Header Ads

រទេះគោចាស់ៗ កំពុងពេញនិយមយ៉ាងខ្លាំង ពីអតិថិជន និងឈ្មួញវៀតណាម និងដើម្បីអភិរក្ស

ខេត្តកំពង់ស្ពឺៈ

ដោយ៖ ឌឹម គឹមហាក់


រទេះគោចាស់ៗ ដែលប្រជាកសិករ បានបោះបង់ចោលលែងប្រើការនោះ ឥឡូវកំពុងមានអាជីវករដើរ​ប្រមូល​ទិញ រទេះគោទាំងនោះ ពិសេសឈ្មួញវៀតណាម យកមកកែលម្អជួសជុលលាបថ្នាំ ដើម្បីទុកលក់បន្តក្នុង​តម្លៃមួយ ដ៏សមរម្យ។

ក្នុង​គោល​បំណងប្រមូលទិញ រទេះចាស់ៗទាំងនេះ ដើម្បីអភិរក្សរទេះគោនេះ ទុកឲ្យកូនចៅជំនាន់ក្រោយ បាន​ស្គាល់ បានឃើញនូវស្នាដៃមនុស្សជំនាន់មុនផង និងយល់ឃើញថា បន្តិចទៀតទៅនឹងបាត់បង់រទេះ​គោ​នេះ ជាបណ្តើរៗ មូលហេតុដោយសារសម័យថ្មីនេះ គឺជាសម័យបច្ចេកវិទ្យាទំនើប ទាំងការដឹកជញ្ជូនក៏លឿន​ឆាប់​រហ័ស ​​ដោយរទេះគោនេះ និងត្រូវបាត់បង់ដោយគ្មានអ្នកប្រើប្រាស់តទៅទៀត។

លោក មករា ជាអ្នកប្រមូលទិញ និងលក់រទះគោចាស់ៗ ក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយឃើញមាន​ឈ្មួញវៀតណាម បានដើរប្រមូលទិញរទេះគោចាស់ៗ នៅតាមភូមិ ក្នុងទឹកដីខេត្តកំពង់ស្ពឺច្រើន ទើបរូបលោក មាន​​គំនិតប្រមូលទិញយកមកទុក។ ហើយធ្វើការជួសជុលលាបថ្នាំខ្មៅ ដាក់លក់ បានក្នុងមួយគ្រឿងថ្លៃ ៤៩០ដុល្លារ គិតទាំងសោហ៊ុយដឹកជញ្ជូន ព្រោះអតិថិជនទិញយកទៅលម្អតាមហាង ឬតាមភូមិគ្រឹះនានា។

លោក មករា បានបន្តថា ​កន្លងមកលោកធ្លាប់ប្រមូលទិញកងរទះ នៅក្នុងខេត្តត្បូងឃ្មុំ តែពេលនេះ រូបលោក បានមកប្រមូលទិញរទេះចាស់ៗ ក្នុងទឹកដីខេត្តកំពង់ស្ពឺ​វិញ ​វាងាយស្រួលដឹកជញ្ជូន ដល់ផ្ទះអតិថិជន ពីព្រោះ​អ្នកដែលចង់បានរទេះចាស់ៗ គឺជាម្ចាស់ហាង ឬម្ចាស់ភូមិគ្រឹះ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ៕

No comments

Powered by Blogger.