អ្នកស្រី រចនា ម្ចាស់សិប្បកម្មឥសាន្ត លើកឡើងថា នឹងធ្វើការកែសម្រួលតម្បាញ របស់ជនជាតិដើមភាគតិច ឲ្យ មានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារ
ភ្នំពេញៈ
ដោយ៖
សេង ស៊ីដារ៉ូ
សិប្បកម្មឥសាន្ត បានសហការជាមួយស្ត្រីតម្បាញ ជនជាតិដើមភាគតិច ចំនួនពីរខេត្ត គឺ រតនគិរី និងមណ្ឌល គិរី ដើម្បីជួយដល់ស្ត្រីពិការ ក្នុងការផលិតកាបូស្ពាយ និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត។
អ្នកស្រី រចនា ប្រធានសិប្បកម្មឥសាន្ត ដែលមានទីតាំងនៅរាជធានីភ្នំពេញ បានរៀបរាប់ថា តម្បាញកែច្នៃពីវត្ថុ ធាតុដើម
របស់បងប្អូនជនជាតិដើមភាគតិច មានតម្លៃចាប់ពី ២០ដុល្លារ ដល់១០០ដុល្លារ
គឺជាស្នា ដៃស្ត្រីខ្មែរ យើងតែម្តង
ដែលត្បាញចេញពីកប្បាស ដែលមានគុណភាពខ្ពស់ អាចប្រកួតប្រជែងលើទីផ្សារបាន។
អ្នកស្រី រចនា បានបន្តទៀតថា
ក្រៅពីខោអាវ និងត្បាញ ស្ត្រីជនជាតិដើមភាគតិចយើង មួយចំនួនខ្លះមិនយល់ ពីតម្លៃប្រពៃណីតម្បាញ របស់ជនជាតិខ្មែរយើងនោះទេ ដោយហេតុនេះហើយ ទើបសិប្បកម្មឥសាន្ត
បានធ្វើ ការកែច្នៃទៅជាកាបូប ដើម្បីទាក់ទាញអតិថិជន
ពិសេសជនជាតិបរទេស ដែលតែងតែនិយមប្រើប្រាស់ខោ អាវ ត្បាញ របស់បងប្អូនខ្មែរយើង វាផ្ទុយស្រឡះ ដែលភ្ញៀវយើងមិននិយមប្រើប្រាស់នោះឡើយ
ដែលជាហេតុធ្វើឲ្យ ការផលិត របស់ពួកគាត់ មិនលេចមុខមាត់នៅក្នុងទីផ្សារ។
អ្នកស្រី រចនា បានបន្ថែមទៀតថា
ព្រោះតែមានហេតុផលនេះហើយ ដែលសិប្បកម្មឥសាន្ត បានធ្វើការកែ សម្រួលកែច្នៃ ការត្បាញនេះឡើងវិញ ដូចជាក្រមារបស់បងប្អូនយើង មានគុណភាពស្វិតជាប់បានយូរ ល្អ គួរតែ យើងគាំទ្រផលិតផលខ្មែរយើងឡើង ទើបមានភាពរីកចម្រើន
នៃវប្បធម៌ និងប្រណីពៃខ្មែរនេះ៕
Post a Comment