នយោបាយ “ឈ្នះឈ្នះ” មហាអំណាចចិន ទៅលើប្រទេសបណ្តាអាស៊ាន
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
នៅចន្លោះសតវត្សទី៦០
និងទសវត្ស៧០ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាត់ទុកចិន ថា ជាមេគ្រោះថ្នាក់មួយ
យ៉ាងធំសម្រាប់
ឥណ្ឌូនេស៊ី ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬភូមា ជាដើម។ ប្រទេសទាំងនេះខ្លាច
និងភ័យព្រួយយ៉ាងខ្លាំង ចំពោះចិន នៅឆ្នាំ១៩៧៥
ឥណ្ឌូចិន ទាំងមូលក្លាយជាកុម្មុយនីស្ត។
នៅឆ្នាំ១៩៧៩
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន ចាត់ទុកចិនថា ជាមេគ្រោះថា្នក់យោធា ពីព្រោះកងទ័ព្វ
ចិន បានវាយប្រហារទៅលើប្រទេស វៀតណាម ដែលហ៊ានផ្តួលរំលំរបបខ្មែរក្រហម និងចូលកាន់កាប់កម្ពុជា។
សព្វថ្ងៃនេះមានការប្រែប្រួល ដែលបានធ្វើឲ្យបណ្តាប្រទេសសមាជិកទាំង១០
នៃសមាគមប្រជាជាតិអាស៊ីអា
គ្នេយ៍ ឈប់ចាត់ទុក ចិន ជាមេគ្រោះថ្នាក់ទៀតហើយ
អាស៊ានថែមទាំងគាំទ្រ ចិន និងទទួលស្គាល់គោលការ
ណ៍ប្រទេសចិន តែមួយទៀតផង
នៅលើឆាកអន្តរជាតិ។ ចិន ចាប់ផ្តើមចូលមកក្នុងភាគអាស៊ីអាគ្នេយ៍ ដោយ
សារតែការទូតសេដ្ឋកិច្ច
វប្បធម៌ និងនយោបាយ ដ៏ប៉ិនប្រសប់នេះ ចិន ចាប់ផ្តើមប្រើអំណាច និងអនុវត្តន៍នយោ
បាយ “ឈ្នះឈ្នះ” ក្នុងគោលដៅពង្រីកឥទ្ធិពល
និងលាងសម្អាតកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងតំបន់អាស៊ី
អាគ្នេយ៍។
ជាងពីរទសវត្សចុងក្រោយនេះ
អាស៊ាន មានភាពកក់ក្តៅចិត្ត និងលែងភ័យព្រួយនៅចំពោះមុខ ចិន ពីព្រោះមេ
ដឹកនាំចិន
ឲ្យតម្លៃទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ជាងឥទ្ធិពលមនោគមវិជ្ជា ហើយសុន្ទរកថា របស់ថ្នាក់ដឹកនាំ
ចិន
សំដៅចង់បានតែ សន្តិភាព និងស្ថេរភាព ក្នុងប្រទេសចិន និងតំបន់ជុំវិញប្រទេសចិន នៅចំពោះមុខអា
ស៊ាន
ចិន អនុវត្តន៍នយោបាយ “ឈ្នះឈ្នះ” នៅលើវិស័យសេដ្ឋកិច្ច។
នៅឆ្នាំ១៩៩៧ កិច្ចព្រមព្រៀងមួយបានកំណត់ក្របខ័ណ្ឌស្ថាប័ន
នៃសហប្រតិបត្តិការណ៍អាស៊ានបូកបី ក្រោយ
មានវិបត្តិហិរញ្ញវត្ថុអាស៊ាន។
ក្នុងឆ្នាំ១៩៩៧ ដល់ ១៩៩៨ អាស៊ានបូកបីក៏បានចុះហត្ថលេខាទទួលកិច្ច ព្រមព្រៀង សហប្រតិបត្តិការណ៍រូបិយវត្ថុមួយ
ដែលគ្រោងឲ្យមានការខ្ចីរូបិយប័ណ្ណគ្នាទៅវិញទៅមក រវាង បណ្តាប្រទេសហត្ថលេខី
