Header Ads

ចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លើបណ្ដាញសេវា 5G មានការចាប់អារម្មណ៍ ពីគណៈប្រតិភូចិន

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់



ក្រុមហ៊ុនសែលកាត បានធ្វើបទបង្ហាញ លើចក្ខុវិស័យនៃបណ្ដាញសេវា 5G​នៅប្រទេស​កម្ពុជា បានទទួលការអបអរសាទរយ៉ាងច្រើន នៅលើវេទិកាអំពីប្រព័ន្ធឌីជីថល Silk Road និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម (Digital Silk Road and Industrial Cooperation Forum) នៅទីក្រុង Nanning ប្រទេសចិន នាថ្ងៃ១៤ ខែកញ្ញា ឆ្នាំ​​២០១៨ ថ្មីៗនេះ

នៅក្នុងកម្មវិធីនេះ មានគណៈប្រតិភូក្នុងជួររដ្ឋាភិបាលនិងអ្នកជំនួញជាង ៥០០នាក់បានចូលរួម ហើយវេទិកានេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាងមុន ទៅកាន់ទីក្រុង៣ផ្សេងទៀត ក្នុងរយៈពេល​មួយសប្តាហ៍ និង​មានអ្នកចូលរួមជាង ២០០០នាក់។


វេទិកានេះ ត្រូវបានរៀបចំឡើងដោយ China-ASEAN Information Harbour ដែលផ្តោតលើការបង្កើត​ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសមកពីសមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ការធ្វើបទបង្ហាញរបស់សែលកាត  បានបង្ហាញពីបទពិសោធន៍ប្រើប្រាស់បណ្ដាញសេវា 5G ដែលអាចអនុវត្តន៍​នៅប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់នោះ គឺដើម្បីពង្រឹងគុណភាពជីវិត និង សេដ្ឋកិច្ចជាតិ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បាននិយាយថា​ ​លោកពិតជា​សប្បា​យ​រីករាយយ៉ាងខ្លាំងនឹងភាពជោគជ័យ នៃការធ្វើបទបង្ហាញនេះ។

លោកបន្ថែមថា៖ «ចាប់តាំងពីយើងដាក់ដំណើរការបណ្ដាញសេវាលំដាប់ពិភពលោក 4G LTE មក ក្រុមហ៊ុន​សែលកាតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទូទាំងតំបន់»។ ពួកយើងជឿជាក់ថា ការទទួលស្គាល់ពីភាពវិជ្ជមានមកលើក្រុមហ៊ុន សែលកាត គឺជាការទទួលស្គាល់មកលើប្រទេសកម្ពុជាផង​ដែរ។​ ​ពួក​យើងកំពុងខិតខំប្រឹងប្រែងវិវឌ្ឍន៍ ទៅរកបណ្ដាញសេវា5G ហើយធានាគុណភាព​នៃការប្រើប្រាស់នាពេលអនាគត ក្នុងការជួយពង្រឹងគុណភាពជីវិតនិង សេដ្ឋកិច្ចជាតិទាំងមូលនៅកម្ពុជា។

លោក វ៉ាត់សុន បានថ្លែងអំណរគុណដល់​ អ្នកឧកញ៉ាគិតម៉េង ដែលជាប្រធានក្រុមហ៊ុន ក្នុងការជួយជ្រុមជ្រែង និង ដឹកនាំក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) លើវិស័យឌីជីថលនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា លោក​ វ៉ាត់សុន នឹងធ្វើជាវាគ្មិនកិតិ្តយសក្នុងខែនេះ នៅឯសន្និសីទ 5G Asia ក្នុងប្រទេស​សិង្ហបុរី៕

No comments

Powered by Blogger.