តើគេអាចបំបាត់ការអត់ឃ្លាន បានដែរឬទេ? បើកំណើនមនុស្សកាន់តែកើនឡើង
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
បានឮ តាមស្ថិតិ
និងការផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ។
ដូចពាក្យលោក Lord
Richie calder ដែលបានពោលមកឬទេ? តើផែនដីមានមនុស្សច្រើនហួសឬ? តើនៅ
ក្នុងអនាគតដ៏ខ្លីកូនចៅរបស់យើង នឹងត្រូវរស់នៅរបៀបណា? បានការអ្វីធ្វើ?
បានកន្លែងអីជ្រក? បានទទួលការអប់រំយ៉ាងណា? តែមុននឹងឆ្លើយនូវសំណួរនេះ សំណួរដែលធំជាបន្ទាន់
ពុំមែនពាក្យ “តើបានអីស៊ី?” ទេឬ?
ការឆ្លើយសំណួរខាងលើនេះ
មានគិតពីរបែប៖
១ អ្នកខ្លះសំដែងការព្រួយបារម្មណ៍យ៉ាងខ្លាំង
ចំពោះបញ្ហាអត់ឃ្លាន ដែលនឹងកើតមានទូទៅក្នុងប្រទេសទន់
ខ្សោយ
ប្រសិនបើគេប្រៀបធៀបផលិតកម្មកសិកម្ម ទៅនឹងកំណើនកើនយ៉ាងលឿន នៃចំនួនប្រជាជន សាកលលោក។
សៀវភៅចុងក្រោយបង្អស់របស់វិស្វករ
ក្សេត្រសាស្ត្របារាំង (nuos allons a famine) ដ៏ល្បីល្បាញម្នាក់
ឈ្មោះ
រឺណេ ដុយម៉ុង (Rene` Dumond) និងសៀវភៅ (Famine 1975)
របស់ក្រុមអាមេរិកកាំង ដែល មាន វីលីយ៉ាំ និងប៉ាដដុក (William
et Paul Paddock) ជាអ្នកដឹកនាំ បានធ្វើឲ្យមតិសាកលលោកមានការ
ភ្ញាក់ផ្អើរយ៉ាងខ្លាំង។ លោក រឺណេ ដុយម៉ុង បានសរសេរថា៖ ក្នុងមួយឆ្នាំ
ចង្វាក់លូតលាស់ នៃផលិតកម្មកសិ កម្មរបស់ប្រទេសទន់ខ្សោយ បានកើនពុំដល់ ២ភាគរយៈផង
តែចំណែកចំនួនប្រជាជនវិញ មានសន្ទុះដល់ ទៅ២,៤០ភាគរយៈ។
ប្រសិនបើគេពុំព្រមចាត់វិធានការណ៍ ឲ្យបានត្រឹមត្រូវដើម្បីកំចាត់ការអត់ឃ្លាន ឲ្យបានទានពេលវេលាទេ
ការអត់ឃ្លានដែលកំពុងកើតមានយ៉ាងខ្លាំង។ ក្នុងប្រទេស ឥណ្ឌា ក្នុងឆ្នាំ១៩៦៦ និងរីករាតត្បាតពាសពេញលើប្រទេសទន់ខ្សោយ
ជាលំដាប់ពុំខាន។
២ ចំណែកពួកអ្នកជំនាញការនៃអង្គការពិភពលោកធំៗ
ដូចជា អង្គការសហប្រជាជាតិ (ONU) អង្គការពិភព
លោក ខាងផ្នែកកសិកម្ម
និងម្ហូបចំណី (FAO)។ល។
បានបញ្ចេញការសង្ឃឹមរបស់ខ្លួនលើការលូតលាស់ខាង ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស
ដែលអាចឆ្នៃដី បង្កើតផល និងពង្រីកផលិតកម្មលើដីសោះកក្រោះ លើវាល ទឹកកក
និងនៅក្នុងទឹកថែមទៀត។
ការអាចធ្វើបានទាំងនេះ ធ្វើឲ្យលោកអ្នកប្រាជ្ញ
កូឡាំងក្លាក (Collan Clark) មានគំនិតសុទិដ្ឋិនិយម ហើយ
សន្និដ្ឋានថា ផែនដីអាចចិញ្ចឹមមនុស្សលោកបាន រហូតដល់ទៅ ១២រយលានកោដិនាក់ (in L.J. Lebret, Suicide ou survie de
l’occident .281) ប្រសិនបើមនុស្ស បានបរិភោគ និងបង្កើតផលតាមកំរិត
ពួកជន ជាតិ ដាណឺម៉ាក (danois)។
តើត្រូវត្រួតពិនិត្យកំណើតទារក
ឬទេ?
