ប្រវត្តិ ព្រះវិហារបូរាណ វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
វត្តពិភទ្ទរង្សី ដែលពុទ្ធបរិស័ទធ្លាប់ស្គាល់ច្បាស់ថា ជាវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានព្រះវិហារបុរាណមួយ មានក្បូរក្បាច់រចនាស្រស់ប្រណិតពីបុរាណ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលអភិរក្សឡើងវិញ ដោយគម្រោងនេះ បានបញ្ចប់រួចរាល់ ហើយបានប្រគល់ទៅអោយវត្តវិញថ្មីៗនេះ។
ដំណាលរឿងព្រេងវត្តចិនដំដែកនេះ គឺ មានហេតុផលខ្លះថា មានការទាក់ទងទៅនឹងឈ្មោះវត្ត ចិនដំដែកនេះ ក៏ព្រោះតែទីតាំងនោះ ពីដើមចិនប្រកបរបរដំដែក លុតដែកធ្វើកាំបិត ហើយ ក្រោយមកក៏មានឈ្មោះ វត្តចិនដំដែក តែចាស់ៗខ្លះបានដំណាលថា មានចិនរកស៊ីតាមសំពៅពីស្រុកចិនមកស្រុកខ្មែរ ស្រាប់តែសំពៅនោះគឿងនៅកណ្តាលទន្លេ មិនដឹងធ្វើម្តេចក៏បន់ស្រន់ថា ឲ្យសំពៅ ឈប់គឿងតទៅនឹងកសាងវិហារមួយនៅទីនោះ។ ការបន់ស្រន់ចិនសំពៅស័ក្តសិទ្ធិមែន ចិនសំពៅនោះក៏មកកសាងព្រះវិហារនោះ ដោយឈ្មោះថា ចិនដំដែករហូតមក នេះគ្រាន់តែជារឿងដំណាលខ្លះៗដែលទាក់ទិនទៅនឹងឈ្មោះ វត្តចិនដំដែក ប៉ុណ្ណោះ។
យោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកបង្ហាញថា៖
វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង គឺជាវត្ថុដែលល្អពិសិដ្ឋក្នុងចំណោមវត្តដទៃទៀត នៅ រាជធានីភ្នំពេញ ព្រោះការកើតវត្តនេះឡើង គឺដំណាលគ្នានឹងការកកើតរាជធានីភ្នំពេញ ដែលចាប់តាំងពីរសតវត្ស ទី ១៥ ។ វត្តនេះមានព្រះវិហារបុរាណមួយនិងអគារបី (កុដិពីរ និងសាលាឆាន់មួយ) ដែលសុទ្ធសឹងតែមានវ័យចំណាស់ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៨៧ ក្នុងរដ្ឋកាលព្រះបាទនរោត្តម ដែលពេលនោះ ប្រទេសកម្ពុជាស្ថិតនៅក្រោមសម័យអាណានិគមនិយមបារាំង។
ព្រះវិហារនេះ មានទម្រង់ស្ថាបត្យកម្ម បន្តពីសិល្បៈនៅសម័យឧត្តុង្គ ដែលឃើញមាននៅវត្តវិហារហ្លួងនាក្រុងឧត្តុង្គ។ ព្រះវិហារវត្តពិភទ្ទរង្សី សង់លើខឿនផ្ទាល់ដី តាមទំនៀមក្បួនបុរាណ មានបណ្តោយ ២១ម៉ែត្រ និងទទឹង១២ម៉ែត្រ ហើយប្លង់ ព្រះវិហារនេះ សល់តែមួយគត់ នៅក្នុងរាជធានីភ្នំពេញ។
ចំពោះគ្រឿងលម្អ ដែលបំពាក់នៅលើតួព្រះវិហារ មានក្បាច់រចនានៅលើ ស៊ុមទ្វារ បង្អួច និងរងស្បូវ ជាពិសេស នៅតាមសសរនីមួយៗ មានបំពាក់ទៅដោយព្វរា និងកិន្នរី ហើយផ្នែកខាងក្នុងមានគំនូរ បុរាណគូរលើគ្រឿងបង្គុំដំបូលអំពីឈើ និងនៅតាមហប់ខ្យល់គូរ ពីរឿងជាតកផ្សេងៗ ដែលវត្តដទៃទៀតនៅក្នុងរាជធានីភ្នំពេញពុំមានដូច។ ដោយមានសំណើពីព្រះគ្រូចៅអធិការវត្ត និងពិនិត្យឃើញពី ស្ថានភាពទ្រុឌទ្រោម នៃសំណង់ព្រះវិហារនេះ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការអភិរក្ស និងជួសជុលដោយគម្រោងថវិការបស់ក្រសួង៕

Post a Comment