អង្ករក្រុមហ៊ុនមានស្លាកសញ្ញានង្គ័លខ្មែរ ថា ពុំមានការលក់ឡើងថ្លៃ ខណៈពេលការផ្គត់ផ្គង់លើទីផ្សារកើនឡើងខ្ពស់
ភ្នំពេញៈ
ដោយ៖
ហុង ចំណាប់
ខណៈពេលជម្ងឺកូវីដ១៩
រាតត្បាតក្នុងប្រទេសកម្ពុជានោះ ទើបធ្វើអោយមានបញ្ហាប្រឈមជាច្រើន នៃស្បៀង
អាហារសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ
ប៉ុន្តែក្នុងរយៈពេលនេះ អង្ករក្នុងស្រុកនោះ ពុំមានការឡើងថ្លៃទេ ដែលតម្រូវការលើទីផ្សារមានការកើនឡើង។
លោកស្រី
សុខ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នែតជ្រាល អាហ្គោរត្រេដ Natural
Agro Trade បាន
បញ្ជាក់ថា
អង្ករក្រុមហ៊ុនមានស្លាកសញ្ញា នង្គ័លខ្មែរ បានបញ្ចេញលក់រាល់ថ្ងៃ ក្នុងស្ថានភាពជម្ងឺកូវីដ១៩
រាត្បាត ជាសកលនោះ ក្រុមហ៊ុនលក់អង្ករ ពុំមានការឡើងថ្លៃនោះទេ ។
អង្ករក្រុមហ៊ុនមានស្លាកសញ្ញា
នង្គ័លខ្មែរ តម្លៃមិនប្រែ ដើម្បីពលរដ្ឋខ្មែរទូទាំងប្រទេស រក្សាក្នុងតម្លៃដដែល
ជាមួយ
នឹងសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ដោយមិនគិតថ្លៃ ក្នុងការផ្គត់ផ្គង់អង្ករគ្រប់ប្រភេទទាំងក្នុងស្រុក
និងក្រៅស្រុក។ ផលិតចេញពីរោងច្រកផ្ទាល់ខ្លួន មានស្តង់ដារអនាម័យខ្ពស់ និងមានសុវត្ថិភាពខ្ពស់
ធានាជូនតម្លៃ គុណភាព និងសេវាកម្ម។
លោកស្រី
សុខា បានបន្តទៀតថា នៅក្នុងពេលនេះ មានប្រជាពលរដ្ឋជាច្រើនទិញ អង្គរចាប់ពី ៥ប៊េ ទៅ ១០ប៊េ ត្រៀមបង្ការតាមផ្ទះ ក្នុងគ្រាដែលជម្ងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេស។ ហើយក្រុមហ៊ុនមានរោងចក្រកិនស្រូវ
ចំនួន៤កន្លែង នៅភ្នំពេញ២ នៅត្បូងឃ្មុំ១ និងនៅព្រៃវែង១
ដែលអាចស្តុកអង្ករសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុករាប់រយតោនឯណោះ៕
Post a Comment