Header Ads

អង្គការមូលនិធិគំាទ្រកុមារ (បង្កើត​ដោយ​​​ក្រសួង​មហាផ្ទៃ) សហការជាមួយ Cellcard ដើម្បីបរិច្ចាគ​​សម្ភារ​សិក្សា​ជូនកុមារ


ខេត្តកំពង់ចាមៈ​

 

ដោយ៖ សេង ស៊ីដារ៉ូ

 

ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម និងមានការចួលរួមយ៉ាងខ្ពង់ខ្ពស់ ពីសំ​ណាក់​​អភិបាលរង ខេត្តកំពង់ចាម បណ្តាអង្គការជាច្រើន និងអ្នកដឹកនាំនៅក្នុងសហគមន៍ ជាដើម

 

អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ ដើម្បីជួយពង្រឹងផ្នែក​​អប់រំ ការរស់នៅ សុខភាព និងសុវត្ថិភាព  ដែលសុទ្ធជាកុមារខ្វះខាត។



អង្គការមូលនិធិគំាទ្រកុមារ គឺជាអង្គការមិនរកប្រាក់ចំណូល ដែលមិនពាក់ព័ន្ធលើនយោបាយ និងសាសនា ណាមួយឡើយ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០១ និងបានដំណើរការអស់រយៈពេលជាង១៧ឆ្នាំមកហើយ។ CSF ផ្តោតសំខាន់លើកុមារ និងយុវជ ការតស៊ូមតិ ការទប់ស្កាត់ និងការការពារលើការយល់ដឹងពីមេរោគ HIV ជាពិសេសបញ្ហាសុខភាពផ្សេងៗទៀត និងមានថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍ ជួយដល់សហគ្រិនខ្នាតតូច និងផ្សព្វផ្សាយសិទ្ធិកុមារ និងការថែទាំសុខភាពនៅក្នុងសហគមន៍ សម្រាប់​ឪពុកម្តាយ ដែលមានកុមារទន់ខ្សោយ និងកម្មវិធីយុវជន។ អង្គការមូលនិធិគំាទ្រកុមារ ត្រូវបានបង្កើតឡើងដោយ​​​​ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីប្រកាសលេខ ៣៤៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤

ក្រុមហ៊ុន  Cellcard បានបរិច្ចាគសម្ភារសិក្សាជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា កណ្តាលកោះត្បូង ដោយបានបង្កើតកម្មវិធីបរិច្ចាគនេះ តាមរយៈការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសា ខាផ្សារ Circle K នៅរាជធានីភ្នំពេញ។

 

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បាននិយាយថាកម្មវិធីនៅចុងសប្តាហ៍នេះ គឺជាការ ចួលរួមចំណែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ ពួកយើងចាប់អារម្មណ៍ ក្នុងការពង្រឹងទំនាក់ទំនង នៅក្នុងខេត្តកំពង់ចាម ដែលពួកយើងគ្រោងនឹងរៀបចំកម្មវិធី Super Data Race

 

ក្រុមរបស់យើង បានទៅដល់ទីនោះ ជួបសិស្សានុសិស្ស និងសាលា ហើយរកពីវិធីល្អៗ ក្នុងការជួយ និងទំនាក់ទំ​​នងជាមួយសិស្សានុសិស្ស និងក្រុមគ្រួសារនៅក្នុងខេត្តតែម្តង​ ហើយការងារនេះត្រូវបានធ្វើឡើងដោយ ​CSF ​ដែលបានចូលរួមបំផុសបំផុល ដែលពួកយើងទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀត នូវគំនិតផ្តួចផ្តើមនៅពេល​​អនា គត។

 

ចំពោះ ក្រុមការងារ Cellcard សុខចិត្តចំណាយពេលថ្ងៃសៅរ៍របស់ពួកគេ ដើម្បីជួបជាមួយសិស្សានុសិស្ស​រស់ នៅទីនោះ ក៏មានដូចជាអ្នកដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គមគឺ លោក​ Bunleng ដែលបានចូលរួមចែកសម្ភារសិក្សា និងបង្ហាញក្មេងៗពីរបៀបថតវីដេអូ និងការបង្ហោះលើបណ្តាញហ្វេសប៊ុក៕

 

 

 

No comments

Powered by Blogger.