អាហារ និងសេដ្ឋកិច្ច ទើបមានការរីកចម្រើនក្នុងសង្គម តើរដ្ឋាភិបាលត្រូវមានវិធានការណ៍យ៉ាងណា?
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
សេដ្ឋកិច្ចលូតលាស់ គឺត្រូវការនូវមធ្យោបាយ
និងកម្លាំងបង្កើតផល ពោលគឺមនុស្ស។ ជម្ងឺរ៉ាំរ៉ៃ ដែលច្រើនកើត
មានឡើងក្នុងប្រទេសក្រីក្រ នៃជម្ងឺផ្សេងៗ ពុំអាចឲ្យពួកពលករបំពេញកិច្ចការ
បានផលពេញលេញឡើយ សេដ្ឋកិច្ចទូទៅ
និងអនាគតរបស់ប្រទេសជាតិក៏ត្រូវជួបការពិបាកយ៉ាងច្រើនដែរ។
តើប្រទេសក្រីក្រ
ពុំមែនមកពីភាពកំជិល ទេឬ?
ដើម្បីឲ្យដឹងថា
តើចំណីអាហារជាកត្តាមួយយ៉ាងសំខាន់សម្រាប់បង្កើនផលិតផល ការងាររបស់មនុស្សឬទេ?
គេច្រើនធ្វើការសាកល្បង
ជាដំបូងបង្អស់លើពួកទាសករ ពោលគឺពពួកមនុស្ស និងសត្វ។
នៅសម័យដើម ពួកមហាសេដ្ឋដី
មានចិត្ត និងគំនិតថា តើដើម្បីប្រវ័ញ្ចយកផលឲ្យបានច្រើន គួរបន្ថយអាហារ
ឬគួរកំរិតអាហារ យ៉ាងតិចបំផុត ដើម្បីឲ្យពួកពលករអាចផ្តល់ផលច្រើន ដល់ខ្លួន។
នៅអាមេរិកខាងជើង
ក្រោយពេលដែលច្បាប់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៨០៨ បានហាមឃាត់លែងឲ្យមានការ
នាំចូល នៃពួកទាសករមក
ពេលនោះ ថៅកែចំការដំណាំកប្បាស ក្នុងភូមិភាគខាងត្បូងត្រូវការកម្លាំងកម្មក
រយ៉ាងច្រើន ដើម្បីប្រកបអាជីវកម្មលើដីចំការ គឺចាប់តាំងពីពេលនោះមក
ទើបពួកថៅកែដំណាំទាំងនោះ បានយកចិត្តទុកដាក់ក្នុងការផ្តល់ចំណីអាហារ និងធើ្វឲ្យពួកពលករមានសុខភាពលូតលាស់។
លោក កាប៉ែល (Capal) បានធ្វើការពិសោធនិ៍ ដូចតទៅ៖ ក្នុងរយៈពេលពីរឆ្នាំដែលគាត់បានផ្តល់សាច់បរិបូរ
ណ៍ប្រសើរជាងមុន
ដល់ពួកទាសករ ពេលនោះ គាត់បានសង្កេតឃើញថា ពុំត្រឹមតែលទ្ធផលការងារប៉ុណ្ណោះ ទេ ដែលកើន ចំណែកសុខភាពពួកទាសករក៏ប្រសើរច្រើនដែរ។
ក្នុងសម័យវិទ្យាសាស្ត្រទំនើប
អ្នកឯកទេសខាងចំណីអាហារ (Zootechniciens)ក៏បានយកចិត្តទុកដាក់
វែក
ញែកស្រាវជ្រាវ ឲ្យដឹងថា អាហារដែលមនុស្សត្រូវការ មានបីយ៉ាង គឹ
អាហារសម្រាប់ទ្រទ្រង់កាយ(rotion d’entretien) អាហារសម្រាប់ឲ្យរាង្គកាយលូតលាស់
(ration de croissance) និងអាហារសម្រាប់ប្រកប
ការងារបង្កើនផល (ration de production)ហេតុនេះ
