Header Ads

ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសថា ជាស្រុកបញ្ចប់ការបន្ទោបង់​ពាសវាល​ពាស​​កាល



      ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

ប្រជាពលរដ្ឋនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈប់បន្តការបន្ទោបង់ពាសវាលពាសកាលទៀតហើយ បន្ទាប់ពី​មានវត្តមានកម្មវិធីលើកកម្ពស់អនាម័យជនបទ របស់អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ដោយមានកិច្ច​សហ​ប្រ​តិ​​បត្តិ​ការ  សម្របសម្រួល និងត្រួតពិនិត្យពីក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកបសេដ្ឋ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល​ទៀត​ហើយ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់មក លោក អ៊ុក រ៉ាប៊ុន បាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​មានប្រសាសន៍ថា​ ប្រជាពលរដ្ឋនៅ​ស្រុក​បសេដ្ឋ ​ខេត្តកំពង់ស្ពឺ គឺមានការលែងបន្ទោបង់ពាសវាលពាសកាលទៀតហើយ បន្ទាប់ពីមានវត្តមាន​កម្មវិធី​លើក​កម្ពស់អនាម័យជនបទរបស់អង្គការអភិវឌ្ឍហូឡង់ (SNV) ដោយមានកិច្ចសហប្រតិបត្តិការ  សម្រប​សម្រួ​​ល និងត្រួតពិនិត្យពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក។

លោក Rens Verstappen នាយកអង្គការអភិវឌ្ឍន៍ហូឡង់ប្រចាំកម្ពុជា SNV បានបញ្ជាក់ថា អង្គការ SNV បាននឹងកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អអនាម័យជនបទ ​សម្រាប់ប្រជាជនកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំហើយ។ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សម្រេចបានអត្រាគ្របដណ្ដប់ ៩៣% បាន​ក្លាយ​ជាស្រុកទី៥ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការថា ជាស្រុកដែលបានបញ្ឈប់​ការបន្ទោ​បង់​​ពាសវាលពាសកាល (ODF) ពោលគឺ មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ក្នុងនោះមានតែ ៧% ប៉ុណ្ណោះ​ស្មើនិង(២ ១១៤ ខ្នងផ្ទះ)​ ប្រើប្រាស់បង្គន់អនាម័យរួម។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានលើកឡើងអំពីវឌ្ឍនភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យ​ជន​បទ ​នៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​​​កំណត់នូវចក្ខុវិស័យនៅក្នុងគោល​ន​យោ​បាយជាតិ​ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍​ជន​បទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន​ដែល​មានអនាម័យប្រកបដោយនិរន្ដរភាព។ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានរៀបចំ​ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងការលើកកម្ពស់អនាម័យជនបទ​ឆ្នាំ២០១៤​-២០២៥ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅជនបទ។
យោងតាមសន្ទុះនៃការរីកចម្រើនផ្នែកអនាម័យនៅ ខេត្តកំពង់ស្ពឺ ​នឹងក្លាយទៅជាខេត្តបញ្ឈប់ការបន្ទោបង់​ពាស​​វាល​ពាស​​​កាល​(ODF)ពោលគឺ មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់​នៅឆ្នាំ២០២២ ក្នុងខណៈ​ដែល​​​ខេត្តចំនួន៥ គឺខេត្តស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប ជាគោលដៅអាទិភាព​សម្រេចឲ្យ​បាន​ការលើកកម្ពស់អនាម័យ ១០០% នៅឆ្នាំ២០២៣ ។
ខណៈនោះដែល គណអធិបតីបានជូនប័ណ្ណសរសើរដល់ស្រុក ឃុំ និងភូមិ​ដែលមានស្នាដៃល្អក្នុងការអនុវត្ត​កម្ម​​វិធីអនាម័យ ឈានទៅការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ។

គិតមកដល់ដើម ឆ្នាំ២០២០ នេះ ​ប្រជាពលរដ្ឋដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមាន ស្រុករំដួង និងស្រុកស្វាយទាប​ ខេត្តស្វាយរៀង ស្រុកបន្ទាយមាស និង ស្រុកជុំគីរី​ ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
                                                                                                
                                                                                                                  


No comments

Powered by Blogger.