ប្រជាកសិករក្នុងឃុំស្រង់ សូមឲ្យរាជរដ្ឋាភិបាល ជួយបង្កើតច្បាប់ ដើម្បីរក្សាតម្លៃទំនិញនៅក្នុងទីផ្សារ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រជាកសិករ រស់នៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
បានដាំដំណាំប៉េងប៉ោះជារៀងរាល់ឆ្នាំ ហើយពួកគាត់ តែងតែមានការបញ្ហាប្រឈម ទៅនឹងតម្លៃនៃការលក់ចេញថោកខ្លាំងពេក
ពីព្រោះហាងឆេងនៅតែលើទីផ្សារមាត់ឈ្មួញតែប៉ុណ្ណោះ។
លោក សាំង ទី ជាអ្នកដាំប៉េងប៉ោះ ក្នុងឃុំស្រង់ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គាត់ដាំបន្លែប៉េងប៉ោះនេះលើផ្ទៃដី ៤០អា
ទទួលបានទិន្នផលប្រមាណ ៨តោន ជារៀងរាល់ឆ្នាំ ហើយការដាំប៉េងប៉ោះនេះ មានផលលំបាកក្នុងការលក់ចេញ
ព្រោះវាបានតម្លៃថោកពេក។ ដោយឆ្នាំខ្លះបានថ្លៃ រហូតដល់ ១គីឡូ ១០០០រៀល
តែឆ្នាំខ្លះទៀត ធ្លាក់ដល់បាតដាលក្នុង ១គីឡូបានថ្លៃតែ ៥០០រៀងប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ទន់
ពេលវេលា ថែមទាំងចំណាយកម្លាំងអត់ប្រយោជន៍។
លោក សាំង ទី បានបន្តទៀតថា បន្លែប៉េងប៉ោះនេះ គាត់ដាំមិនប្រើជាតិគីមីនោះទេ
គឺដាំទៅតាមធម្មជាតិ សុទ្ធសាធ អាស្រ័យហេតុនេះ សូមឲ្យបងប្អូនជួយលើស្ទួយ និងឲ្យតម្លៃទៅលើកសិកម្មរបស់ខ្មែរយើងផង
គ្មានអ្វីល្អជាងជាតិយើងទេ។ បន្លែប៉េងប៉ោះ ដែលដាំតាមបែបធម្មជាតិនេះ មានរសជាតិ មានវិតាមីនល្អ
គួរណាតែប្រជាពលរដ្ឋក្នុងស្រុង ងាកមកគាំទ្រទទួលទានបន្លែធម្មជាតិរបស់ខ្មែរយើង ដែលដាំដោយផ្ទាល់ដៃ។
ចុងក្រោយនេះ ប្រជាកសិករក្នុងឃុំស្រង់ សូមឲ្យរាជរដ្ឋាភិបាល
ជួយបង្កើតច្បាប់ ដើម្បីរក្សាតម្លៃទំនិញនៅក្នុង ទីផ្សារ ឲ្យបានថេរ កុំឲ្យមានឈ្មួញខិលខូចមួយចំនួន
ចេះតែបំប៉ោងតម្លៃស្រេចតែចិត្ត ធ្វើឲ្យមានផលលំបាកដល់អ្នកដំដុះ
និងបាត់បង់ចំណូល អាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃពួកគាត់៕
Post a Comment