ដើម្បីធ្វើឲ្យប្រទេសលូតលាស់
លើកស្ទួយកំរិតជីវភាព ប្រជារាស្ត្រ អ្នកជំនាញការខ្លះ បានផ្តល់យោបល់ឲ្យប្រ
ទេសតតិយលោក
បង្កើតផែនការត្រួតពិនិត្យកំណើន ទារក (Birth control)។ វិធានការណ៍នេះ មានសម្ភារៈ
ខ្លះដូចជាថ្នា(pilule) ប្រដាប់លេប ប្រដាប់ញាត់ (contraceptifs oraux et cndo-ute`rins) វិធី Ogino
បន្ទីរពេទ្យរដ្ឋសម្រាប់ឃាត់ឃាំងកំណើតទារក។
ដើម្បីហាមឃាត់កំណើតទារក
ពុំបានទទួលលទ្ធផលជាទីគាប់ចិត្តឡើយ លើកលែងតែប្រទេសជប៉ុនចេញ
ដែលកំណើនទារក
បានធ្លាក់ចុះមកនៅត្រឹមជាង ២ភាគរយៈ ក្នុងមួយឆ្នាំ។ ក្រៅពីនេះ ក្នុងប្រទេសទន់ខ្សោយ
ទូទៅ កំណើតទារក នៅតែមានកំរិតជាង ៣ភាគរយ ហើយប្រទេសខ្លះទៀតមានប្រទេសឥណ្ឌា ជាដើម
ទារកនៅតែកើតជាង ៤ភាគរយ។
ការត្រួតពិនិត្យកំណើតទារក
ពោលគឺ ការបន្ថយចំនួនប្រជាជន ពុំមែនជាវិធានការណ៍ពិតសម្រាប់ដោះស្រាយ
បញ្ហាអត់ឃ្លាននោះទេ។ ផ្ទុយទៅវិញ ការបន្ថយចំនួនប្រជាជន គឺធ្វើឲ្យផលិតកម្មចុះថយទៅវិញ
ហើយបាតុ ភូតនៃការអត់ឃ្លាន ក៏កាន់តែចោទធ្ងន់ធ្ងរខ្លាំងឡើង ផ្ទុយមកវិញ
ប្រសិនបើគេយកចិត្តទុកដាក់ លើកស្ទួយ សុខភាពមនុស្ស កុំបណ្តោយឲ្យមនុស្សស្លាប់
ពេលនោះផលិតកម្មអាចលូតលាស់យ៉ាងច្រើន។
អង្គការពិភពលោក ផ្នែកសុខភាព
(OMS) បានបញ្ជាក់ឲ្យយើងដឹងថា សព្វថ្ងៃនេះ មនុស្សកើតជម្ងឺគ្រុនចាញ់
មានចំនួនច្រើនរយលាននាក់។ អ្នកជម្ងឺប្រភេទនេះ ជាមនុស្សខ្សាយ គ្មានកម្លាំង សូម្បីតែលើកអាហារយកមក
បញ្ចុកមាត់ក៏គ្មានផង។
យើងអាចកំចាត់ជម្ងឺគ្រុនចាញ់
ដោយបំផ្លាញសត្វមូស ដែលជាមេចំឡងជម្ងឺនេះ បានយ៉ាងងាយដោយអស់
លុយយ៉ាងតិចបំផុត។
ពេលនេះ យើងអាចឆ្នៃដៃទន់ខ្សោយមនុស្សរាប់រយលាន ឲ្យក្លាយទៅជាដៃមានកម្លាំង ពលំ
ជួយធ្វើសហប្រតិបត្តិការ ជាមួយយើងក្នុងការប្រយុទ្ធ តទល់នឹងការអត់ឃ្លាន
គឺពុំមែនចំនួនមនុស្សច្រើន ទេឬ ដែលយើងត្រូវការដើម្បីបង្កើតផលនោះ៕
Post a Comment