Header Ads

ម្នាស់ទឹកឃ្មុំ មានប្រវត្តិលើទឹកដី ខេត្តស្ទឹងត្រែង តាំងពីសម័យដើមមកម្ល៉េះ បើយើងដាំ និងទទួលបានផល​ចំណេញច្រើន

ស្ទឹងត្រែងៈ

ដោយ៖ ពិន ភក្តី


 ដំណាំម្នាស់ទឹកឃ្មុំ មានតាំងពីសម័យដើមមកម្លេះ នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ដែលមានរស់ជាតិផ្អែម ដូចទឹកឃ្មុំ ហើយត្រូវបានអ្នកស្រុកស្ទឹងត្រែងដាំឡើងវិញ តាំងពីឆ្នាំ១៩៩៩ ដោយដំណាំនេះ បានជួយដល់អ្នកដាំមាន​ជីវ​ភាព​ធូរ​​ធារ​​។

លោក ធាវី ម្ចាស់ចំការម្នាស់ទឹកឃ្មុំ បានរៀបរាប់ថា នៅក្នុងផ្ទៃដី១ហិកតា អាចដាំបានម្នាស់ចំនួន ២ម៉ឺនគុម្ព ហើយពូជម្នាស់នេះ ត្រូវបាននាំចូលពីប្រទេសឡាវ។ បើតាមចាស់ៗតែងនិយាយថា អាចជាពូជម្នាស់ទឹកឃ្មុំ របស់​ខ្មែរ ដែលសេសសល់តាំងពីសង្គមចាស់មកម្ល៉េះ។ ម្នាស់ទឹកឃ្មុំនេះ មានអាយុកាលចាប់ពី១៥ខែ ទៅ១៦ខែ ហើយរដូវប្រមូលផលចាប់ពីខែកុម្ភៈ ឬខែកញ្ញា ដល់ខែកក្កដា។
លោក ធាវី បាននិយាយទៀតថា បើប្រមូលផលក្នុងខែវស្សា វាសំបូរទឹកជោគជាំ ធ្វើឲ្យម្នាស់ទឹកឃ្មុំប្រែជាមានរស់​ជាតិ​ផ្អែម​សាប និងក្នុងរដូវរំហើយម្នាស់ទឹកឃ្មុំប្រែក្លាយទៅជាជូរទៅវិញ។


នៅក្នុងទឹកដីខេត្តនីមួយៗ ប្រភេទដីខុសគ្នា វាធ្វើឲ្យម្ចាស់ទឹកឃ្មុំ មានរស់ជាតិ ផ្លែក៏ខុសគ្នាដែរ ​ដោយឡែក​នៅ​ក្នុងខេត្តស្ទឹងត្រែងវិញ គឺមានដីសំបូរដោយជីជាតិ នៅពេលដាំម្នាស់ទឹកឃ្មុំ​នេះ វាមានរស់ជាតិផ្អែមឆ្ងាញ់ និង​ផ្លែធំៗល្អ។

ហើយម្នាស់ទឹកឃ្មុំនេះ នៅពេលយើងដាំរួចម្តងហើយ យើងមិនអាចបានបន្តទៀតទេ លុះត្រាតែរកដីថ្មីទៀត​ដាំ​ទើបម្នាស់នេះទទួលបានផលល្អ  ហើយឆ្នាំបន្ទាប់មក ទើបយើងអាចវិលមកដាំលើដីចាស់វិញបាន។ នេះជាវិធី​សាស្ត្រមួយ​​ដែលប្រែផ្លាស់ប្តូរដី ដើម្បីធ្វើឲ្យ ដំណាំម្នាស់នេះ​មានការលូតលាស់ល្អ តែត្រូវការប្រើដើមទុនច្រើន ក្នុងការថែទាំ និងអាចរកចំណូលបានខ្ពស់ពីម្នាស់ទឹកឃ្មុំនេះបាន៕

No comments

Powered by Blogger.