Header Ads

លោក អេង សំអាត មានស្នាដៃរស់រវើក នៃចម្លាក់ផុស របស់ព្រះពុទ្ធ


ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ



លោក អេង សំអាត ដែលមានស្នាដៃស្ទាត់ជំនាញផ្នែកចម្លាក់ផុស និងចម្លាក់លៀន ដែលស្ថិតនៅក្នុង​ខេត្ត​សៀម​
រាប បានលើកឡើងថា ស្នាដៃចម្លាក់ផុសនេះ​ ធ្វើឲ្យមានការចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
លោក សំអាត បានបន្តទៀតថា ការឆ្លាក់រូបពីស៊ីម៉ងនេះ មានលក្ខណៈបត់បែនខ្លាំង ដោយក្នុងនោះមានរូប ពុទ្ធិ
មាតា ពិបាកក្នុងការឆ្លាក់ជាងគេ ក៏ដោយសារតែរូបពុទ្ធិមាតា មានការពាក់គ្រឿងអលង្ការតូចៗច្រើន ដែល​ធ្វើ​ឲ្យការឆ្លាក់មានការលំបាក និងប្រើពេលយូរ។ បើយើងនិយាយ ពីចម្លាក់ប្រវត្តិពុទ្ធិរូប​ចតុរង្គមហាសន្និ​បាត​សង្ឃ ដែលយើងឃើញមានភាពរស់រវើក ព្រមជាមួយនឹងភិក្ខុសង្ឃ ១២០០អង្គ ក្នុងថ្ងៃមាឃបូជា បានធ្វើឲ្យ​មាន​​ការ​ភ្ញាក់ផ្អើរច្រើន ដោយសារតែរូបនោះ ហាក់ដូចជាផុសចេញពីជញ្ជាំងថ្មពិតៗនៃថ្មដារ។

រូបចតុរង្គមហាសន្និបាតសង្ឃនេះ មានបណ្តោយ ៣,៦០ម៉ែត្រ និងកំពស់ ២ម៉ែត្រ ដែលប្រើរយៈពេល ១៨ថ្ងៃ 
ទើបរួចរាល់ជាស្ថាពរ ដោយក្នុងនោះគិតតម្លៃជាម៉ែត្រការ៉េ ក្នុងមួយម៉ែត្រថ្លៃ ៧២ដុល្លារ ហើយតម្លៃនេះ​ជា​តម្លៃ​បន្ធូរបន្ថយផ្សព្វផ្សាយប៉ុណ្ណោះ។ រូបចម្លាក់ផុសនេះ បានធ្វើការឆ្លាក់ក្នុងវត្តឥន្ទ្រញាណ ក្នុងខេត្តព្រះសីហនុ។ រូបចម្លាក់ផុសពីស៊ីម៉ងតិ៍មានអ្នកកម្ម៉ង់ច្រើន ដោយក្នុងនោះមានការកម្ម៉ង់ជារូបប្រាសាទបុរាណ និងរូបទាញ​ព័ត្រ​ ជាដើម៕


No comments

Powered by Blogger.