រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃទាំង ៣២ វត្ត ក្នុងស្រុកសាមគ្គីមានជ័យ
ដោយ៖ កញ្ញា ទេព សុវ៉ាត
វត្តទាំង ៦ ដែលទទួលបានទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ
មានវត្តបឹងខ្នា ស្ថិតនៅក្នុងភូមិ វត្ត , វត្តកេរ រស្មី ភូមិខ្នាកណ្ដាល
ក្នុងឃុំខ្នាឆ្មារ , វត្តឈូក ភូមិឈូក វត្តធ្លកវៀន ភូមិធ្លកវៀន និងវត្តទស្សពិត
ភូមិធ្លក វៀន វត្តសុរិយា ភូមិប្រក្លូត ស្ថិតនៅក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ
ដោយវត្តនីមួយៗ ទទួលបានទៀន ព្រះវស្សា ១គូរ
ស្លាដក់ អង្ករ មីម៉ាម៉ា ទឹកផ្លែឈើ ទឹកបរិសុទ្ធ នំធុង ទឹកដោះគោ តែ ស្ករស
ទឹកត្រី ទឹកស៊ីអ៊ីវ បច្ច័យសម្រាប់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាង ព្រមទាំងឧបត្ថម្ភដល់ប្រជាការពារផងដែរ។
នៅរសៀលថ្ងៃដែលនោះដែរ លោករដ្ឋមន្ត្រី និងសហការីជាច្រើនរូបទៀត
បានអញ្ជើញទៅ វត្តត្រពាំងម៉ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ
ដើម្បីប្រារព្ធពិធីវេរ និងប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន
ដល់ព្រះសង្ឃនិមន្ដមកពី ២៦វត្ត ក្នុងនោះមាន ឃុំឈានឡើង ២វត្ត ,
ឃុំពាម ៥វត្ត , ឃុំស្វាយជុក ៥ វត្ត , ឃុំត្បែងខ្ពស់ ៥ វត្ត , ឃុំស្វាយ ៤វត្ត , ឃុំសេដ្ឋី
២វត្ត និងឃុំក្រាំងល្វា ចំនន ៣វត្ត ។
លោករដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេច
នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះ
និងជម្រាបជូនអំពីអត្ថន័យ និងប្រវត្តនៃពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ
ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ (ចូលព្រះវស្សា
គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង)។
ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវ ទៀនវស្សា ទេយ្យទាន អង្ករ ទៀន
ធូប ប្រេង ស្បង់ ចីវរ សំពត់ ស្លាដក់ និងគ្រឿងឧបភោគបរិភោគដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃតាមទីវត្តអារាម
ដើម្បីឲ្យព្រះភិក្ខុសង្ឃ និងសាមណេ សិក្សាព្រះធម៌វិន័យ
និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ ក្នុងរយៈបីខែនេះ។
លោករដ្ឋមន្ត្រី បានជម្រាបជូន
អំពីការអភិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញទាំងវិស័យពុទ្ធចក្រ
និងអាណាចក្រ ដោយផ្ដោតសំខាន់ទៅលើការស្ដារ
និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលជាចលករមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលសមិទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែង
របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំ៕
Post a Comment