រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
ភ្នំពេញៈ
ដោយ៖
ឌឹម គឹមហាក់
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតបូកសរុបការ
ងារឆ្នាំ២០១៩
និងលើកទិសដៅការងារ ឆ្នាំ២០២០ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ
អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ
ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
លោក នួន
ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អានសុន្ទរថាស្វាគមន៍រួចមក លោក គឹម វិបុល
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ បានលើកឡើងពីរបាយការណ៍បូកសរុប លទ្ធផលសន្និបាត
ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ដែលមានខ្លឹមសារថា ឆ្នាំ២០១៩ ក្រសួងបានសម្រេចលទ្ធផលការងារជាច្រើន តាមរយៈការប្រើប្រាស់ថវិកាជាតិ
រួមមាន ការសាងសង់ស្ពានបេតុងបានចំនួន ១៩កន្លែង ប្រវែងសរុបចំនួន ៨៤០ម សង់សំណង់សិល្បការ្យបានចំនួន
៤៩៤កន្លែង ស្ថាបនាផ្លូវជនបទបានចំនួន ១០០គម្រោង ប្រវែងសរុបចំនួន ៥១៨.១៩ គ.ម
ក្នុងនោះ មានផ្លូវក្រាលកៅស៊ូពីរជាន់បានប្រវែង ១០១.១៦ គ.ម ផ្លូវក្រាលបេតុងបានប្រវែង ២៩.៩១ គ.ម
ផ្លូវក្រាលក្រួសក្រហមបានប្រវែង ៣៨៧.១២ គ.ម។
ការរថែទាំសំណង់សិល្បការ្យ ជាលក្ខណៈខួបបានចំនួន ៥៨
កន្លែង ថែទាំផ្លូវជនបទមានលក្ខណៈខួប បានចំនួន
៦៨ខ្សែ ប្រវែងសរុប ៤០៩.១៥ គ.ម ដែលក្នុងនោះ ផ្លូវក្រាលក្រួសក្រហម ប្រវែង
៣៩៥.៦៣ គម និងផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង១៣.៥២គ.មនិងការថែទាំផ្លូវជនបទមានលក្ខណៈប្រចាំ
សម្រេចបាន ៣២៧ខ្សែ ប្រវែងសរុប ២ ៨១១.២៣ គ.ម
ក្នុងនោះផ្លូវក្រាលក្រួសក្រហមមានប្រវែង ២ ២៣៣.៥៩ គ.ម និងផ្លូវកៅស៊ូប្រវែង
៥៧៧.៦៤ គ.ម។ ដោយឡែកលទ្ធផលនៃការជួសជុលបន្ទាន់ជាច្រើនកន្លែង រួមមាន ផ្លូវប្រវែង
២៨៥.១៤ គ.ម លូមូល ២៣កន្លែង លូប្រអប់ ០១កន្លែង ស្ពាន ០៩កន្លែង និងបានរៀបចំបញ្ជីសារពើភ័ណ្ឌប្រមូលទិន្នន័យផ្លូវជនបទ
៤២៤ខ្សែ ស្មើនឹង ១ ២២៩.១៧ គ.ម
ធ្វើបច្ចុប្បន្នភាពទិន្នន័យ ផ្លូវជនបទបានចំនួន ៣៣២ខ្សែ ស្មើនឹង ២ ០៧០.៨២
គ.ម។ ក្រសួង បានសាងសង់អណ្តូងទឹកស្អាតគ្រប់ប្រភេទបានចំនួន ៣ ៦០៧ អណ្តូង,
ជួសជុលអណ្តូងទឹកដែលខូចគ្រប់ប្រភេទបានចំនួន ១ ១៥៦ អណ្តូង,
សាងសង់ និងស្តារស្រះទឹកសហគមន៍ប្រើប្រាស់បានចំនួន ២២២ស្រះ
នៅតាមតំបន់ដែលពុំអាចជីអណ្តូងបាន, សាងសង់អាងត្រងទឹកភ្លៀងចំណុះ
៤ ម៉ែត្រគូបបានចំនួន ៦៦ អាង, អាងត្រងទឹកភ្លៀងចំណុះ ១០ ០០០លីត្រ
បានចំនួន ៩០៩អាង,
សាងសង់ពាងត្រងទឹកភ្លៀងចំណុះ ១០០០លីត្រ
បានចំនួន ៦០ ២៣០ ពាង, សាងសង់អាងចម្រោះទឹកសាធារណៈបានចំនួន០៤កន្លែងនៅតាមសាលារៀន។សាងសង់ធុងចម្រោះទឹកពីបេតុងបានចំនួន ២១ ៣០៦ធុង សម្រាប់ចែកតាមគ្រួសារក្រីក្រ។
សាងសង់ប្រព័ន្ធចែកចាយទឹកស្អាតតាមទុយោ
ជូនសហគមន៍បានចំនួន ២១៣កន្លែង។ សាងសង់ស្ថានីយ៍ទឹកស្អាតសម្រាប់ច្រកទឹកដាក់ក្នុងពីដុងចំណុះ
៣០លីត្រ បានចំនួន ១១កន្លែង។ សាងសង់ទំនប់បង្ហៀរសម្រាប់ស្រោចស្រពច្បារដំណាំបានចំនួន ២១កន្លែង។ សាងសង់ឡសម្រាប់ដុតសម្រាមចំនួន
៣០៨កន្លែង។
ផ្តល់ធុងដាក់ទឹកហូបចំណុះ
២០លីត្រ បានចំនួន ៧ ៥៤៧ គ្រួសារ។
ចំណែក ទឹកស្អាតជនបទកើនដល់
៥៨% និងអនាម័យកើនដល់ ៧១% នៅឆ្នាំ២០១៧ (CSES 2017) និងតាមការប៉ាន់ស្មានក្នុងឆ្នាំ ២០១៩ អត្រាគ្របដណ្តប់ទឹកស្អាតបានកើនដល់ ៦៥%
និងអនាម័យបានកើនដល់ ៨០%។
លោក អ៊ុក
រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ
និងបានអបអរសាទរចំពោះសមិទ្ធនានា ដែលមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញបានធ្វើ។ ក្រសួងអភិវឌ្ឍន៍ជនបទ មានទិសដៅសំខាន់គឺ
លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច
និងសង្គមកិច្ច ដោយផ្អែកទៅលើកម្មវិធីជាយុទ្ធសាស្រ្ដទាំង ៤ រួមមាន ទី១ ការពង្រឹងស្ថាប័ន
អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ
និងគមនាគមន៍ ទី៣ ការកែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ
និងទី៤ សកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
បង្កើតមុខរបរបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ។
លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩
អាស្រ័យដោយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម
ព្រមទាំងការដាក់ចេញនូវម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុលោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្ដី
បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ជម្រុញការលើកកម្ពស់អនាម័យ
ព្រោះថា បច្ចុប្បន្ននេះ ក្រសួងបាន និងកំពុងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន
ដៃគូរអភិវឌ្ឍន៍សំរេចបាននូវស្រុក (ODF) ពោលគឺ ប្រជាពលរដ្ឋចំនួន ៤ ស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ
និងបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមាន ស្រុករំដួង ខេត្តស្វាយរៀង
ស្រុកបន្ទាយមាស និង ស្រុកជុំគីរី ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
Post a Comment