Header Ads

ខេត្តព្រះវិហារ មានសក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ និងធនធានរ៉ែ

ខេត្តព្រះវិហាៈ

ដោយ៖ ហុង ចំណាប់


 នៅចុងទសវត្ស៨០ ផ្លូវធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ មានការលំបាកខ្លាំង បើចង់ទៅ មានតែធ្វើដំណើរតាម​យន្ត​​ហោះ ក៏ប៉ុន្តែព្រះវិហារមិនដូចកាលពី២០ឆ្នាំមុននោះទេ ឃើញថា កំពុងតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដែល​​ធ្វើ​ឲ្យសម្រស់ខេត្តព្រះវិហារ កាន់តែរីកចំរើនឡើងដោយមាន សក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ និងធនធានរ៉ែ ដែលបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មានភាពរីកចំរើនច្រើន។

លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ បានផ្តល់នូវបទសម្ភាសន៍ ដល់អ្នកបណ្តាញសារពត៌មាន​ជាតិ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ព្រះវិហារមានការរីកចម្រើនគួរ ឲ្យកត់សម្គាល់​ទៅនឹង​កំណើនប្រជាពលរដ្ឋក្នុងខេត្ត មានការកើនឡើងជាង២៣ម៉ឺននាក់។ ភាគច្រើនប្រជាពលរដ្ឋយើង ប្រកបមុខរបរ​កសិកម្ម ដែលជាវិស័យមួយដែលមានសក្តានុពល ក្នុងខេត្តមានផ្ទៃដីធំទូលាយ។


វិស័យកសិកម្មមួយនេះ ដែល​ជំរុញទៅដល់សេដ្ឋកិច្ចគ្រួសារ និងជំរុញទៅដល់ការអភិវឌ្ឍន៍ខេត្តព្រះវិហារផងដែរ។ លោកអភិបាលខេត្ត​ បាន​បន្ត​ថា មកដល់បច្ចុប្បន្នក្រោយមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​​កម្ពុជា ដែលផ្តល់អាទិភាពទៅលើវិស័យកសិកម្ម ក្នុងការជំរុញបង្កើនការស្រោចស្រពធារាសាស្ត្រ ដែលធ្វើ​តំបន់ចែកចាយទឹកបានទៅដល់គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋដាំដុះស្រូវបានរហូតដល់ ជាង៨ម៉ឺនហិកតា។ ទិន្នផលស្រូវប្រចាំឆ្នាំទទួលបាន២៥ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយសល់ពីទុកពូជ និងសល់ពីហូបបាន​នាំចេញទៅ​កាន់ទីផ្សារ ក្នុងរង្វង់១៥ម៉ឺនតោន ដោយក្នុងនោះមានដំណាំរួមផ្សំ ជាដំណាំកសិកម្ម ដែលបានជំរុញឲ្យការដាំដុះ ដូចជា សណ្តែក ពោត ដំឡូងមី និងដំណាំផ្សេងៗទៀត ទៅបង្កើននារដូវប្រាំង មានផ្ទៃដីដាំដុះ៨ម៉ឺនហិកតា​ផង​ដែរ។

ប្រជាពលរដ្ឋភាគច្រើនដែលធ្លាប់ ដាំដំណាំប្រឈមនឹងទីផ្សារ ឥឡូវបានងាកមករកដាំដំណាំដែលតម្រូវទីផ្សារ​វិញ មានដូចជា ចេកណាំវ៉ា ងាយស្រួលលក់ក្នុងទីផ្សារក្នុងស្រុក មានទៅខេត្តសៀមរាប និងភ្នំពេញ មិនតែ​ប៉ុណ្ណោះ ក៏មានការការផលិតដាំដុះស្រូវសិរីរាង្គ ដែលត្រូវនាំចេញទៅជប៉ុន និងអឺរ៉ុប ដោយក្នុងនោះបង្កើត បាន​នូវ​​សហគមន៍​​កសិកម្មស្រូវចំនួន ៤៣សហគមន៍ នៅក្នុងឆ្នាំ២០១៧ កន្លងទៅក្រុមហ៊ុនចំនួន៣ ដែលនាំចេញ​អង្គ​​សិរីរាង្គ​ចំនួន ២៥០០០តោន និងក្នុងឆ្នាំ២០១៨នេះ មានការនាំចេញអង្ករសិរីរាង្គចំនួន ៣០០០០តោន។

ហើយមានក្រុមហ៊ុនច្រើនទៀត  ដែលបង្កើតការដាំដុះអំពៅ និងបានកែច្នៃបផលិតរោងចក្រស្ករស នៅស្រុកឆែប និងស្រុកត្បែងមានជ័យ ដោយពង្រីកដីដាំដុះរង្វង់ ៥០០០ហិកតា ដែលបានធ្វើការនាំចេញស្ករស ​ក្នុងឆ្នាំ​២០១៨​​នេះ​ ដំបូងទៅប្រទេសចិន ក្នុងរង្វង់ប្រមាណជាង ៤០០០០តោន។

លើវិស័យទេចរណ៍ យើងមានប្រាង្គប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ទឹកជ្រោះសុភ័ក្តមិត្ត ជាប់ព្រំប្រទល់ឡាវ ដែលក្លាយជាតំបន់បួន និងជាផ្លូវគមនាគមន៍តភ្ជាប់គ្នា មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណេញពេល​វេលា​​ច្រើន។

លើវិស័យធនធានរ៉ែ លោកអភិបាលខេត្តព្រះវិហារ ក៏បានបញ្ជាក់ទៀតថា មានក្រុមហ៊ុនច្រើនមកវិនិយោគ​ លើ​វិស័យធនធានរ៉ែ មានដែក និងមាស ដែលក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានផ្តល់សិទ្ធិ​ឲ្យក្នុងការសិក្សា​នៅ​ឡើយទេ៕
        

No comments

Powered by Blogger.