ចិន មានការចាប់អារម្មណ៍ខ្លាំង នៅតំបន់ទេសចរណ៍ រលុះធំ ដែលកើតចេញពីបាតុភូមិធម្មជាតិសុទ្ធសាធ
ខេត្តឧត្តរមានជ័យៈ
ដោយ៖
សេង ស៊ីដារ៉ូ
តំបន់ទេសចរណ៍
រលុះធំ មានចម្ងាយជាង២០គីឡូម៉ែត្រ ពីទីក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយជាតំបន់
ដែលមានការចំណាប់អារម្មណ៍ពីភ្លៀវទេសចរណ៍ជាតិ
និងអន្តរជាតិ យ៉ាងច្រើន ជាពិសេសជនជាតិចិនតែម្តង ព្រោះវាជាវាលមួយដ៏ស្រស់ស្អាត ដែលកើតចេញពីបាតុភូតធម្មជាតិសុទ្ធសាធ
មានភាពរស់រវើក ដែលកម្ររកបាន នៅអាស៊ី និងពិភពលោកយើងនេះ។
កាលពីមុនមក
តំបន់រមណីយដ្ឋាន រលុះធំនេះ គ្មានការចាប់អារម្មណ៍ពីភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ឡើយនោះទេ
ក៏ដោយសារតែពួកគេយល់ឃើញថា ជាដីដុះធម្មតា គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ តែក្រោយមកមានប្រជាពលរដ្ឋ
និងអ្នកជំនាញ របស់រាជរដ្ឋាភិបាល ធ្វើការសិក្សាស្រាវជ្រាវពិនិត្យឲ្យបានដិតដល់ទៅ ទើបដឹងថា
ពិតជាដី ដែលហូរច្រោះពីបាតុភូតធម្មជាតិប្រាកដមែន ហើយវាមានលក្ខណៈរស់រវើក
និងស្រស់បំព្រង ហើយកកើតឡើងពីធម្មជាតិពិតៗ។
ព្រះតេជគុណ
សោ បូរី ដែលគង់នៅជាប្រចាំ ក្នុងអាស្រមពស់រលុះធំ ស្ថិតនៅតំបន់ទេសចរណ៍រលុះធំនេះ បាន
មានសង្ឃដីកាថា
ពីមុនមកក្នុងតំបន់រមណីយដ្ឋាននេះ គ្មាននរណាចាប់អារម្មណ៍នោះទេ ព្រោះពួកគេយល់ឃើញថា
ជាដីដុះធម្មតា គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ បើសិនយើងពិនិត្យឲ្យបានដិតដល់ទៅ ទើបយើង អាចឃើញថា
ដីដែលហូរច្រោះនេះ មានលក្ខណៈរលុះ ភាពរស់រវើក និងស្រស់បំព្រង ហើយកកើតឡើងពីធម្មជាតិពិតៗ។
ព្រះអង្គម្ចាស់
មានសង្ឃដីកាបន្ថែមទៀតថា តាមដែលចាស់ៗនិយាយតៗគ្នាមកថា ក្នុងតំបន់នេះពីដើមមក
សម្បូរទៅដោយពស់ថ្លាន់ប៉ុន្នៗដើមត្នោត
និងមានសត្វចចកជាច្រើនទៀត ដែលរស់នៅក្នុងតំបន់នោះ ហើយបើនិយាយទៅតាមជំនឿ
គេតែងឃើញពស់ធំៗទាំងនោះឆ្លងកាត់តំបន់នេះ ជានិច្ចជាកាល ប៉ុន្តែនាពេលបច្ចុប្បន្ន វាលរលុះនេះ
កាន់តែមានសោភណ្ឌភាពស្រស់បំព្រង រំលេចទៅដោយដើមឈើប៉ៃតងដ៏ស្រស់ត្រកាលទៀត ផង។
នាពេលថ្មីនេះ
ក្រៅពីភ្ញៀវជាតិ ក៏មានភ្ញៀវបរទេសចិនជាច្រើនកុះករមកកំសាន្តលែង ជាប្រចាំ ព្រោះដោយសារ
តែប្រទេសគេពុំមានដីរលុះធម្មជាតិនេះពិតនៅឡើយ
គឺមានតែនៅក្នុងប្រទេសយើងតែប៉ុណ្ណោះ ហើយខេត្តដែលមានដីរលុះនេះ គឺមានតែខេត្តកំពង់ស្ពឺ
និងឧត្តរមានជ័យ៕
Post a Comment