Header Ads

កសិករ ឃុំដីឥដ្ឋ ធ្វើស្រែប្រាំងបាន ៣ដងក្នុងមួយឆ្នាំ មិនធ្វើឲ្យធូរធាឡើង

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់


 កសិករ ធ្វើស្រែប្រាំងក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានត្អូញត្អែថា ទោះជាតម្លៃស្រូវបានថ្លៃ​ក៏ពិត​មែន ប៉ុន្តែបើទូទាត់ទៅនឹងចំណាយក៏ច្រើន នៅតែទប់ទល់មិនបានធ្វើឲ្យជីវភាពធូរធាច្រើនឡើយ តែអាចធ្វើស្រែ​ប្រាំងបាន ៣ដងក្នុងមួយឆ្នាំ។


លោក ធឿន ជាកសិករក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានលើកឡើងថា​ រូបគាត់ ធ្វើស្រែប្រាំង​ជាង២០ឆ្នាំមកហើយ ក្នុងផ្ទៃដីធ្វើស្រែប្រាំង ១ហិកតា ត្រូវការចំណាយច្រើន ពិសេស លើជីជិត៤លានរៀលដែរ ។ ក្នុងឆ្នាំ២០១៨នេះ ស្រូវបានថ្លៃ៩០០រៀល ក្នុងមួយគីឡូក្រាម ដោយប្រើប្រាស់ពូជស្រូវ ៥៤.៥១ គឺជាពូជថ្មី​ដែលទើបតែប្តូរ ពីមុនប្រើពូជ៥០៤ ជាពូជអង្កររឹងធ្លាប់តែលក់បានតែ ៧០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ។

លោក ធឿន បានបន្តថា បើទោះជាបានធ្វើស្រូវប្រាំង ៣ដងក៏ដោយ ហើយមកដល់បច្ចុប្បន្ន តម្លៃស្រូវឡើងខ្ពស់​បន្តិមែន ក៏ប៉ុន្តែមិនបានធ្វើឲ្យជីវភាពធូរធានៅឡើយទេ ក៏ព្រោះតែការចំណាយខ្ពស់ ដោយទូរទាត់ដូចជាថ្លៃដី ក្នុង១ហិកតា ២លានរៀលទៅហើយ​ រួមនឹងថ្លៃជីក៏ខ្ពស់ដែរ ធ្វើឲ្យការធ្វើស្រែប្រាំងបានចំណូលតិចតួចបំផុត៕

No comments

Powered by Blogger.