ដើម្បីប្រកបការងារឲ្យបានផលច្រើន គប្បីថៅកែដំណាំ ថៅកែរោងចក្រ រដ្ឋាភិបាល
ត្រូវយកចិត្តទុកដាក់ដល់អាហារទី៣ បំផុត ដែលពួកកសិករ កម្មករ និងមន្ត្រី
តូចតាចត្រូវការជាចាំបាច់។
នៅពេលខ្វះអាហារ
មនុស្សពុំមានកម្លាំងគ្រប់គ្រាន់សំរាប់ទប់ទល់នឹងការរាតត្បាតនៃមេរោគជម្ងឺផ្សេងៗឡើយ
ហើយកិច្ចការដកស្ទូង
ច្រូតកាត់ ការប្រកបអាជីវកម្មក្នុងអណ្តូងរ៉ែ…ដែលជាកិច្ចការត្រូវចំណាយកម្លាំងច្រើន
ដូច្នេះពួកពលករទាំងនេះ ត្រូវបរិភោគច្រើន ជាពិសេសមានជាតិប្រូតេអ៊ីន និងវីតាមីន។
កង្វះវីតាមីន បណ្តាល
ឲ្យមនុស្សដែលប្រកបការងារធ្ងន់ ឆាប់ខូចភ្នែក ខូចសរសៃប្រសាទ
និងឈឺបេះដូង។
ក្នុងប្រទេសទន់ខ្សោយ
ពួកកសិករ ច្រើនបរិភោគអាហារសម្បូរណ៍ជាតិម្សៅ ដូចជាអង្ករ ក្តួច។ល។ ដែលពុំមាន
ធាតុសំខាន់សម្រាប់លើកស្ទួយកម្លាំងកាយ
និងកម្លាំងប្រាជ្ញាមនុស្សឡើយ។ ហេតុនេះ ក្នុងពេលប្រកប ការងារម្តងៗ ទោះបីគេបានបរិភោគបាយច្រើនយ៉ាងណាក៏ដោយ
ក៏ពួកកសិករអាស៊ី ឆាប់ខ្សោយ ឆាប់អស់ កម្លាំង។ ពួកនេះ ពុំមែនជាមនុស្សមានជម្ងឺទេ
តែពួកនេះក៏ពុំមែនជាមនុស្ស មានសុខភាពបរិបូរណ៍ដែរ។
ក្នុងចំការកៅស៊ូ
នៃឧបទ្វីបឥណ្ឌូចិន ពួកកម្មករដែលធ្វើការនៅទីនោះ ពុំបានបរិភោគសាច់
ឬខ្លាញ់គ្រប់គ្រាន់
ឡើយ។ ក្នុងមួយថ្ងៃៗ ពួកនេះបានទទួលអង្ករតែ ៥០០ក្រាមប៉ុណ្ណោះ
សម្រាប់បរិភោគ។
វេជ្ជបណ្ឌិត Canet បានពោលបញ្ជាក់ថា ក្រោយពីពេលបានបន្ថែមអង្ករក្រហម សាច់ និងបន្លែដល់ពួកកម្មករ
ពេលនោះ គេឃើញផលិតកម្មបានកើនពី ៣០ទៅ៤០ ភាគរយៈ។ ហេតុនេះ មនុស្សដែលពុំបានប្រកបការ
ងារឲ្យបានពេញលេញ ពុំមែនជាមនុស្សខ្ជិលទេ។
លោក Albert
Sarraut បាននិយាយថា អ្នកក្រដែលពុំបានធ្វើការឲ្យផលល្អ
គឺកើតមកពីគេពុំបានបរិភោគអា
ហារគ្រប់គ្រាន់។
ដូច្នេះ
ក្នុងកម្មវិធីពង្រីកផលិតកម្ម គេត្រូវគិតឲ្យបានដិតដល់ ដល់កត្តាសេដ្ឋកិច្ច បច្ចេកទេស
និងមនុស្សធម៌
ដែលជាកត្តាសំខាន់ ពុំអាចបំបែកចេញពីគ្នាបាន។ ជាបឋម
គេត្រូវយកចិត្តទុកដាក់ ផ្តល់អាហារឲ្យបានគ្រប់ គ្រាន់ដល់ពលករ ក្នុងគោលបំណងលើកដំកើនជីវភាព
នៃអ្នកប្រកបការងារ៕
Post a Comment