Header Ads

លោក សុខ វិជ្ជា ម្ចាស់សួនកសិកម្មបន្ទាយស្រី បានពង្រីកពូជទំពាំងផ្អែម ​តាមខេត្តនានា ព្រោះ​តម្រូវ​ការខ្ពស់



 ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ទំពាំងផ្អែម គឺជាពូជឫស្សី ដែលគេកំពុងពេញនិយមដាំជាងគេនាពេលបច្ចុប្បន្ននេះ ឥឡូវពូជទំពាំងផ្អែម ​កំពុង​​​​ពង្រីកការផ្គត់ផ្គង់ក្នុងទីផ្សារស្ទើទូទាំងប្រទេសទៅហើយ។

ទើបម្ចាស់សួនកសិកម្មបន្ទាយស្រី បានចាប់ផ្តើមបណ្តុះពូជទំពាំងផ្អែមនេះ ឲ្យកាន់តែច្រើនបន្ថែមទៀត​ដើម្បី​លក់​ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។

លោក សុខ វិជ្ជា ម្ចាស់សួនកសិកម្មបន្ទាយស្រី ក្នុងខេត្តសៀមរាប បានឲ្យដឹងថា ការបង្កើតនូវចំការ​ដាំពូជ​ឫស្សី​ទំពាំងផ្អែមនេះ យូរឆ្នាំហើយនៅលើផ្ទៃដី ៣ហិកតា ដែលរហូតមកដល់ពេលនេះ ទទួលបានលទ្ធផលគួរ​ជាទីពេញចិត្ត ដោយសារអតិថិជនគំាទ្រច្រើន ដូចជាខេត្តកំពង់ចាម ខេត្តកំពង់ធំ កណ្តាល បានមករកពូជ​ឫស្សីទំពាំងផ្អែមនេះ ដូច្នេះទើបរូបលោក ចាប់ផ្តើមបណ្តុះពូជនេះឡើង ដោយក្នុងមួយឆ្នាំអាចលក់ចេញកូន​ពូជ​​ទំពាំងផ្អែ​​មនេះ ពីចំនួន ១ម៉ឺន ទៅ ២ម៉ឺនដើម ដោយក្នុងមួយដើមលក់ចេញបាន ៤០០០រៀល។

ចំពោះអាជីវកម្មលើទំពាំងផ្អែមនេះ រូបលោក អាចលក់ក្នុងខែវស្សាបានមួយគីឡូ ២៥០០ ទៅ ៣០០០រៀល ចំណែកឯខែប្រំាងវិញ ទំពាំងផ្អែមនេះ អាចបានថ្លៃបន្តិច ចាប់ពីមួយគីឡូ ៥០០០រៀល ទៅ ៨០០០រៀល។

លោក សុខ វិជ្ជា បានបន្តទៀតថា ​ពូជឫស្សីទំពាំងផ្អែមនេះ វាមានអាយុកាលតែមួយឆ្នាំប៉ុណ្ណោះ ដែលទទួល​ផល​ពេញមួយរដូវ នៅពេលដែលវាងាប់ទៅ យើងអាចដាំបន្តទៀត ហើយលែងបារម្ភទៀតហើយ ដោយសារ រូបលោក បានបណ្តុះពូជនេះជារៀងរាល់ឆ្នាំ។ បន្តទៅអនាគត រូបលោក នឹងមានគម្រោងពង្រីកផ្ទៃដី​ដាំដុះ​បន្ត​ទៀត តែដោយសារទីផ្សារមានតម្រូវការខ្ពស់ ក្នុងមួយឆ្នាំៗ លក់មិនទាន់ផង ម្លោះហើយទើបរូបលោកត្រូវ ពង្រីកការបណ្តុះ​ពូជ​ សម្រាប់ទុកលក់ឲ្យអតិថិជន តាមបណ្តាលខេត្តនានា៕


No comments

Powered by Blogger.