Header Ads

ម្ចាស់សិប្បកម្មនៅសាអែម កំពុងច្នៃប្រឌិតចម្លាក់ឈើ រូបប្រាសាទអង្គរវត្ត និងរូបហនុមាន មានភាពរស់រវើក ដូចរូបពិតៗ



 ព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ



រូបប្រាសាទអង្គរវត្ត និងរូបហនុមាន ធ្វើអំពីឈើ ធ្លាប់តែមានរូបផ្ទាំងចម្បាក់រូបភាព ឬតាម ផែចម្លាក់ថ្មបូរាណ តែមកដល់សម័យនេះ ទេពកោសល្យជំនាញ ដល់ប៉ុនប្រសព្វរបស់ស្នាក់ដៃកូនខ្មែរយើង បានធ្វើការកែច្នៃឆ្លាក់​លើ​​ផ្ទាំងឈើ​ប្រឌិត នៅរោងប្រាបាទអង្គរ និងរូបហនុមាន មានភាពរស់រវើកដូចពិតៗតែម្តង។

លោក ឌី ម្ចាស់សិប្បកម្មនៅសាអែម ខេត្តព្រះវិហារ បានឲ្យដឹងថា ចម្លាក់​ឈើរូបប្រាសាទអង្គរ និងរូបហនុ​មាន​​​ នេះ មិនមែនជាការកម្មង់របស់អតិថិជននោះទេ គឺជាគំនិតកែច្នៃ ចង់លើកស្ទួយតម្លៃវប្បធម៌ខ្មែរប៉ុណ្ណោះ ។ លោក ឌី បានបន្តថា ការកែឆ្នៃស្នាដៃចម្លាក់ រូបប្រាសាទអង្គរ អំពីឈើបេង មានទទឹង៩៤​ សង់ទីម៉ែត្រ បណ្តោយ ២០៤សង់ទីម៉ែត្រ មានតម្លៃលក់ចេញ ៤៥០០ដុល្លារ។

ដោយឡែករូបចម្លាក់ឈើហនុមាន ឆ្លាក់អំពីឈើធ្នុង ៧៤សង់ទីម៉ែត្រ ទទឹង ៤៤សង់ទីម៉ែត្រ មានជម្រៅ ២៧សង់ទីម៉ែត្រ ដោយតម្លៃលក់ចេញ ១៣០០ដុល្លារ។ លោក ឌី ម្ចាស់សិប្បកម្ម បានបន្តទៀតថា រូបចម្លាក់​ឈើដ៏រស់រវើកនេះ ត្រូវប្រើពេលវេលា យូរ ក្នុងនោះរូបប្រាសាទអង្គរ ត្រូវប្រើរយៈពេល ៥០ថ្ងៃ និងរូប​ហនុ​មាន​ត្រូ​វប្រើពេលវេលា ១៥ថ្ងៃ ហើយក៏គ្មានសិប្បកម្មណាដែលអាច ផលិតរូបទាំងនោះនៅឡើយ។

សិប្បកម្មរបស់ លោក ឌី ក្រៅពីរូប ធំៗខាងលើ ក៏នៅរូបភាពចម្លាក់ល្អៗជាច្រើនទៀត ដូចជា រូបសេះ រូប​ការ​កំ​ប៉ោង និងរូបត្រី ជាដើម៕


No comments

Powered by Blogger.