Header Ads

សំណង់ស្នាដៃបុព្វបុរស បង្ហាញពីមរតវប្បធម៌ជាតិខ្មែរ និងប្រកាសឯករាជ្យលើភ្នំធម្មជាតិចំនួន៣ ​នៅទីក្រុ​ង​មហេន្ទ្រប​ព៌ត



 ខេត្តសៀមរាបៈ

ដោយ៖ សេង​​ ស៊ីដារ៉ូ
 

សំណង់សិល្បៈចម្លាក់ នៅភ្នំកូលែន បានបង្ហាញពីស្នាដៃរបស់បុព្វកាលយើង ដើម្បី​ស្តែងឡើងពី​វប្បធម៌ដឹង​គុណ​របស់ជាតិខ្មែរ ចាប់ពីឆ្នាំ៨០២-៨៥០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ព្រះអង្គបានប្រកាសឯករាជ្យលើភ្នំធម្មជាតិ ទីក្រុងមហេន្ទ្របព៌ត ដោយមានកត្តា ៣យ៉ាងគឺ ទី១ ឯកភាពជំនឿ សាសនា (បដិមា ហរិហរៈ) ទី២ ឯកភាព​ក្នុង​​​ទឹកដី លែងប្រើ​ពាក្យ​ចេនឡាទឹកលិច ចេនឡាគោកហើយ។ ទី៣ ឯកភាពប្រជាជាតិ (ប្រើពាក្យខ្មែរតែ​មួយ)។

ប្រភពឯកសារ បានបង្ហាញ ថា ប្រកាសប្រកាន់ជាលទ្ធិទេវរាជ និងជាស្តេចលើស្តេចទាំងអស់ ហើយរជ្ជកាលនោះ បានកសាងសំណង់ប្រាសាទជាច្រើន ប្រាសាទរាជ គឺអាស្រមរោងចិន ដែលមានសិល្បៈចម្លាក់តាមដងផ្លូវទឹក និមិត្តសញ្ញាលឹង្គព្រះឥសូរ ហូរហែរលំដាប់លំដោយ ក្នុងន័យឲ្យ ទឹកពិសិដ្ឋ​ស្រោចស្រព​ជូនមហាជនខ្មែរមាន​សុខ​ភាព​ផ្លូវកាយ និងផ្លូវចិត្ត។ នេះជាវិធីព្យាបាល និងជាប្រយោជន៍​ដល់គ្រប់រូ​ប ​គឺបំពាក់ជំនឿរបស់​ព្រះរាជា​ មិនឲ្យ​អាណាប្រជានុរាស្ត្រ មានជំនឿទុកចិត្តដោយមិនឲ្យងាករេ។ វិធីសាស្ត្រគ្រប់គ្រងដឹកនាំដោយ ភាគខាង​ដើមអង្គរ ត្រូវបានព្រះរាជាបន្តបន្ទាប់បន្តនិរន្តរភាព និងសុខុដុមរមនារហូតល្បីឈ្មោះចក្រភពខ្មែរគួរចងចាំ។​

ក្នុងនោះទឹកហូរពីភ្នំគូលែន ត្រូវបានរាជាឥន្ទ្រវរ្ម័នទី១ បានឲ្យជីកបារាយណ៍ជាលើកដំបូង គឺបារាយណ៍ឥន្ទ្រកា​ដាក រាជធានីហរិហរាល័យ ដែលមានប្រាសាទព្រះគោ ឧទ្ទិសគុណបំណាច់ព្រះញាតិវង្ស ក្នុងន័យបង្កើតវប្បធម៌​សន្តិភាព ជូនជាតិ​មាតុភូមិ។ មួយទៀតប្រាសាទបាគង មានន័យ ប្រាសាទភ្នំ ​មុនគេដែលបំរើលទ្ធិទេវរាជ និង ប្រពៃណីគោរពលទ្ធិទេវរាជផង។

អ្នកស្រាវជ្រាវបរទេស បានអះអាងថា ទីក្រុងហរិហរាល័យបុរី ទឹកន្លែងកំណើតអរិយអង្គរ កាលនោះស្តេច​ឥន្ទ្រវរ្ម័ន​ទី១ ៨៧៧-៨៨៩ ខួបឆ្នាំឯករាជ្យជាតិ ១១៣៧ ជ័យវរ្ម័នទី២ និងខួប៦៣ឆ្នាំ ៩ វិច្ឆិកា ២០១៦ នរោត្តម​សីហនុ។​

កន្លងមកភ្នំគូលែន ធ្លាប់ទទួលបានងារជា ឧទ្យានជាតិតាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបាន​ក្លាយជាឧទ្យានជាតិទី២ បន្ទាប់ពីអង្គរដែលជាឧទ្យានជាតិទី១ ត្រូវបានការពារ និងកំណត់ដោយព្រះរាជ្យក្រឹត្យ កាលពីឆ្នាំ១៩២៥។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណត់ ដោយព្រះ​រាជ​​ក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃដីសរុបចំនួន ៣៧៥០០ហិកតា ដែលមានវិសាលភាព​គ្រប​​ដណ្តប់​​​​លើ​​ភ្នំ​​ចំនួនបី គឺ ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗ មិនត្រឹមតែមានតួនាទីសំខាន់ ក្នុង​ការជួយរក្សាលំ​នឹងបរិស្ថាន នៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិ ដ៏សម្បូរបែប មានព្រៃឈើ ប្រភព​ទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដោយសារសំណង់ប្រវត្តិសាស្ត្រ និងស្ថានីយ៍បុរាណជាច្រើនកន្លែង ដែលត្រូវបានរកឃើញ​នៅ​ទី​នោះ៕


No comments

Powered by Blogger.