ជ្រូកខ្វៃឡើងថ្លៃខ្ពស់ គឺបណ្តាលមកពី ខ្មែរស្ទើរទូទាំងប្រទេសទៅហើយ ដែលសែនចិន ឬកាត់ចិន
ដោយ៖ សេង ស៊ីដារ៉ូ
អ្នកចិញ្ចឹមជ្រូកឆ្នាំនេះ កំពុងតែកើបលុយយក
ព្រោះដោយសារជ្រូកឡើងថ្លៃ ជាង២ខែ មុនចូលឆ្នាំចិន ធ្វើឲ្យអ្នកប្រកបមុខរបរដូចជា
លក់បាយ គុយទាវ តាមហាងតូច ធំ ឬអ្នកលក់តាមដងផ្លូវសាធារណៈ មានការត្អូនត្អែរយ៉ាងខ្លាំង
ចំពោះការឡើងថ្លៃសាច់ជ្រូក។
បញ្ហាដែលជ្រូកឡើងថ្លៃនេះ គឹមកពីមានឈ្មួញបានទិញជ្រូកតូច ធំ
ទុកជាមុន ដើម្បីបញ្ចេញលក់ថ្ងៃចូលឆ្នាំចិន ពិសេសយកទៅខ្វៃ ក្នុងថ្ងៃសែន ២៤ មករា
ខាងមុខនេះ ពីព្រោះប្រជាជនខ្មែរស្ទើរទូទាំងប្រទេសទៅហើយ ដែលកាត់ចិន ដូច្នេះហើយទើបតម្រូវការទីផ្សារច្រើន
ឬបញ្ហាមួយទៀត បណ្តាលមកពីបិទមិនឲ្យនាំជ្រូកប្រទេសជិតខាងចូលមកកម្ពុជាតិ ។
អ្នកស្រី ចែមួយ ជាអ្នកប្រកបមុខរបរខ្វៃជ្រូកលក់ ក្នុងសង្កាត់ព្រែកហូរ
ក្នុងក្រុងខ្មៅ បានរៀបរាប់ប្រាប់ឲ្យដឹងថា កូនជ្រូករស់ទិញមកឆ្នាំនេះ មួយក្បាល
៦៥ដុល្លារហើយ ទំរាំយកខ្វៃទៀត និងអាចលក់រហូតដល់ ១០០ ឬលើសពី ១០០ដុល្លារទៀត។ បើគិតជាគីឡូជ្រូកខ្វៃ
ក្នុងមួយគីឡូ ២០ដុល្លារ បានន័យថា ក្នុងឆ្នាំ ២០២០នេះ ជ្រូកខ្វៃគ្រប់កន្លែងទាំងអស់
ឡើងថ្លៃមួយជាពីរ ហើយឆ្នាំទៅក្នុងទម្ងន់ជ្រូកខ្វៃ ១០គីឡូ មានតម្លៃតែ ១០០ ទៅ ១២០ដុល្លារតែប៉ុណ្ណោះ
ក៏ប៉ុន្តែឆ្នាំនេះ ក្នុងទម្ងន់ជ្រូកខ្វៃដូចគ្នា ឡើងថ្លៃដល់ ២០០ដុល្លារ ឬលើសនឹងទៅទៀត។
អ្នកស្រី ចែមួយ បានបញ្ជាក់ច្បាស់ថា
គាត់ពុំដឹងជាមូលហេតុអ្វីនោះទេ ក៏ប៉ុន្តែដេប៉ូចិញ្ចឹមជ្រូកនីមួយៗមានជ្រូកតិច
ហើយការកម្មង់ទិញច្រើន ម្ល៉ោះហើយតម្លៃក៏ឡើងទ្វេរ នោះដែរ នៅពេលដែល ចែមួយ បន្តប្រាប់ថា ជ្រូកខ្វៃត្រូវការកម្មង់
៤ , ៥ ថ្ងៃមុន ទើបអាចទិញបាន បើមិនដូច្នេះទេ
គ្មានជ្រូកលក់ឲ្យទេ។
សាធារណៈជន បានលើកឡើងថា
បញ្ហាទាំងនេះ វាធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដ៏សេដ្ឋកិច្ចសង្គម គួរតែ
រដ្ឋាភិបាល
ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះជាបន្ទាន់ មិនអញ្ចឹងទេគឺធ្វើឲ្យប្រជាជនកាន់តែយ៉ាប់ទៅៗ
ជាពិសេស ការប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិទាំងមូល តើកូនខ្មែរទៅជាយ៉ាងណា
តើសង្គមជាតិមានអ្វីកើតឡើងខ្លះ នាពេលខាងមុន?៕
Post a Comment