ដាំណាំមូលធននិយម (ធ្វើឲ្យមានការអត់ឃ្លាន)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
មនុស្សបានដាំ
ពុំមែនសម្រាប់ចិញ្ចឹមបំពេញក្រពះមនុស្សតែប៉ុណ្ណោះទេ គឺគេដាំទុកលក់យកផលចំណេញផង ដែរ។
ប្រជាជនអត់ឃ្លាន
នៅប្រទេសឥណ្ឌូណេស៊ី បានផលិត ស្ករ កៅស៊ូ ជាតិប្រេង សម្រាប់បំប៉នទីផ្សារអន្តរជាតិ
ទៅវិញ។
ដាំណាំមូលធននិយម មានន័យថា សហគ្រាសបង្កើតផលសម្រាប់
ធ្វើជំនួញតាមលក្ខខ័ណ្ឌ “កតិការសញ្ញា
អាណានិគមន៍” នៃមាតុធានី = ទីក្រុងធំៗ, មាតុធានី (ពាក្យប្រៀបធៀបនឹងប្រទេស ចំណុះ),
រាជធានី (បច្ចេកទេស) ឬម្យ៉ាងទៀតហៅបានថា មាតុធានី = មេត្រូប៉ូល (Metropole)។
សហគ្រាសនេះ
គិតតែពីស្វែងរកលុយ ព្រោះគេយកលុយទៅ ទិញទំនិញ ហើយគេយកទំនិញទៅដូរយកលុយ
វិញ។ ផលិតផល
ដែលគេស្រួលកើបយកចំណេញ ពុំមែនដំណាំសម្រាប់ចិញ្ចឹមក្រពះទេ គឺវត្ថុធាតុដើម (ដូចជា
ដំណាំវាយនភណ្ឌ កៅស៊ូ…) និងផលិតផល
សម្រាប់បំរើចំណង់ពួកអ្នកមាន (ដូចជាគ្រឿងទេស ថ្នាំជក់ កាហ្វេ…)។
ក្នុងករណីនេះ
ដំណាំសម្រាប់ចិញ្ចឹមជីវិត និងដំណាំសម្រាប់ធ្វើពាណិជ្ជកម្ម
តែងតែមានការប៉ះទង្គិចគ្នា នៅ
ពេលស្រុកអត់ឃ្លាន គេច្រើនកែទម្រង់សេដ្ឋកិច្ច យកស្រូវ
ឬស្រូវភោជសាលីមកដាំជំនួស កប្បាស ក្រចៅ ថ្នាំ ជក់។ល។ វិធានការនេះ ពុំមែនជាការដោះស្រាយបញ្ហាអត់ឃ្លាន
ឲ្យបានស័ក្កិសិទ្ធិទេ ប្រសិនបើដំណាំនោះ នៅតែរក្សាលក្ខណៈជំនួញ។
លោក រីក្លុយ (Elise`e
Reclus) បានសង្កេតឃើញព្រឹត្តិការណ៍កើតមាននៅប្រទេស ឥណ្ឌា ដូចតទៅ៖ នៅ
ពេលដែលមនុស្សរងទុក្ខអត់ឃ្លាន យ៉ាងច្រើនកំពុងដេកស្លាប់ ពេលនោះកំពង់ផែក្រុង កាល់គុត្តា(calcutta)
នៅតែបន្តការនាំចេញស្រូវភោជសាលី ដ៏ច្រើនទៅប្រទេសក្រៅ។
ពួកអ្នកអត់ឃ្លាន ក្រពេកពុំអាចមានលុយ ទិញស្រូវភោជសាលីយកមកផ្គត់ផ្គង់ជីវិតឡើយ។
ក្នុងពេលវិបត្តិសេដ្ឋកិច្ច
សាកលលោកឆ្នាំ១៩២៩ កើតមកពីទីផ្សារអន្តរជាតិ មានការប្រែប្រួល ពេលនោះ គេ
សង្កេតឃើញផលិតកម្ម
ស្រូវភោជសាលី ពោត អំពៅ កាហ្វេ ត្រូវគេយកមកដុតបំផ្លាញនៅចំពោះមុខការឈឺចាប់
និងតូចចិត្តយ៉ាងខ្លាំង នៃពួកអត់ឃ្លាន។
ផលិតផលតិច
ឬច្រើននឹងអាចជួបវិបត្តិទាំងអស់ ប្រសិនបើដំណាំនោះមានលក្ខណៈ ឯកទេសកម្ម មាន
លក្ខណៈដំណាំតែមួយមុខ
បង្កើតផលសម្រាប់បំរើសេដ្ឋកិច្ចរកផ្សារលក់៕
Post a Comment