ខេត្តកណ្តាលៈ
ដោយ៖ ពិន ភក្តី
ពូជស្វាយកែវរមៀត ដែលកន្លងមកស្ងាត់ការប្រមូលទិញ ដោយគ្មានអ្នកកម្ម៉ងទិញ ពូជស្វាយមួយនេះ ដែលជាក្តីបារម្ភចំពោះ អ្នកដែលបណ្តុះកូនស្វាយនេះ។
តាមរយៈសកម្មភាព របស់អ្នកដែលមានមុខរបរជាអ្នកកាប់ប្រលះគ្រាប់ស្វាយកែវរមៀតប្រចាំថ្ងៃ បានឲ្យដឹងថា បណ្តាឆ្នាំកន្លងមក ក្នុងការកាប់ប្រលះគ្រាប់ស្វាយកែវរមៀតនេះ ស្ងាត់ដោយគ្មានអ្នកកម្ម៉ង ក៏ប៉ុន្តែឆ្នាំចុងក្រោយនេះ ស្រាប់តែមានការកម្ម៉ងឡើងវិញ ហើយនាំគ្រាប់ពូជទុំតាមបណ្តាទីផ្សារនានា យកមកកាប់ប្រលះយកពូជគ្រាប់ស្វាយនេះ។
អ្នកស្រី នី ជាអ្នកចំណាកស្រុកមកពីខេត្តព្រៃវែង ដែលមានរបរដើរកាប់ប្រលះគ្រាប់ស្វាយកែវរមៀត តាមភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បាននិយាយថា ឆ្នាំទៅស្ងាត់អ្នកកម្ម៉ងគ្រាប់ស្វាយ ក៏ប៉ុន្តែឆ្នាំនេះ មានការកម្ម៉ងគ្រាប់ពូជស្វាយនេះឡើងវិញ ដែលក្នុងមួយថ្ងៃអាចកាប់ប្រលះយកគ្រាប់ បានចាប់បី៣០០០-៤០០០គ្រាប់ និងក្នុង១ថ្ងៃអាចរកចំណូលបានចាប់ពី២០០០០-៣០០០០រៀល នេះក៏ដោយសារគាត់វ័យចាស់ទៅហើយផង បើចំពោះក្មេងៗ គេអាចកាប់ប្រលះបានគ្រាប់ស្វាយបាន ចាប់ពី៥០០០-១០០០០គ្រាប់។ នៅក្នុងការកាប់ប្រលះគ្រាប់ស្វាយពូជកែវរមៀតនេះ ក្នុង១០០០គ្រាប់ទទួលបានកម្រៃ ៨០០០រៀល៕
Post a Comment