ដើមត្នោត ដុះគ្រប់ទីកន្លែង គឺដោយសារការធ្វើសង្គ្រាមនាសម័យបុរាណ ហើយក៏ចាត់ទុកជារុក្ខជាតិដ៏មានសារៈប្រយោជន៍បំផុត និងជាអត្តញ្ញាណជាតិខ្មែរ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
កាលពីដើមឡើយ ដើមត្នោត បានដុះគ្រប់ទីកន្លែង ដូចជាតាមភ្លឺស្រែ ឬតាមវាលស្រែ តាមព្រៃ តាមភូមិករ របស់អ្នកស្រុកជាដើម។
ប៉ុន្តែក្រោយមក អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការដុះនៅតាមវាល គឺពុំមែនមនុស្សជាអ្នកដាំនោះទេ ហើយក៏ពុំមែនសត្វអ្វីពាំគ្រាប់ទុំមកជ្រុះ ដុះតាមវាលនោះដែរ។ អ្នកស្រាវជ្រាវសន្មត់ថា ប្រការដែលត្នោតដុះនៅឯងតាមវាល ដូច្នេះមកពីសម័យដើមពេលមានសង្គ្រាម បានចល័តទ័ពទៅគ្រប់ខេត្ត ហើយមានការបោះទីតាំងទ័ព តាមវាលស្រែ តាមភ្លឺស្រែ ដោយសម័យនោះ ខ្មែរយើងចូលចិត្តទទួលទានត្នោតទុំ ក្រោយពេលបាយ ម្លោះហើយ គ្រាប់ទុំនោះត្រូវទុកចោលតាមវាល ដោយវាដុះឯង រៀងរហូតមកដល់បច្ចុប្បន្ន។
ដើមត្នោត ក៏ជារុក្ខជាតិមួយប្រភេទ ដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ដែលប្រទេសផ្សេងៗមិនអាចមានដូច។ ដើមត្នោតមានដើមធំ ត្រង់ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ម៉ែត្រហើយស្លឹករបស់វាស្ថិតនៅកំពូល ដែលមានរាងដូចជាផ្លិតធំៗ រឹង និងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះ បាន ផ្តល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្សយកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ ហើយមនុស្សបាន ទទួលយកសារៈប្រយោជន៍ ជាច្រើនពីដើមត្នោតដូចជា៖ ផ្លែត្នោតខ្ចីគេអាចបរិភោគ សាច់របស់វាបាន ដោយមានរស់ជាតិផ្អែមពិសារ និងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗ បានទៀតផង។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញ គេអាចយកវាទៅធ្វើជានំ យ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ត្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំបានថែមទៀត។ យ៉ាងណាមិញនៅប្រទេសឥណ្ឌូនេស៊ី សម័យបុរាណ ស្លឹកត្នោតគេប្រើសម្រាប់ធ្វើជាក្រដាស់សរសេរ ដែលជាប្រភេទមួយនៃpapy បន្ទាប់មកពួកគេយកទៅបម្រុងទុកនៅកន្លែងក្តៅ ហើយដាក់ក្នុងទឹកអំបិលជាមួយនឹងម្សៅរមៀត នៅពេលនោះស្លឹកស្ងួត គ្រប់គ្រាន់ ត្រូវបានគេយកទៅដុះខាត់ជាមួយ Pumice ថ្ម បន្ទាប់មកទៀត បានកាត់ទំហំជាក្រោយ ឲ្យល្មសមរម្យដែលពួកគេអាចយកទៅសរសេរបាន៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |

Post a Comment