមរម្យ ហើយ​ចំពោះទូតាំងដាក់ផ្ទះ ត្បិតតែតម្លៃថ្លៃបន្តិចមែន ប៉ុន្តែគិតដល់គុណភាពវិញ​គឺប្រើប្រាស់ជាប់បានយូរ​រាប់​សិប​ឆ្នាំ​ ដោយការទុកលដាក់ក្នុងម្លប់មិនងាយខូចនោះឡើយ៕


No comments

Powered by Blogger.