ពេលណាអស្ថេរភាពខ្លាំងកើតឡើងម្តងៗ នៅលើទីផ្សារហិរញ្ញវត្ថុ។ វិបត្តិហិរញ្ញវត្ថុ អាស៊ី
នៅឆ្នាំ១៩៩៧ ជាឱកាសមួយសម្រាប់ចិន បង្ហាញនូវសាមគ្គីភាពរបស់គេ ចំពោះសមាគមអាស៊ាន។
ចិន
មិនព្រមបញ្ចុះតម្លៃបា្រក់យ័នខ្លាំងពេកនោះទេ សព្វថ្ងៃចិន
បន្តទិញយ៉ាងសន្ធឹកសន្ទាប់នូវផលិតផលរបស់
អាស៊ាន ជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍
ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំងរបស់ខ្លួន ពិសេសគឹឆ្នាំ២០០២
ម៉្យាងទៀតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការ
ផ្តោះប្តូរពាណិជ្ជកម្ម ដោយសេរីជាមួយអា
ស៊ាន ចាប់ពីឆ្នាំ២០១០ ដល់ ២០១៥ នៅលើវិស័យ
នយោបាយ ថ្នាក់ដឹកនាំចិន ប្រឹងប្រែងអនុវត្តន៍នយោ
បាយ “ឈ្នះឈ្នះ” ដោយឲ្យតម្លៃខ្ពស់ទៅលើស្ថេរភាព និងសន្តិភាព។
ចិន បានផ្លាស់ប្តូរសុន្ថរកថា ជាផ្លូវការនៅក្នុងវិវាទជុំវិញទីប្រជុំកោះ
សាប្រាតលេ និងប៉ារ៉ាសែល ដែលចិន និង
អាស៊ាន មួយចំនួន ដូចជា វៀតណាម ហ្វីលីពីន
ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌនេស៊ី ដណ្តើមគ្នាចង់បាន។
នៅឆ្នាំ១៩៩២ ចិន បានប្រកាសថា
ទីប្រជុំកោះទាំងនេះ ជាកម្មសិទ្ធិរបស់ចិន ចិន និងប្រើកម្លាំងយោធា បើ
សិនប្រទេសណាមួយ
រំលោភបំពាន។ ឆ្នាំ២០០៤ ចិន បានសន្យាប្រាប់អាស៊ានថា ខ្លួនមានបំណងដោះស្រា
យជម្លោះអំពីទីប្រជុំកោះ សាប្រាតលេ និងប៉ារ៉ាសែល ដោយសន្តិវិធី និងតាមកិច្ចចរចា។
នៅឆ្នាំ២០០៤ លោកធានាធិបតេយ្យចិន វិន ជាប៉ាវ ប្រដូចប្រទេសចិនទៅនឹងសត្វដំរី
ដ៏ស្លូតមួយ ដែលគ្មានបំណងអាក្រក់ ចង់បៀតបៀនអាស៊ានឡើយ។ នេះជាសញ្ញាចង់បង្ហាញថា
ចិនកំពុងពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួន ទៅភូមិ ភាគអាស៊ីអាគ្នេយ៍។
ខ្សែភាពយន្តចិន
សិល្បៈធ្វើម្ហូបអាហារចិន និងផលិតផលឧបភោគបរិភោគ ផលិតនៅប្រទេសចិន កំពុងជួយធ្វើ
ឲ្យកេរ្តិ៍ឈ្មោះចិន
ល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។ សហគមចិន នៅអាស៊ីអាគ្នេយ ឲ្យខិតចូលជិតគ្នា
ហើយអតីតជនជាតិចិននៅអាស៊ីអាគ្នេយ៍ស្អប់របបចិនកុម្មុនីស្តនេះណាស់ តែផ្ទុយទៅវិញ
សព្វថ្ងៃនេះ កូន ចៅចិននៅក្នុងតំបន់នេះ មានមោទនភាព ចំពោះឥទ្ធិពលខ្លាំងក្លា
នៃប្រទេសដូនតាពួកគេ ហើយមិនរារែកឡើយ ក្នុងការទាក់ទងរកស៊ីជាមួយចិនកុម្មុយនីស្ត
មួយនេះ៕
Post a Comment