កោះផ្តើមស្នេហ៍ ឬកោះថ្មី(ស្ថិតនៅលើកោះទ្រង់) កំពុងពង្រីកវិសាលភាព សេវាបោះតង់ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៍
ខេត្តក្រចេះ
ដោយ៖ សេង ស៊ីដារ៉ូ
តំបន់ទេសចរណ៍ កោះទ្រង់ កំពុងពង្រីកវិសាលភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
ជាតិ និងអន្តរជាតិ ឲ្យ កាន់តែច្រើនឡើង ហើយកីជាតំបន់មានអំណោយផលច្រើន ក្នុងវិស័យទេសចរណ៍នេះតែម្តង ដូចជា ភ្ញៀវអាច គយគន់មើលទេសភាពដ៏ស្រស់ស្អាត នៃវាលខ្សាច់ នាមាត់ទន្លេ
ស្រូបយកខ្យល់អាកាសបរិសុទ្ធ បានភ្លក់រស់ជាតិអាហារ និងផ្លែឈើធម្មជាតិ ដែលមានតម្លៃទាប
និងមានឱជារស់ បំផុតក្នុងឆាកជីវិត។
នាពេលថ្មីនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះទ្រង់ ខេត្តក្រចេះនេះ
កំពុងពង្រីកវិសាលភាពមូលដ្ឋានដីបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរណ៍ ក្នុងសេវាបោះតង់ ដែលមានឈ្មោះថា កោះថ្មី ឬកោះផ្តើមស្នេហ៍
។
លោក ប៊ុន បាន
ប្រធានសហគមទេសចរណ៍ធម្មជាតិកោះទ្រង់ បានឲ្យដឹងថា គម្រោងក្នុងការពង្រីកវិសាល ភាពដីកោះនេះ ឃ្លាតពីរមណីយដ្ឋានចាស់តែចម្ងាយ ៣០០ម៉ែត្រប៉ុណ្ណោះ។
ដោយគោលដៅផ្តោតទៅលើការបម្រើសេវាកម្មបោះតង់
និងការទទួលអាហារហូបចុក ដែលមានតម្លៃទាប បំផុត។ ផ្អែកលើសេវាកម្មបោះតង់ ទទួលភ្ញៀវទេសចរណ៍នេះ ក្នុងតម្លៃតង់មួយចាប់ពី១៥ទៅ២៥ដុល្លារ និង ការហូបចុក ៤ដុល្លារផងដែរ។
លោកប៊ុន បាន បានបន្តទៀតថា តាមការណែនាំនឹងការចុះមកពិនិត្យ ដល់ទីកន្លែងរបស់មន្ទីរទេសចរណ៍
ខេត្តក្រចេះ បានធ្វើការណែនាំ
និងរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ រួមនឹងការជម្រុញលើកស្ទួយពីបណ្តាក្រុមហ៊ុន
ឯកជនទេសចរណ៍ ក្នុងស្រុកផងដែល ធ្វើឲ្យតំបន់ដែនកោះផ្តើមស្នេហ៍
មានការវិវត្តន៍លឿនឆាប់រហ័ស ជាទីបំ ផុត៕
Post a Comment