ប្រវត្តិសាស្ត្រៈ ឧបករណ៍តន្ត្រីគែនខ្មែរ មិនមែនជារបស់ឡាវទេ ដែលមានអាយុ៥០០-៣០០ឆ្នាំ មុនគ្រិស្តសករាជ ព្រះសង្ឃបារាំង ព្រះនាម អាមីញ៉ូ បាននាំយកកត្តកម្មនេះ ចូលទៅទ្វីបអឺរ៉ុប ឆ្នាំ១៧៧៧ ផលិតជា អាសូនីការ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
តាមអ្នកស្រាវវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ឧបករណ៍តន្ត្រីគែន មិនមែនពេញនិយមតែនៅប្រទេសឡាវនោះទេ សូម្បីតែនៅប្រទេសខ្មែរយើង ក៏កជាទីពេញនិយមខ្លាំងក្លាណាស់ដែរ ពិសេសក្នុងស្រទាប់បងប្អូនខ្មែនៅលើ ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។
ចំណែកប្រជារាស្ត្រខ្មែ រនៅខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ មិនត្រឹមតែពេញនិយមប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាការប្រើឧបករណ៍តន្រ្តីគែន បន្តពីដូនតាជារហូតមក ដល់សព្វថ្ងៃនេះ។
ក្នុងប្រវត្តិសាស្ត្រខ្មែរបានចែងឧបករណ៍គែននេះថា នៅលើទឹកដីនៃជ្រោយឥណ្ឌូចិននេះ កាលដើមឡើយមានតែប្រទេសហ្វូណន និងចម្ប៉ាទេ។ វប្បធម៌អរិយធម៌បុរាណ មានកំណើតមុនប្រទេស ទើបនឹងកើតថ្មីៗទាំងឡាយ នៅលើពិភពលោក ហើយបានបន្សល់ទុកដល់សព្វថ្ងៃ លើទឹកដីសៀម ឡាវ យួនខាងត្បូង។
ចំពោះអ្នកស្រាវជ្រាវផ្សេងទៀត ដូចជាលោក ហ្សង់ ហ្សាក់មីលតូ (Jean Jacques Milteauតន្ត្រីករជនជាតិបារាំង) បានសួរថា “អស់លោកស្គាល់ប្រភពឧបករណ៍តន្ត្រីអាមូនីការទេ?” លោកបានពណ៌នាថា ការផុសចេញនូវឧបករណ៍តន្ត្រីនេះ គឺនៅលើទឹកដីនៃជ្រោយឥណ្ឌូចិនកាលពី ៣០០ឆ្នាំ មុនគ្រិស្តសករាជ ជាពិសេសនៅប្រទេសកម្ពុជា ដែលចេញប្រភពពីឧបករណ៍ឈ្មោះថា គែន។ ព្រះសង្ឃបារាំងមួយអង្គព្រះនាម អាមីញ៉ូ បាននាំយកកត្តកម្មនេះចូលទៅទ្វីបអឺរ៉ុប ឆ្នាំ១៧៧៧។
អ្នកស្រាវជ្រាវ បានឲ្យដឹងទៀតថា ឧបករណ៍មានពីរបែប គឺគែនធំ មានប្រវែងមួយម៉ែត្រ ឯគែនតូចមានប្រវែងពី ៥០ សង់ទីម៉ែត្រ ទៅ ៦០សង់ទីម៉ែត្រ ហើយមានរបៀបធ្វើដូចគ្នា។ តួឬបំពង់សម្រាប់ផ្លុំនោះ ធ្វើពីឈើខ្លឹម ដែល គេក្រឡឹងជារាងមូលទ្រវែង ដោយចោះរន្ធតាមបណ្តោយសម្រាប់ផ្លុំ។ គេបានចោះប្រហោង ពីលើចុះមកដល់ក្រោមទៀត សម្រាប់ស៊កបំពងឬស្សីដែលតម្រៀបគ្នាជាពីរជួ ដោយក្នុងមួយជួរៗមាន៧ ទៅ ៨ដើម។ ឬស្សីដែលគេយកមកស៊កនេះ មានប្រវែងពុំស្មើគ្នាទេ គឺមានវែងខ្លីរៀងចុះមកជាបន្តបន្ទាប់។ បំពង់ទាំងអស់នោះ គេបាន ចោះរន្ធសម្រាប់ដាក់អណ្តាតធ្វើពីស្ពាន់ ដែលគេបានដំឲ្យស្តើង ហើយទើបកាត់បិទទៅនឹងរន្ធ។
គេលេងឧបករណ៍តន្ត្រីនេះដោយផ្លុះ ហើយប្រើម្រាមដៃទាំងពីរខាងបិទបើករន្ធចុះឡើង ដោយមានសូរ។ ឬស្សី ដែលបានស៊កហើយនោះ ប្រខាំជាប់បាន ដោយសារការបិទជុំវិញនឹងជ័យម្រោម។
បច្ចុប្បន្នប្រជារាស្ត្រខ្មែរ នៅភូមិភាគខាងជើងយកឧបករណ៍គែន សម្រាប់លេងកំដរក្នុងវង់តន្ត្រី ប្រឺនដែលមាននាទីលេងកំដររបាំ ឬការច្រៀងឆ្លងឆ្លើយគ្នាចំនួនមួយគូៗ(ស្រីនិងប្រុស)ឬជាក្រុមៗ។
ចំពោះការកំដរពីធីផ្សេងៗទៀតនោះ ប្រជារាស្ត្រខ្មែរនៅខេត្តស្ទឹងត្រែង និយមយកមកផ្លុំកំដរណាស់ គេបានផ្លុំកំដររបាំ ឬគេផ្លុំខ្លួនឯងផង ហើយរាំផងក៏មានដែរ។
ផ្អែកតាមប្រវត្តិសាស្ត្រខ្មែរ ដែលបានបញ្ជាក់ច្បាស់អំពីប្រភពកំណើត នៃឧបករណ៍គែន និងការប្រើប្រាស់ឧបករណ៍នេះ ជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជារាស្ត្រខ្មែរ តាំងពីយូរលង់មកហើយ នោះឃើញថា “ឧបករណ៍តន្ត្រីគែន គឺជារបស់ខ្មែរ មិនមែនជារបស់ឡាវ ដូចការអះអាងរបស់ប្រជារាស្ត្រខ្មែរមួយចំនួន ដែលយល់ច្រឡំនោះទេ” ៕
Post a Comment