លោក យ៉ាន ថា បុខរបរដាំផ្កាស្បៃរឿង អាចជួយសម្រួលដល់សេដ្ឋកិច្ច ក្នុងគ្រួសារ
ខេត្តកណ្តាល:
ដោយ៖
យ៉ែម សុវត្ថារ៉ូ
ប្រជាកសិករ ក្នុងឃុំរកាខ្ពស់ ក្រុងតាខ្មៅ
តែងតែដាំជារៀងរាល់ឆ្នាំ និងជាមុខរបរប្រចាំថ្ងៃ របស់ពួកគាត់។
ផ្កាស្បៃរឿងទាំងពីរប្រភេទនេះ
ដាំឆាប់ទទួលបានផលដូចគ្នា ចំណែកផ្កាស្បៃរឿងមានផ្កាពណ៌លឿង ស្រស់
ឆើត អាចលក់បានជារៀងរាល់ថ្ងៃ
ពិសេសក្នុងឱកាសបុណ្យទានធំៗ ឬថ្ងៃសិល ដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់។
លោក យ៉ាន ជាកសិករក្នុងឃុំរការខ្ពស់ ក្រុងតាខ្មៅ ដែលដាំស្បៃរឿងអន្លក់មកលក់នៅទីផ្សារ បានប្រាប់ថា
ស្បៃរឿងជាបន្លែ
ឬអន្លក់នេះ ក៍មានផ្កាដែរ តែមិនអាចហូបផ្កាបានទេ អាចហូបដើមបាន នៅពេលដើមស្បៃរឿងនេះ
ឆាប់ចេញផ្កាតូចៗចំរុះ ពេលនោះជាពេលដែល យើងទុកគ្រាប់វាធ្វើពូជ សម្រាប់ទុកដាំនៅពេលក្រោយទៀត។
លោក
យ៉ាន បានបន្តទៀតថា ឈ្មួញមកទិញបន្លែស្បៃរឿងនេះ
ជាប្រចាំ ដោយតម្លៃក្នុង១គីឡូ ១៥០០៛
ជួនកាលបានថ្លៃតែ ៥០០៛ ក៍មានដែរ
ស្បៃរឿងអន្លក់នេះ ដាំតែរយៈពេល១ខែ អាចច្រូតប្រមូលផលបាន និង
ក្រោយពីរច្រូតយកត្រួយវាហើយ
រយៈពេល១០ថ្ងៃ បន្តការច្រូតបានរហូត។
លោក
យ៉ាន បានចាប់អាជីពដាំស្បៃរឿង រយៈពេល ៥ឆ្នាំមកហើយ ដោយបង់ថ្លៃឈ្នួលដី ២00 $ ក្នុង១ឆ្នាំ
ហើយមុខរបរនេះ ក៍បានជួយសម្រាលបន្ទុក
ក្នុងសេដ្ឋកិច្ចគ្រួសារបានមួយផ្នែកដែរ៕
Post a Comment