លោក សឿង សួគ៌ា ជាម្ចាស់សិប្បកម្មកែច្នៃសំបកកង់ឡាន និងម៉ូតូ កំពុងមានការចំណាប់អារម្មណ៍ និងធ្វើការកម្មង់ច្រើន ពីអតិថិជន
ដោយ៖ សេង ស៊ីដារ៉ូ
សិប្បកម្មកែច្នៃពីសំបកកង់ឡាន ម៉ូតូ ចាស់ៗ បានបង្ហាញស្នាដៃក្នុងការច្នៃប្រឌិតសំបកកង់ម៉ូតូ
ឡាន ឲ្យទៅជាគ្រឿងសង្ហារឹមស្អាតៗ សម្រាប់ប្រើប្រាស់លំអរ នៅក្នុងក្រុមហ៊ុន នៅផ្ទះ
តាមហាង តាមសាលារៀន និងមរណីដ្ឋាននានា ហើយក៏ជាឱកាសមួយ ដែលបាននាំយកផលិតផលនេះ
មកតាំងពិពណ៌ផលិផល នៅកោះពេជ្រនាពេលថ្មីៗនេះ។
សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូនេះ ទើបបើកឲ្យដំណើរការប្រហែលជាមួយឆ្នាំប៉ុណ្ណោះ
ដែលមានប្រយោជន៍ដ៏សំខាន់ចំពោះសង្គម ដូចជា ជួយសម្អាត បរិស្ថាន ធ្វើឲ្យមានបរិយាកាសល្អ
ងាយស្រួលក្នុងការរស់នៅ ជាងនេះទៅទៀត វាចំណេញយ៉ាងច្រើនក្នុងការចំនាយថវិការបស់ជាតិ។
លោក សឿង សួគ៌ា ជាម្ចាស់សិប្បកម្មកែច្នៃសំបកកង់ឡាន និងម៉ូតូ បានឱ្យដឹងថា
មុខរបររកស៊ីក្នុងការកែច្នៃនេះ ជាការសាកល្បងដំបូងរបស់រូបលោក ប្រសិនបានជោគជ័យ គឺ
រូបលោក នឹងបន្តទៅទៀត តែបើបរាជ័យវិញនោះ រូបលោកនឹងប្តូរមុខរបរថ្មីជាបន្តទៀត ប៉ុន្តែរកមុខរបរណាទាក់ទងនឹងសំបកកង់ឡាន
និងម៉ូតូនេះ ព្រោះវាចំណេញដ៏សង្គមច្រើន។
លោក សឿង សួគ៌ា រៀនចប់ផ្នែកថ្នាក់បរិញ្ញាបត្រគណនេយ្យ ប៉ុន្តែតែដោយសារ
រូបលោកចង់ជួយសង្គម ទើបបែកគំនិតចង់រកស៊ីរបៀបកែច្នៃសំបកកង់ឡាន ម៉ូតូនេះ ដើម្បីក្នុងការចូលរួមជួយសំអាតបរិស្ថាន
និងឲ្យមានបរិយាកាសល្អផង ក៏រូបលោក ចាប់ផ្តើមទិញសំបកកង់ឡាន ម៉ូតូ មកកែច្នៃធ្វើការរូបសត្វ
តុ កៅអី ផើងផ្កា និងបន្តោងរូបសត្វផ្សេងៗ សម្រាប់ដាក់តាំងលំអរផ្ទះ តាមហាង
តាមសាលារៀន និងមរណីដ្ឋាននានាផងដែរ។
លោក សឿង សួគ៌ា បន្តទៀតថា ក្នុងការកែច្នៃសំបកកង់ឡាន ម៉ូតូចាស់ៗនេះ
មានធ្វើជាតុ និងកៅអីនេះ មានពីរប្រភេទ គឺខ្នាតតុ កៅអីទាប អាចលក់បានថ្លៃ ១២០ដុល្លារ
ចំពោះតុ និងកៅអីខ្ពស់ លក់បានថ្លៃ ១៥០ដុល្លារ ក្រៅពីនោះបានយកសំបកកង់ឡាន កែច្នៃទៅជាផើងដាំផ្កា
ផើងចិញ្ចឹមត្រី ដាំបន្លែ ហើយនាពេលថ្មីនេះមានការចំណាប់អារម្មណ៍
និងធ្វើការកម្មង់យ៉ាងច្រើន ពីអតិថិជន ដោយក្នុងនោះភាគច្រើនមកពីភ្នំពេញ
និងខេត្តកំពង់ស្ពឺ៕
Post a Comment